ស្វែងរកពួកយើង:

OPPO Reno 16 និង Reno 16 Pro នឹងមានកាមេរ៉ាគោល 200MP និងបង្ហាញខ្លួននៅថ្ងៃទី 25 ខែឧសភា

ដោយ

ជុំ ប៉េងលីន

22 ឧសភា 2026 07:59 ព្រឹក

អាន 2 នាទី

Article image
OPPO Reno 16 និង Reno 16 Pro នឹងមានកាមេរ៉ាគោល 200MP និងបង្ហាញខ្លួននៅថ្ងៃទី 25 ខែឧសភា
ក្រុមហ៊ុន OPPO ត្រូវបានគេរាយការណ៌ថា នឹងមានការបង្ហាញស្មាតហ្វូនចេញនូវស្មាតហ្វូនជំនាន់ថ្មី Reno 16 Series ជាផ្លូវការណ៌នៅលើទីផ្សារក្នុងប្រទេសចិននៅថ្ងៃទី 25 ខែឧសភាខាងមុខនេះហើយ។ ជាមួយនឹងការបង្ហាញចេញនូវស្មាត ហ្វូននេះ ក្រុមហ៊ុននេះ ក៏បានបញ្ជាក់អំពីព័ត៌មានលម្អិតរបស់ស្មាតហ្វូននេះផងដែរ។ នៅក្នុងរូបភាព Poster ដែលបានចែករំលែកនៅថ្ងៃនេះ ក្រុមហ៊ុន OPPO បានទម្លាយអំពីលក្ខណៈសម្បត្តិកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូន Reno 16 ថ្មីនេះផងដែរ។

នៅក្នុងរូបភាព Poster នេះ បានបញ្ជាក់ថា ស្មាតហ្វូន OPPO Reno 16 និង Reno 16 Pro នឹងមានកាមរ៉ាដូចគ្នាជាមួយនឹងកាមេរ៉ាគោលទំហំ 200MP ហើយនិងមានមកជាមួយនូវកាមេរ៉ា 50MP Ultra-Wide Lens, 50MP Periscope Telephoto Lens, និងមួយទៀតគឺ Smart LED flash។ សិនស័រកាមេរ៉ានេះ អាចស្រដៀងគ្នាទៅនឹងកាមេរ៉ាដែលប្រើប្រាស់នៅលើស្មាតហ្វូន Reno 15 និង Reno 15 Pro។

Article image
យោងតាមរបាយការណ៍ជាច្រើនបញ្ជាក់ថា ស្មាតហ្វូន Reno 16 នេះ នឹងមានអេក្រង់ទំហំ 6.32 អ៊ីង OLED display បង្ហាញចេញបានជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution និងមានល្បឿន 120Hz refresh rate។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Dimensity 8550 និងថាមពលថ្មទំហំ 6,700mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 80W charging។ សម្រាប់ស្មាតហ្វូនជំនាន់ថ្មី Reno 16 Pro នឹងមានអេក្រង់ទំហំ 6.78 អ៊ីង OLED panel ជាមួយនឹងកម្រិត resolution / refresh rate ដូចគ្នា។ ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 9500s និងថាមពលថ្មទំហំ 7,000mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 80W wired និង 50W wireless charging។

Article image
ស្មាតហ្វូនទាំងពីរនេះ នឹងមានទំហំ 12GB+256GB, 12GB+512GB និង 16GB+512GB ។ សម្រាប់ពណ៌របស់ស្មាតហ្វូននេះគឺ Heartbeat Star (white) និង Midnight Black ។ ចំណែកស្មាតហ្វូន Reno 16 វិញមានទំហំ 16GB+256GB និង 16GB+1TB ជាមួយនឹងពណ៌ Galaxy Purple ខណៈពេលដែលស្មាតហ្វូន Reno 16 Pro គឺមានពណ៌ Dream Blue។ ស្មាតហ្វូនទាំងពីរនេះ ក៏មានការទ្រទ្រង់នូវ OPPO Bubble ដែលជា selfie mirror accessory។ សម្រាប់ការប្រកាសនៅក្នុងទីផ្សារសកលនោះ ស្មាតហ្វូន Reno 16 Series នេះ ក៏ទទួលបាននូវវិញ្ញាបនបត្រជាច្រើននៅក្នុងទីផ្សារមួយចំនួនផងដែរ ហើយវាអាចនឹងបង្ហាញខ្លួននៅចន្លោះខែមិថុនា និងខែកក្កដាខាងមុខនេះ៕