ស្វែងរកពួកយើង:

Loading Ad...

OPPO Find X10 Ultra នឹងបំពាក់ឡែន 10x Periscope គាំទ្រដោយសិនស័រកម្រិតខ្ពស់ជាងជំនាន់មុន

ដោយ

ជុំ ប៉េងលីន

25 មិថុនា 2026 09:03 ព្រឹក

អាន 2 នាទី

Article image
OPPO Find X10 Ultra នឹងបំពាក់ឡែន 10x Periscope គាំទ្រដោយសិនស័រខ្ពស់ជាងមុន
នៅពេលនេះ OPPO មិនចំណាយពេលសម្រាប់ការបង្កើនសមត្ថភាពទៅលើប្រព័ន្ធកាមេរ៉ារបស់ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនច្រើនទៀតនោះទេ។ យោងតាមការបែកធ្លាយថ្មីៗនេះ បានបង្ហើបថា ស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Find X10 Ultra គឺនឹងមានការដាក់មកនូវឡែនមួយថ្មី ដែលមានសមត្ថភាពខ្ពស់ខ្លាំងជាម៉ូដែលមុនៗ ដោយឡែននេះ គឺអាចធ្វើការហ៊្សូមបានកម្រិត 10x Optical Telephoto ដែលនឹងផ្តល់អោយស្មាតហ្វូននេះ ធ្វើការទៅលើការចាប់រូបភាពចម្ងាយឆ្ងាយបានកាន់តែខ្លាំង និងមានភាពច្បាស់លាស់។

គួរបញ្ជាក់ថា Find X9 Ultra ដែលទើបតែប្រកាសចេញកាលពីដើមឆ្នាំ 2026 កន្លងទៅនេះ គឺត្រូវបានគេមើលឃើកថា មានប្រព័ន្ធកាមេរ៉ាខ្លាំង ដែលសមត្ថភាពស្មើរគ្នាជាមួយនិង Vivo X300 Ultra ដែលចេញដំណាលគ្នាដែរ។ ស្មាតហ្វូននេះ គឺមានការប្រើប្រាស់នួវកាមេរ៉ា Hasselblad គាំទ្រដោយកាមេរ៉ា 50MP 10x periscope telephoto lens (230mm equivalent)។ ហើយស្មាតហ្វូននេះ គឺមានសមត្ថភាពអាចហ៊្សូមបាន 20x “optical-quality”។

Article image
យោងតាមការបញ្ជាក់ពីអ្នកទម្លាយ Digital Chat Station បាននិយាយថា OPPO គ្រោងនឹងធ្វើការបញ្ជាក់ច្បាស់ពីលក្ខណៈពិសេសនៅលើស្មាតហ្វូនជំនាន់ថ្មី Find X10 Ultra ឆាប់ៗនេះហើយ។ បើផ្អែកតាមការបង្ហោះនៅលើ Weibo ថ្មីៗនេះ បានបង្ហាញថា សិនស័រថ្មីដែលនឹងមានការប្រើប្រាស់ជាមួយនិងឡែន 10x telephoto នេះ គឺអាចនឹងមានទំហំធំជាងមុន គឺកម្រិត 1/1.95 អ៊ីង ប៉ុន្តែកាមេរ៉ា គឺនៅតែប្រើប្រាស់ទំហំ 50MP ដដែល។

អ្នកទម្លាយរូបនេះបន្តថា ស្មាតហ្វូននេះ នឹងមិនមានប្រើសិនស័រ Sony LYT-600 ទៀតទេ ប៉ុន្តែមិនមានការបញ្ជាក់ពីសិនស័រថ្មីនៅឡើយទេ។ ដូច្នេះប្រសិនបើព័ត៌មាននេះ ពិតមែននោះ Find X10 Ultra នឹងក្លាយជាស្មាតហ្វូនថ្មីមួយ ដែលមានសមត្ថភាពហ៊្សូមបានខ្លាំងជាក់ជាមិនខាន
OPPO Find X10 Ultra នឹងបំពាក់ឡែន 10x Periscope គាំទ្រដោយសិនស័រកម្រិតខ្ពស់ជាងជំនាន់មុន