ស្វែងរកពួកយើង:

OPPO Find X10 Series នឹងមាន 4 ម៉ូដែល ហើយនឹងបំពាក់នូវថាមពលថ្មទំហំ 8,000mAh

ដោយ

ជុំ ប៉េងលីន

21 ឧសភា 2026 08:45 ព្រឹក

អាន 2 នាទី

OPPO Find X10 Series នឹងមាន 4 ម៉ូដែល ហើយនឹងបំពាក់នូវថាមពលថ្មទំហំ 8,000mAh
Article image
កាលពីឆ្នាំមុននេះ នៅពេលដែលក្រុមហ៊ុន OPPO បានបង្ហាញស្មាតហ្វូន Find X9 Series មានព័ត៌មានជាច្រើនបានអះអាងថា ក្រុមហ៊ុននេះ នឹងមិនមានការបង្ហាញចេញនូវស្មាតហ្វូនលំដាប់ថ្នាក់ប្រណិត Flagship ជាមួយនឹងថាមពលថ្មដែលមានទំហំតូចជាង 7,000mAh នោះទេ។ សូម្បីតែស្មាតហ្វូន Find X9s ដែលមានអេក្រង់ទំហំ 6.32 អ៊ីង ក៏នឹងមានការបំពាក់នូវថាមពលថ្មទំហំ 7,025mAh ផងដែរ។ យោងតាមការបែកធ្លាយថ្មីមួយនៅពេលនេះ បានបង្ហើបថា វត្តមានម៉ូដែលថ្មីឆ្នាំនេះក្រុមហ៊ុន OPPO គឺអាចនឹងបង្កើនទំហំថាមពលថ្មទៅលើស្មាតហ្វូន Find X10 កាន់តែធំជាងមុន។

ផ្អែកតាមការបញ្ជាក់ចេញពីអ្នកទម្លាយ Smart Pikachu បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី OPPO Find X10 series នេះ អាចនឹងមានថាមពលថ្មទំហំ 8,000mAh ហើយការបែកធ្លាយថ្មីខាងលើនេះ បានទម្លាយថា ស្មាតហ្វូនថ្មីនេះ នឹងមានជម្រើស 4 ម៉ូដែល មានអេក្រង់ទំហំផ្សេងៗគ្នា ដោយរាប់ចាប់ពី 6.32 អ៊ីង, 6.59 អ៊ីង, 6.78 អ៊ីង និង 6.89 អ៊ីង។ ខណៈដែលឈ្មោះរបស់ស្មាតហ្វូនទំហំ 6.32-អ៊ីង នេះ នៅមិនទាន់ទម្លាយនោះ អ្នកទម្លាយរូបនេះ បានអះអាងថា ស្មាតហ្វូនទំហំ 6.59 អ៊ីង អាចជាងម៉ូដែល Find X10។ សម្រាប់ទំហំ 6.78 អ៊ីង និង 6.89 អ៊ីង គឺជាស្មាតហ្វូន OPPO Find X10 Pro និង OPPO Find X10 Pro Max។

អ្នកទម្លាយរូបនេះ បានបន្ថែមថា សម្រាប់ស្មាតហ្វូនជំនាន់ថ្មី OPPO Find X10 Ultra នេះ អាចនឹងមានទំហំអេក្រង់ដូចទៅនឹងស្មាតហ្វូន Pro Max។ ទោលើស្មាតហ្វូន Ultra នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 6 ខណៈពេលដែលស្មាតហ្វូន OPPO Find X10 ប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 9-series។ សម្រាប់ស្មាតហ្វូន Ultra នឹងបង្ហាញខ្លួននៅក្នុងឆមាសទី 1 ឆ្នាំ 2027 នេះ។

Article image
បើមើលទៅលើទំហំ 6.32 អ៊ីង វាអាចជាស្មាតហ្វូន OPPO Find X10s Pro។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ ក្រុមហ៊ុន OPPO អាចនឹងប្រើប្រាស់នូវទំហំថាមពលថ្ម 8,000mAh នៅក្នុងស្មាតហ្វូនរូបរាងតូចនេះដូចគ្នា។ ប្រសិនបើនេះ គឺជាការពិតនោះ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងបំពាក់នូវកាមេរ៉ាសមត្ថភាពខ្លាំងខ្លា ដែលស្រដៀងគ្នាទៅនឹងស្មាតហ្វូន Find-Series ជាច្រើនទៀតអញ្ចឹងដែរ៕
OPPO Find X10 Series នឹងមាន 4 ម៉ូដែល ហើយនឹងបំពាក់នូវថាមពលថ្មទំហំ 8,000mAh