ស្វែងរកពួកយើង:

Loading Ad...

OPPO Reno 16 ដែលនឹងដាក់លក់នៅលើទីផ្សារសកល នឹងប្រើប្រាស់បន្ទះឈីប Snapdragon

ដោយ

ជុំ ប៉េងលីន

10 មិថុនា 2026 05:49 ល្ងាច

អាន 2 នាទី


កាលពីខែមុននេះ ក្រុមហ៊ុន OPPO ប្រកាសជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន OPPO Reno 16 និង Reno 16 Pro នៅក្នុងប្រទេសចិន ដោយនៅលើស្មាតហ្វូន Reno 16 ប្រើប្រាស់នូវបន្ទះឈីប Dimensity 8500 Super និង Reno 16 Pro គឺប្រើប្រាស់នូវបន្ទះឈីប Dimensity 9500s។ នៅពេលនេះ ក្រុមហ៊ុននេះ ក៏បានត្រៀមខ្លួនក្នុងការបង្ហាញស្មាតហ្វូននេះសម្រាប់ទីផ្សារសកលផងដែរ ដែលមាន 3 ម៉ូដែលរូមមានស្មាតហ្វូន Reno 16F, Reno 16 និង Reno 16 Pro ហើយក៏បានបែកធ្លាយនៅលើវិញ្ញាបនបត្រជាច្រើននៅក្នុងប្រទេសផ្សេងៗគ្នាផងដែរ។ 
Article image
OPPO Reno 16 ដែលនឹងដាក់លក់នៅលើទីផ្សារសកល នឹងប្រើប្រាស់យបន្ទះឈីប Snapdragon កាលពីខែមុននេះ ក្រុមហ៊ុន OPPO ប្រកាសជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន OPPO Reno 16 និង Reno 16 Pro នៅក្នុងប្រទេសចិន ដោយនៅលើស្មាតហ្វូន Reno 16 ប្រើប្រាស់នូវបន្ទះឈីប Dimensity 8500 Super និង Reno 16 Pro គឺប្រើប្រាស់នូវបន្ទះឈីប Dimensity 9500s។ នៅពេលនេះ ក្រុមហ៊ុននេះ ក៏បានត្រៀមខ្លួនក្នុងការបង្ហាញស្មាតហ្វូននេះសម្រាប់ទីផ្សារសកលផងដែរ ដែលមាន 3 ម៉ូដែលរូមមានស្មាតហ្វូន Reno 16F, Reno 16 និង Reno 16 Pro ហើយក៏បានបែកធ្លាយនៅលើវិញ្ញាបនបត្រជាច្រើននៅក្នុងប្រទេសផ្សេងៗគ្នាផងដែរ។
សូមជំរាបថា នៅក្នុងការបែកធ្លាយចុងក្រោយបំផុតរបស់ទីផ្សារស្មាតហ្វូន Reno 16 សម្រាប់ទីផ្សារសកលនេះ ក៏បានបង្ហាញខ្លួននៅលើបញ្ជីរបស់ Geekbench ផងដែរ ដោយមានភាពខុសគ្នាពី ស្មាតហ្វូនម៉ូឌែលរបស់ចិន។ តាមរយៈរូបភាពបែកធ្លាយដែលបង្ហាញខ្លួននៅលើ Geekbench ថ្មីនេះ បង្ហាញថា ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន OPPO នេះ គឺមានលេខកូដ CPH2865។ ហើយកាលពីពេលមុននេះ ស្មាតហ្វូននេះ ក៏បានបង្ហាញខ្លួននៅលើវិញ្ញាបនបត្រជាច្រើនដូចជា TDRA (UAE) និង NBTC (Thailand) ដែលមានន័យថា ស្មាតហ្វូននេះ គឺត្រៀមបង្ហាញខ្លួននៅលើទីផ្សារសកលជា Global version។

Article image
នៅលើបញ្ជី Geekbench បន្តបញ្ជាក់ថា ស្មាតហ្វូន Reno 16 ប្រើប្រាស់នូវបន្ទះឈីប Snapdragon 7 Gen 4។ ស្មាតហ្វូន Reno 16 នេះ នឹងមានរ៉េមទំហំ 12GB និង Android 16 ។ នៅក្នុងការតេស្ត single-core និង multi-core ទៅលើស្មាតហ្វូននេះ គឺទទួលបានពិន្ទុ 1,240 និង 3,994។ ពេលនេះ ក្រុមហ៊ុន OPPO ស្ថិតនៅក្នុងដំណាក់កាលនៃការតេស្តសាកល្បង ហើយdoyអាចនឹងបង្ហាញខ្លួននៅចុងខែនេះ ឬនៅពាក់កណ្តាលខែកក្កដា។ សម្រាប់ព័ត៌មានលម្អិតបន្ថែមនៃស្មាតហ្វូន Global version របស់ Reno 16 នៅមិនទាន់ទម្លាយនៅឡើយទេ៕
OPPO Reno 16 ដែលនឹងដាក់លក់នៅលើទីផ្សារសកល នឹងប្រើប្រាស់បន្ទះឈីប Snapdragon