ស្វែងរកពួកយើង:

Loading Ad...

OPPO Find X10 Ultra នឹងក្លាយជាម៉ូដែល Flagship តែមួយ គត់ដែលបំពាក់សិនស័រ Dual Periscope 10x zoom

ដោយ

ជុំ ប៉េងលីន

11 មិថុនា 2026 07:24 ព្រឹក

អាន 2 នាទី

Article image
OPPO Find X10 Ultra នឹងក្លាយជាម៉ូដែល Flagship តែមួយគត់ដែលបំពាក់សិនស័រ Dual Periscope 10x zoom
តាមការបញ្ជាក់ចេញពីអ្នកទម្លាយ Digital Chat Station (DCS) នាពេលថ្មីៗនេះ បានអោយដឹងថា OPPO Find X10 Ultra អាចនឹងក្លាយជាស្មាតហ្វូន Android Flagship តែមួយគត់ដែលបំពាក់នូវកាមេរ៉ា Dual Periscope និង 10x super telephoto lens សម្រាប់ឆ្នាំ 2027 នេះ។ អ្នកទម្លាយរូបនេះបានបញ្ជាក់ថា នេះគឺជាម៉ូដែល “top-tier” Android Flagships នៅឆ្នាំក្រោយនេះ។ Digital Chat Station បានបន្ថែមទៀតថា ស្មាតហ្វូនថ្អីនេះ នឹងមានការ Upgrade ច្រើនទៅលើលក្ខណៈសម្បត្តិប៉ុន្តែនៅមិនទាន់បានបញ្ចេនៅឡើយទេ។

Article image
ស្មាតហ្វូនជំនាន់ថ្មី Find X10 Ultra នេះ នឹងមានអេក្រង់ទំហំ 6.89 អ៊ីង 2K LTPO OLED Display គាំទ្រដោយថាមពលថ្មទំហំ 7,000mAh+ ហើយនិងមានកាមេរ៉ាសិនស័រទំហំ 200MP Samsung HPA LOFIC ផងដែរ។ បន្ថែមពីនេះ ក៏មានការបង្ហើបថា ស្មាតហ្វូននេះ អាចនឹងបង្ហាញខ្លួននៅឆមាសទី 1 ឆ្នាំ 2027 ខាងមុខនេះទៀតផង។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ ក្រុមហ៊ុន vivo អាចនឹងងាកចេញពីការប្រើប្រាស់នូវកាមេរ៉ា 10x Zoom ផងដែរ។ អ្នកទម្លាយនេះបញ្ជាក់ថា ក្រុមហ៊ុន Android មួយបានសិក្សាទៅលើដំណោះស្រាយនៃបច្ចេកវិទ្យា 10x telephoto នេះ ប៉ុន្តែក្រោយមកក៏បានលុបចោលទៅលើគម្រោងនេះវិញ។

Article image
តាមការកត់សម្គាល់របស់អ្នកទម្លាយរូបនេះ បានអោយដឹងថា ក្រុមហ៊ុន vivo ប្រហែលជាអាចនឹងផ្តោតទៅលើការប្រើប្រាស់នូវកាមេរ៉ា 200MP periscope ជាមួយនឹងបច្ចេកវិទ្យា ISZ (In-Sensor Zoom) technology ជំនួសមកវិញ។ គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Vivo ត្រូវបានគេទមា្លយថា បាននឹងកំពុងតែតេស្តនៅលើកាមេរ៉ា 10x telephoto សម្រាប់ស្មាតហ្វូន X500 Ultra របស់ខ្លួនដែលមានការ upgrade ច្រើនពីកាមេរ៉ា 200MP periscope របស់ស្មាតហ្វូន X300 Ultra៕