
OPPO Find X9 Ultra បំពាក់នូវកាមេរ៉ា 4 គ្រាប់ខណៈដែលកាមេរ៉ា 200MP ដល់ទៅ 2 គ្រាប់
ក្រុមហ៊ុន OPPO ត្រូវគេរំពឹងថា នឹងមានការបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មី OPPO Find X9 Ultra និង Find X9s Pro នៅក្នុងប្រទេសចិននាខែមេសាខាងមុខនេះហើយបន្ទាប់ពីត្រៀមព្រឹត្តិការណ៍នេះ ក្រុមហ៊ុននេះ ក៏នឹងបន្តដាក់សម្ពោធស្មាតហ្វូនម៉ូដែល Find X9 Ultra នេះសម្រាប់ទីផ្សារសកលនៅត្រីមាសទី 2 ថែមទៀត។ ថ្ងៃនេះ នៅមុនការប្រកាសជាផ្លូវការមាន របាយការណ៍ថ្មីមួយចេញពី Nixanbal បាមទម្លាយនូវព័ត៌មានជាច្រើនអំពីស្មាតហ្វូន OPPO Find X9 Ultra ថែមទៀតហើយ។
នៅក្នុងរបាយការណ៍នេះ បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី OPPO Find X9 Ultra នេះ នឹងមានអេក្រង់ធំជាងស្មាតហ្វូន Find X9 Pro ដោយនៅលើម៉ូដែលនេះ នឹងមានអេក្រង់ទំហំ 6.82 អ៊ីង LTPO AMOLED ProXDR គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 3120x1440pixels។ នៅលើអេក្រង់ស្មាតហ្វូនជំនាន់ថ្មីនេះ មានកម្រិតល្បឿន 144Hz refresh rate មាននិងពន្លឺដល់ទៅ 3600nits។ ស្មាតហ្វូនថ្មីនេះ មានការពារដោយកញ្ចក់ OPPO Nano Crystal Glass។ ស្មាតហ្វូននេះ ប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5។ បន្ថែមពីនេះ ស្មាតហ្វូននេះ ក៏មានប្រើប្រាស់នូវ Trinity Engine ហើយនិងមានរ៉េមទំហំ 16GB និងម៉េមូរីទំហំ 512GB។

អ្វីដែលពិសេសមួយទៀតរបស់ស្មាតហ្វូននេះ គឺទៅលើ Hardware របស់ស្មាតហ្វូន Find X9 Ultra។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះមានចំនួន 4 គ្រាប់ ដែលកាមេរ៉ាគោលមានទំហំ 200MP និងមួយគ្រាប់ទៀតមានទំហំ 200MP ជាឡែន Periscope ជាមួយនឹងមុខហ៊្សូម 3x Optical zoom, 50MP Periscope lens ជាមួយនឹង 10x Optical Zoom រួមជាមួយនឹង 50MP ultra-wide។ ស្មាតហ្វូននេះ នឹងបំពាក់នូវកាមេរ៉ា True Color Camera ដែលឌីស្សាញសម្រាប់ពង្រឹងទៅលើពណ៌កាន់តែស្រស់ស្អាត។

ទៅលើកាមេរ៉ាមុខវិញ នៅលើស្មាតហ្វូន Find X9 Ultra នឹងមានកាមេរ៉ាខាងមុខទំហំ 50MP។ ស្មាតហ្វូនថ្មីនេះ នឹងមានថាមពលថ្មទំហំ 7050mAh និងបច្ចេកវិទ្យាសាកថ្មលឿន 100W wired charging និង 50W wireless charging ផងដែរ។ បន្ថែមពីនេះ ស្មាតហ្វូនថ្មីនេះ នឹងមានគែមធ្វើពីលោហធាតុ។ ស្មាតហ្វូនថ្មីនេះ នឹងបំពាក់នូវ IP66, IP68 និង IP69 សម្រាប់ការពារទឹក និងធូលីផងដែរ៕
