Redmi K90 Ultra នឹងមកជាមួយនិង Cooling Fan ហើយនឹងបង្ហាញវត្តមានសប្តាហ៌ក្រោយនេះ
នៅថ្ងៃនេះ Redmi បានចេញមកបញ្ជាក់ផ្លូវការណ៌ថា ស្មាតហ្វូនជំនាន់ថ្មី Redmi K90 Ultra នឹងមានការប្រកាសចេញនៅលើទីផ្សារចិននាថ្ងៃទី 30 ខែមិថុនាខាងមុខនេះហើយ ដោយនៅក្នុងរបាយការណ៌នោះ ក្រុមហ៊ុននេះក៏មានការបញ្ជាក់ពីលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូននេះ គឺមានការផ្តោតខ្លាំងទៅលើការលេងហ្គេម និងមានតម្លៃ 3,000-យ៉ន់ (~$440)។ មួយវិញទៀតតាមរយៈនៃការប្រកាសនេះ ក្រុមហ៊ុននេះ ក៏មានការបង្ហាញនូវពណ៌ថ្មី Space Silver របស់ស្មាតហ្វូននេះផងដែរ។
ទៅលើការឌីស្សាញរូបរាងវិញនៅលើ Redmi K90 Ultra នេះវិញ គឺនៅលើខ្នងក្រោយមានការរក្សានូវទម្រង់ដូចគ្នាទៅនឹងស្មាតហ្វូន Redmi K90 Max អញ្ចឹង! មានម៉ូឌុលកាមេរ៉ាធំ និងមានរន្ធកាមេរ៉ាចំនួន 2 គ្រាប់។ ជាមួយនិងរូបភាពខាងលើនេះ គឺមានបង្ហាញពីរន្ធបញ្ចេញខ្យល់ក្បែរម៉ូឌុលកាមេរ៉ាផងដែរ។
ការឌីស្សាញថ្មីនេះ គឺបានបញ្ជាក់ថា ក្រុមហ៊ុន គឺមានគោលដៅធានាធ្វើអោយស្មាតហ្វូននេះត្រជាក់បានយូរបើទោះជាលេងហ្គេមយូរម៉ោងក៏ដោយ។ តាមប្រភពខាងលើនេះ បានបង្ហើបថា Redmi អាចនឹងបន្តការប្រើប្រាស់នូវកង្ហាត្រជាក់ ដែលខ្លួនធ្លាប់បានប្រើប្រាស់នៅលើ K90 Max អញ្ចឹងដែរ ដោយផ្តល់នូវប្រព័ន្ធ Active cooling system សម្រាប់ជំនួយទៅដល់ដំណើរការនៅលើស្មាតហ្វូនធ្វើការបានកាន់តែរលូន។

Redmi K90 Ultra នឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite ដែលមានការភ្ជាប់រួចជាស្រេចនូវមុខងារថ្មីៗជាច្រើនសម្រាប់ជំនួយដល់ការលេងហ្គេម អោយមានភាពរលូន។ ក្រុមហ៊ុន Redmi បញ្ជាក់ថា មុខងារថ្មីៗទាំងនេះ គឺនឹងជួយអោយអ្នកប្រើប្រាស់កាន់តែជឿជាក់ទៅលើការកម្សាន្តរបស់ខ្លួន។ ក្រុមហ៊ុនបន្តថា ស្មាតហ្វូននេះ គឺនឹងមានសមត្ថភាពរក្សាការលេងហ្គេមជាមួយនិងគុណភាពនៅក្នុងរយៈពេល 60 នាទីបើទោះជាស្ថិតនៅលើហ្គេមប្រភេទ 3D ក៏ដោយ។
ស្មាតហ្វូននេះ មានថ្មទំហំ 8,500mAh គាំទ្រដោយកម្លាំងសាក 100W wired fast charging។