ស្វែងរកពួកយើង:

Loading Ad...

OPPO និង vivo នឹងបញ្ចេញនូវកាមេរ៉ាថ្មី vlogging របស់ខ្លួនមកប្រជែងជាមួយ DJI Osmo Pocket 4

ដោយ

ជុំ ប៉េងលីន

04 មិថុនា 2026 01:14 រសៀល

អាន 2 នាទី


កាលពីខែកុម្ភៈកន្លងទៅនេះ ធ្លាប់មានការចេញនូវព័ត៌មានថ្មីថា ក្រុមហ៊ុន vivo បាននឹងកំពុងតែធ្វើការនៅលើកាមេរ៉ាថ្មីរបស់ខ្លួន ដែលនេះគឺជា vlogging camera អាចនឹងមានសមត្ថភាពប្រជែងជាមួយនិងកាមេរ៉ា Osmo Pocket របស់ DJI ថែមទៀតផង។ នៅថ្ងៃនេះ យោងតាមពាក្យចចាមាអារ៉ាមថ្មីមួយ បានបង្ហើបថា ក្រុមហ៊ុន OPPO ក៏អាចនឹងមានការប្រកាសចេញនូវកាមេរ៉ាប្រភេទថ្មីនេះដូចគ្នាដែរ។ 
Article image
 
ផ្អែកតាម Digital Chat Station ដែលបានបង្ហោះនៅលើ Weibo បានបញ្ជាក់ថា ក្រុមហ៊ុនទាំងពីរ OPPO និង vivo គឺនឹងមានការប្រើប្រាស់នូវសិនស័រកាមេរ៉ាទំហំ 200MP ដែលមានការគាំទ្រដោយសិនស័រ 1/1.12" ដូចុំគ្នា ហើយសិនស័រនេះត្រូវបានគេជឿជាក់ថា គឺផលិតផលរបស់ Sony ដែលមានលេខម៉ូដែល Lytia 901 ដែលក្រុមហ៊ុនបានប្រកាសចេញកាលពីខែវិច្ឆិកាកន្លងទៅ។

សម្រាប់ក្រុមហ៊ុន OPPO ប្រហែលជាមានការចាប់ដៃគ្នាជាមួយនិង Hasselblad ទៅលើការផលិតកាមេរ៉ា vlogging ថ្មីរបស់ខ្លួន ខណៈដែល vivo នឹងមានក្រុមហ៊ុន Zeiss ជាដៃគូដូចគ្នា។ ហើយក្រុមហ៊ុនទាំងពីរអាចនឹងមានការប្រើប្រាស់នូវបន្ទះឈីប "flagship-level" ផងដែរប៉ុន្តែមិនទាន់បញ្ជាក់ច្បាស់។ សម្រាប់កាមេរ៉ាថ្មីនេះ ក៏អាចនឹងធ្វើការភ្ជាប់ជាមួយនិងស្មាតហ្វូនបានដូចគ្នា។ មានន័យថាគ្រប់ស្មាតហ្វូនរបស់ OPPO ឬ vivo គឺនឹងអាចធ្វើការ save អ្វីដែលមាននៅលើកាមេរ៉ាថ្មីនេះតែម្តង។

Article image
សូមជំរាបថា ការហក់ចូលទៅក្នុងអជីវកម្មថ្មីនេះ គឺបន្ទាប់ពី OPPO និង vivo មើលឃើញនូវភាពជោគជ័យទៅលើកាមេរ៉ា DJI Osmo Pocket 3 កាលពីប៉ុន្មានឆ្នាំមុន។ ហើយជាក់ស្តែងពេលនេះ DJI ក៏បន្តបញ្ចេញនូវ Osmo Pocket 4 ថែមទៀតផងដែរ ខណៈដែល Osmo Pocket 4P និង Insta360 ជាមួយ Luna នឹងបន្តចេញឆាប់ៗនេះ។