ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Samsung ចេញក្តាចុចថ្មីសម្រាប់ Galaxy Tab S11 Ultra ដែលអាចប្រែក្លាយថេប្លេតនេះ ទៅជាឡេបថតដ៏ទាក់ទាញបំផុត!

ដោយ

ជុំ ប៉េងលីន

20 មីនា 2026 09:14 ព្រឹក

អាន 2 នាទី

Article image
 
Article image
ក្រុមហ៊ុន Samsung Electronics ទើបតែប្រកាសជាផ្លូវការនូវ Galaxy Tab S11 Ultra Pro Keyboard ដែលជា Accessory ថ្មី ដែលមានការឌីស្សាញឡើង សម្រាប់ប្រែក្លាយនូវថេប្លេត Galaxy Tab S11 Ultra របស់អ្នកអោយទៅជាកុំព្យូទ័រឡេបថប ដែលមានសមត្ថភាពពេញលេញខ្លាំងក្លាក្នុងការប្រើប្រាស់។ សម្រាប់ Keyboard នេះ បានចាប់ផ្តើមដំណើរការនៅក្នុងទីផ្សារមួយចំនួនដែលបានជ្រើសរើសជាច្រើនដែលក្នុងនោះ ក៏មានហុងកុងផងដែរ។ Keyboard នេះ គឺផ្តោតទៅលើភាពងាយស្រួលក្នុងការចល័ត ភាពធន់ និងការពង្រឹងទៅលើភាពងាយស្រួលក្នុងការប្រើប្រាស់។
និយាយពី Galaxy Tab S11 Ultra Pro Keyboard នេះ គឺមានតួខ្លួនអាលុយមីញ៉ូមស្តើង ប្រណិតភាព និងស្រាលក្នុងការប្រើប្រាស់។ ក្រុមហ៊ុន Samsung បានប្រើប្រាស់នូវគន្លឺះលោហៈ Metal Hinge ដែលអនុញ្ញាតអោយថេប្លេតនេះអាចបញ្ឈរបាន និងប្រើប្រាស់ជាទម្រង់កុំព្យូទ័រឡេបថបបានថែមទៀតនៅក្នុងពេលធ្វើការ ឬការបង្កើតនូវភាពច្នៃប្រឌិតជាដើម។ ខុសប្លែកពី wireless keyboard accessories ធម្មតានោះ សម្រាប់ម៉ូឌែលនេះ មិនមានបញ្ចូលនូវថាមពលថ្មនោះទេ។ ជំនួសមកវិញ គឺការភ្ជាប់ទៅថេប្លេតនេះតាមរយៈការប្រើប្រាស់នូវ Pogo Pin interface តែម្តង។

Article image
ក្រុមហ៊ុន Samsung បានបំពាក់នូវគ្រាប់ចុច 80 គ្រាប់នៅលើ keyboard នេះ ដែលឌីស្សាញឡើងទម្រង់ស្រដៀងទៅនឹងកុំព្យូទ័រផងដែរដែលផ្តល់នូវភាពងាយស្រួលក្នុងការវាយអត្ថបទ និងប្រើប្រាស់មែនទែន។ បន្ថែមពីនេះ Touchpad របស់នៅលើក្តាចុច ក៏មានទំហំធំជាងមុនដល់ទៅ 14.6% ដែលពង្រឹងទៅលើការងារ multi-tasking និងផលិតភាពការងារផងដែរ។ Keyboard នេះមានទម្ងន់ 636g។ Galaxy Tab S11 Ultra Pro Keyboard នេះមានតម្លៃប្រហែលជា 280$ ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Samsung ចេញក្តាចុចថ្មីសម្រាប់ Galaxy Tab S11 Ultra ដែលអាចប្រែក្លាយថេប្លេតនេះ ទៅជាឡេបថតដ៏ទាក់ទាញបំផុត!