ស្វែងរកពួកយើង:

Loading Ad...

Reno 16 series រួមជាមួយនឹងផលិតផលជាច្រើនទៀត ត្រូវបានទម្លាយព័ត៌មានជាថ្មី!

ដោយ

ជុំ ប៉េងលីន

22 មិថុនា 2026 02:32 រសៀល

អាន 2 នាទី

Article image
Reno 16 series រួមជាមួយនឹងផលិតផលជាច្រើនទៀត ត្រូវបានទម្លាយព័ត៌មានជាថ្មី!
ក្រុមហ៊ុនប OPPO បានត្រៀមខ្លួនក្នុងការបង្ហាញស្មាតហ្វូនត្រកូល Reno 16 Series នៅក្នុងទីផ្សារជាច្រើនដែលក្នុងនោះរួមមានទីផ្សាររបស់អ៊ឺរ៉ុប និងអាស៊ីអាគ្នេយ៍ផងដែរ។ នៅថ្ងៃនេះ មុនការសម្ពោធចូលមកដល់ មានការបែកធ្លាយព័ត៌មានថ្មីៗជាច្រើនរបស់ស្មាតហ្វូននេះ ត្រួវបានគេចែកចាយនៅក្នុងប្រទេសឥណ្ឌា តាមរយៈវេបសាយផ្លូវការរបស់ក្រុមហ៊ុននេះ Flipkart និង Amazon។ នៅលើបញ្ជីទាំងនេះ ថែមទាំងមានការបញ្ជាក់ថា ក្រុមហ៊ុនចិននួយនេះ អាចនឹងបង្ហាញនូវផលិតផលជាច្រើនទៀតជាមួយនឹងស្មាតហ្វូន Reno 16 series។

តាមរយៈរូបភាពជាច្រើន បានបង្ហាញអំពីស្មាតហ្វូន OPPO Reno 16 Series រួមជាមួយនឹងផលិតផលជាច្រើនទៀត ដូចជា OPPO Bubble accessory និងកាសស្តាប់ Enco Air 5 TWS earbuds។ សូមបញ្ជាក់ថា OPPO Bubble ថ្មីនេះ គឺជាអេក្រង់ Magnetic, Circular AMOLED display ដែលភ្ជាប់នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ និងធ្វើការជា Viewfinder សម្រាប់ថតរូបភាព Selfie បានច្បាស់ដោយប្រើប្រាស់នូវកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះ។ សម្រាប់កាសស្តាប់ Oppo Enco Air 5 TWS earbuds អាចនឹងស្ថិតនៅក្រោមកាសស្តាប់ Enco Air 5 Pro ជាមួយនឹងតម្លៃប្រហែលជា Rs 4,999 នៅក្នុងទីផ្សារនៃប្រទេសឥណ្ឌា។

សូមជំរាបថា ថ្មីៗនេះ មានរបាយការណ៍ជាច្រើន បានទម្លាយថា ស្មាតហ្វូន OPPO Reno 16 នេះ នឹងមានច្រើនម៉ូដែល នៅក្នុងការជ្រើសរើសគឺ Reno 16c, Reno 16F, Reno 16 FS, Reno 16, Reno 16 Pro និង Reno 16 Pro Mini។ យ៉ាងណាមិញ មិនមែនគ្រប់ស្មាតហ្វូនទាំងអស់នេះ នឹងមានលក់នៅលើទីផ្សារនោះទេ នៅក្នុងប្រទេសឥណ្ឌា ក្រុមហ៊ុននេះ បានប្រកាសតែវត្តមានស្មាតហ្វូន Reno 16 និង Reno 16c តែប៉ុណ្ណោះ។

Article image
ខណៈពេលដែលកាលបរិច្ឆេទនៃការបង្ហាញស្មាតហ្វូនថ្មីនេះ នៅមិនទាន់ទម្លាយនោះ ក្រុមហ៊ុន OPPO នៅក្នុងប្រទេសឥណ្ឌា នៅមិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយទេ។ ក្រុមហ៊ុនអាចនឹងបង្ហាញស្មាតហ្វូន Reno 16 series សម្រាប់ទីផ្សារសកលនៅថ្ងៃទី 26 ខែមិថុនាខាងមុខនេះហើយ៕
Reno 16 series រួមជាមួយនឹងផលិតផលជាច្រើនទៀត ត្រូវបានទម្លាយព័ត៌មានជាថ្មី!