ស្វែងរកពួកយើង:

OPPO និយាយថា នៅលើ Find X9 Ultra គឺមានបំពាក់ឡែន 10x Teleconverter មកស្រេចតែម្តង

ដោយ

ជុំ ប៉េងលីន

28 មីនា 2026 10:42 ព្រឹក

អាន 2 នាទី

Article image

ខណៈដែល vivo នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី X300 Ultra នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយនោះ នៅថ្ងៃនេះ ក្រុមហ៊ុន OPPO បាននឹងកំពុងតែធ្វើការនៅភលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Find X9 Ultra ហើយ។ ស្មាតហ្វូននេះត្រូវបានគេរំពឹងថា គឺនឹងមានការបង្ហាញវត្តមាននៅលើទីផ្សារនាខែមេសាខាងមុខនេះហើយ ដោយនឹងមានការប្រកាសចេញនៅលើទីផ្សារសកលដូចគ្នា គឺដូច X300 Ultra អញ្ចឹង។
OPPO និយាយថា នៅលើ Find X9 Ultra គឺមានបំពាក់ឡែន 10x Teleconverter មកស្រេចតែម្តង ខណៈដែល vivo នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី X300 Ultra នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយនោះ នៅថ្ងៃនេះ ក្រុមហ៊ុន OPPO បាននឹងកំពុងតែធ្វើការនៅភលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Find X9 Ultra ហើយ។ ស្មាតហ្វូននេះត្រូវបានគេរំពឹងថា គឺនឹងមានការបង្ហាញវត្តមាននៅលើទីផ្សារនាខែមេសាខាងមុខនេះហើយ ដោយនឹងមានការប្រកាសចេញនៅលើទីផ្សារសកលដូចគ្នា គឺដូច X300 Ultra អញ្ចឹង។
នៅពេលនេះ ស្របពេលដែល vivo ប្រកាសថា នៅលើម៉ូដែល Ultra មានការប្រើប្រាស់នូវ Optional Teleconverters ដើម្បីហ៊្សូមនោះ ក្រុមហ៊ុន OPPO បានបញ្ជាក់ថា នៅលើស្មាតហ្វូនជំនាន់ថ្មី Find X9 Ultra របស់ខ្លួន គឺនឹងមានការបំពាក់នូវកាមេរ៉ា 10x telephoto មកជាស្រេចតែម្តង។ នៅថ្ងៃនេះ OPPO បានទម្លាយថា ស្មាតហ្វូនរបស់ខ្លួន នឹងមកជាមួយនូវមុខងារថ្មីដែលមាមឈ្មោះថា 'teleconverter'។
Article image
Find X9 Ultra ត្រូវបានក្រុមហ៊ុនបំពាក់នូវកាមេរ៉ា 50MP periscope telephoto ហ៊្សូមបាន 10x optical zoom ជាមួយនិងឡែន 230mm equivalent focal length មុនគេបំផុតនៅលើពិភពលោក។ កាមេរ៉ានេះ អាចថតបានកម្រិត 460mm ហ៊្សូម 20x pictures នៅលើមុខងារ "optical quality zoom" ហើយនឹងមានការប្រើប្រាស់នូវសិនស័រ Samsung Isocell JNL sensor គាំទ្រ Aperture f/3.5 "DSLR-grade"។ ជាមួយគ្នានេះ នៅលើកាមេរ៉ារបស់ OPPO នេះនឹងប្រើប្រាស់នូវ "ultra steady" ផងដែរ។
Article image
យោងតាមព័ត៌មានកន្លងមក ធ្លាប់និយាយថា នៅលើស្មាតហ្វូននេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 SoC និងមានអេក្រង់ 6.82 អ៊ីងគាំទ្រដោយបច្ចេកវិទ្យាអេក្រង់ LTPO AMOLED screen ល្បឿន 144Hz refresh rate ហើយនឹងមានកាមេរ៉ាគោលទំហំ 200MP និងកាមេរ៉ា 10x 50MP periscope telephoto រួមនិងកាមេរ៉ា 200MP periscope telephoto ក៏ដូចជា 50MP ultrawide ផងដែរ។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 7,050 mAh គាំទ្រដោយកម្លាំងសាក 100W fast wired charging។