OPPO Reno 16 និង Reno 16 Pro មានការទម្លាយចេញជម្រើសពណ៌ហើយ!

ក្រុមហ៊ុន OPPO ត្រូវបានគេរាយការណ៌ថា បានត្រៀមខ្លួនក្នុងការបង្ហាញស្មាតហ្វូនជំនាន់ថ្មី Reno 16 និង Reno 16 Pro នៅក្នុងប្រទេសចិន នៅខែហើយនេះ។ តាមគម្រោងរបស់ក្រុមហ៊ុននេះ ក៏នឹងមានការប្រកាសចេញនូវថេប្លេតថ្មីមួយជាមួយនឹងស្មាតហ្វូន Reno 16 រួមជាមួយនឹងថេប្លេតថ្មីមួយទៀត។ ខណៈដែលឈ្មោះថេប្លេតថ្មីរបស់ក្រុមហ៊ុននេះ នៅមិនទាន់បានទម្លាយនោះ នៅពេលនេះ ការបែកធ្លាយថ្មីមួយចេញពី Digital Chat Station បានទម្លាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ។ ការបែកធ្លាយថ្មីនេះ ក៏បានទម្លាយអំពីពណ៌នៃស្មាតហ្វូន Reno Series។

តាមការបញ្ជាក់នៅក្នុងការបែកធ្លាយនេះ ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 16 នេះ នឹងមានពណ៌ Fairy Purple, Lucky Clover, Black Horse និង Heartbeat Star។ ទន្ទឹមនឹងនេះផងដែរ ស្មាតហ្វូន Reno 16 Pro នេះ នឹងបង្ហាញខ្លួនជាមួយនឹងពណ៌ Dream Blue, Black Horse និង Heartbeat Star។ Digital Chat Station បានបន្តអះអាងថា ស្មាតហ្វូនថ្មីនេះអាចនឹងបំពាក់នូវអេក្រង់ទី 2 ដែលគេហៅថា “OPPO Bubble”។ អ្នកទម្លាយរូបនេះ បានបន្ថែមថា ស្មាតហ្វូន Reno 16 Pro នេះ អាចនឹងមានតម្លៃប្រហែលជា 4,000 យ៉ន់ (~$590) ខណៈពេលដែលថេប្លេតមានរ៉េមទំហំចាប់ពី 8GB។

ការបែកធ្លាយថ្មីនេះ បានទម្លាយថា ក្រុមហ៊ុន OPPO ត្រៀមបញ្ចេញនូវថេប្លេត LCD ថ្មីជាមួយនឹងស្មាតហ្វូន Reno 16។ ថេប្លេតនេះ នឹងមានអេក្រង់ទំហំ 12.1 អ៊ីង ជាមួយនឹងកម្រិតភាពច្បាស់ 3K resolution និង 144Hz refresh rate។ ថេប្លេតថ្មីនេះប្រើប្រាស់នូវបន្ទះឈីប Dimensity 9500s chipset, 16GB RAM និងម៉េមូរីទំហំ 512GB។ ថេប្លេតនេះនឹងមានថាមពលថ្មទំហំ 10,420mAh។ ថេប្លេតនេះមានកម្រាស់ស្តើង 5.99mm និងទម្ងន់ 577g។ ថេប្លេតនេះ នឹងមានពណ៌ Galaxy Silver, Starlight Blue និង Deep Space Grey៕
