ស្វែងរកពួកយើង:

Loading Ad...

Redmi K90 Ultra ត្រៀមបង្ហាញខ្លួននៅខែនេះជាមួយនិងការផ្តោតទៅលើការលេងហ្គេម និងថ្មធំ

ដោយ

ជុំ ប៉េងលីន

17 មិថុនា 2026 12:08 ថ្ងៃត្រង់

អាន 2 នាទី

Redmi K90 Ultra ត្រៀមបង្ហាញខ្លួននៅខែនេះជាមួយនិងការផ្តោតទៅលើការលេងហ្គេម និងថ្មធំ
Article image
នៅថ្ងៃនេះ Redmi បានចេញបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី K90 Ultra នឹងមានការប្រកាសចេញនៅចុងខែនេះហើយ ដែលនេះជាម៉ូដែលថ្មីរបស់ K90 Series។ តាមការបញ្ជាក់ពីក្រុមហ៊ុននេះ បានអោយដឹងថា ស្មាតហ្វូននេះ គឺមានការផ្តោតខ្លាំងទៅលើកម្លាំងម៉ាស៊ីនដែលផ្តោតសំខាន់ទៅលើអ្នកលេងហ្គេម ខណៈដែលតម្លៃគឺមានភាពសមរម្យបំផុត។

ព័ត៌មានថ្មីនេះ គឺត្រូវបានចែកចាយដោយលោក Lu Weibing ដែលជាអគ្គនាយកគ្រប់គ្រង Xiaomi Group តែម្តងដោយនៅក្នុងនោះ លោកថែមទាំងបាននិយាយថា K90 Ultra គឺមានការឌីស្សាញជាលើកដំបូងជាមួយនិងគំនិតថ្មីសម្រាប់អ្នកលេងហ្គេម ដែលធ្លាប់បានដាក់បញ្ចូលនៅលើ K90 Max នាពេលកន្លងមក។ យោងតាមការបញ្ចាក់របស់លោកអគ្គនាយករូបនេះ បាននិយាយទៀតថា ដោយសារតែតម្លៃស្មាតហ្វូនថ្មីៗនេះ មានកើនឡើងនោះ បានធ្វើអោយក្រុមហ៊ុនមានការកាត់បន្ថយទៅលើផ្នែកខ្លះដើម្បីអោយតម្លៃអោយនៅតែល្អ។

Article image
ប៉ុន្តែសម្រាប់ម៉ដែលថ្មីនេះ ក្រុមហ៊ុន Xiaomi គឺបានបន្តរក្សានៅគុណភាព និងសមាសភាគនៃការផលិតនៅដដែល ដោយមិនមានការកាត់បន្ថយផ្នែកណាមួយឡើយ។ ស្មាតហ្វូននេះ មានតម្លៃ 3,000 យ៉ន់ (~$445)។ គួរបញ្ជាក់ថា ថ្មីៗនេះអ្នកទម្លាយ Digital Chat Station បានបញ្ជាក់ថា Redmi K90 Ultra អាចនឹងមានការបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Elite-Series ហើយនឹងមានប្រព័ន្ធកង្ហាត្រជាក់មកជាមួយស្រាប់ថែមទៀតផង។

Article image
ស្មាតហ្វូន Redmi K90 Ultra ថ្មីនេះ អាចនឹងមានថ្ម 8,000mAh ហើយបើមើលទៅលើបញ្ជីផលិតផលថ្មីវិញ គឺមានការទ្រទ្រង់ជាមួយបច្ចេកវិទ្យាសាកកម្លាំង 100W wired fast charging។