ស្វែងរកពួកយើង:

OPPO Find X9s Pro នឹងបំពាក់នូវកាមេរ៉ាភ្លោះទំហំ 200MP រួមនិងលក្ខណៈពិសេសជាច្រើនទៀត

ដោយ

ជុំ ប៉េងលីន

31 មីនា 2026 08:47 ព្រឹក

អាន 2 នាទី

Article image

នៅថ្ងៃទី 1 ខែមេសាខាងមុខនេះ ក្រុមហ៊ុន OPPO នឹងមានការបង្ហាញចេញនូវស្មាតហ្វូនថ្នាក់កណ្តាលជំនាន់ថ្មីរបស់ខ្លួន ដែលមានការផ្តោតទៅលើការលេងហ្គេមរបស់ខ្លួន OPPO K15 Pro Series នៅក្នុងប្រទេសចិនហើយ។ ស្របពេលជាមួយគ្នានេះ នៅក្នុងខែដដែលនេះ ក្រុមហ៊ុនេះ ក៏នឹងមានការប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មី OPPO Find X9 Ultra និង Find X9s Pro ផងដែរ។ នៅថ្ងៃនេះ ក្រុមហ៊ុននេះ បានបញ្ជាក់ថា ស្មាតហ្វូន Find X9s Pro នេះ នឹងមានការបំពាក់នូវកាមេរ៉ាទំហំ 200MP ដល់ទៅ 2 គ្រាប់។

OPPO Find X9s Pro នឹងបំពាក់នូវកាមេរ៉ាភ្លោះទំហំ 200MP រួមនិងលក្ខណៈពិសេសជាច្រើនទៀត នៅថ្ងៃទី 1 ខែមេសាខាងមុខនេះ ក្រុមហ៊ុន OPPO នឹងមានការបង្ហាញចេញនូវស្មាតហ្វូនថ្នាក់កណ្តាលជំនាន់ថ្មីរបស់ខ្លួន ដែលមានការផ្តោតទៅលើការលេងហ្គេមរបស់ខ្លួន OPPO K15 Pro Series នៅក្នុងប្រទេសចិនហើយ។ ស្របពេលជាមួយគ្នានេះ នៅក្នុងខែដដែលនេះ ក្រុមហ៊ុនេះ ក៏នឹងមានការប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មី OPPO Find X9 Ultra និង Find X9s Pro ផងដែរ។ នៅថ្ងៃនេះ ក្រុមហ៊ុននេះ បានបញ្ជាក់ថា ស្មាតហ្វូន Find X9s Pro នេះ នឹងមានការបំពាក់នូវកាមេរ៉ាទំហំ 200MP ដល់ទៅ 2 គ្រាប់។
នៅក្នុងព័ត៌មានថ្មីនេះដែរ ក៏មានការទម្លាយនូវកាមេរ៉ារូបរាងចតុកោណកែងដែលស្មាតហ្វូនជំនាន់ថ្មី Find X9s Pro ដូចគ្នា ។ ស្មាតហ្វូនថ្មីនេះ នឹងបំពាក់នូវកាមេរ៉ាភ្លោះទំហំ 200MP និងមានអមមកជាមួយនូវកាមេរ៉ាទំហំ 50MP Ultra-wide shots ថែមទៀតផង។ តាមការបញ្ជាក់របស់ប្រភពខាងលើនេះ បាននិយាយថា កាមេរ៉ា 200MP ដែលដើរតួជាកាមេរ៉ាគោល គឺមានការគាំទ្រដោយសិនស័រ 2x Samsung HP5 និងទំហំ 200MP មួយគ្រាប់ទៀត គឺជាកាមេរ៉ា periscope telephoto។ សូមជំរាបបថា នៅក្នុងរបាយការណ៍ជាច្រើន ធ្លាប់បានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ ក៏នឹងមានមកជាមួយនូវកាមេរ៉ា 3.2MP Multispectral ផងដែរ។ ទៅលើកាមេរ៉ាមុខស្មាតហ្វូននេះ នឹងមានកាមេរ៉ាទំហំ 50MP។

Article image
OPPO Find X9s Pro គឺជាស្មាតហ្វូនរូបរាងតូច ដែលមានអេក្រង់ទំហំ 6.32 អ៊ីង OLED LTPS panel ជាមួយនឹងកម្រិតភាពច្បាស់កម្រិត 1.5K resolution និងមានល្បឿន 120Hz refresh rate។ ចំពោះកម្លាំងម៉ាស៊ីនស្មាតហ្វូនថ្មីនេះ គឺមានបំពាក់នូវបន្ទះឈីប Dimensity 9500 អមនូវរ៉េមទំហំ 16GB LPDDR5x RAM និង 1TB UFS 4.1 storage ហើយនិងមានថាមពលថ្មទំហំ 7,000mAh ទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មលឿន 80W wired និង 50W wireless charging។ ស្មាតហ្វូននេះនឹង។ ស្មាតហ្វូននេះមាន 4 ពណ៌គឺ Titanium, White, Cyan និង Orange៕
OPPO Find X9s Pro នឹងបំពាក់នូវកាមេរ៉ាភ្លោះទំហំ 200MP រួមនិងលក្ខណៈពិសេសជាច្រើនទៀត