ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Samsung នឹងមានស្មាតហ្វូនអេក្រង់បត់ថ្មី មានអេក្រង់ខាងក្នុងទំហំ 7.6 អ៊ីង និងមានថាមពលថ្មទំហំ 4800mAh

ដោយ

Penglin Chom

17 មីនា 2026 02:18 យប់ជ្រៅ

អាន 2 នាទី

Article image
ស្មាតហ្វូនបត់ថ្មីរបស់ Samsung នឹងបំពាក់អេក្រង់ 7.6 អ៊ីង និងថាមពលថ្មទំហំ 4800mAh
មួយរយៈចុងក្រោយនេះ ស្មាតហ្វូនបត់បាន Wide-Screen Foldable ជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung មានការបែកធ្លាយនូវព័ត៌មានជាច្រើនមួយចំនួននៅលើអ៊ីនធឺណិត ហើយនៅក្នុងការបែកធ្លាយថ្មីមួយនោះ មានការបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ អាចនឹងមានអេក្រង់ខាងក្នុងបត់បានទំហំ 7.6 អ៊ីងនិងបន្ទះឈីប Flagship ខ្លាំង រួមនិងថាមពលថ្មធំជាងមុនផងដែរ។តាមការទម្លាយចេញពី Digital Chat Station បានអោយដឹងថា ស្មាតហ្វូន Wide-Screen Foldable នេះនឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Elite Gen 5។

តាមប្រភពខាងលើនេះ បន្តថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺនឹងមានកម្លាំងម៉ាស៊ីនមិនចាញ់ស្មាតហ្វូន Galaxy Z Fold 8 និង Z Flip 8 នោះទេ។ នៅលើស្មាតហ្វូននេះ ក៏នឹងប្រើប្រាស់នូវថាមពលថ្ម Dual-Cell ជាមួយនឹងទំហំ 4,800mAh ផងដែរ។ ផ្អែកតាមការបែកធ្លាយថ្មី បានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺមាន 2 cells ដោយមួយគ្រាប់មានទំហំ 2,267mAh និងមួយគ្រាប់ទៀតមានទំហំ 2,393mAh ដែលមានថាមពលថ្មសរុបចំនួន 4,660mAh។

Article image
ទៅលើអេក្រង់ខាងក្នុងរបស់ស្មាតហ្វូននេះមានទំហំ 7.6 អ៊ីង ដែលដូចគ្នាទៅនឹងស្មាតហ្វូនបត់បាន Book-style របស់ក្រុមហ៊ុន Samsung។ សម្រាប់ភាពខុសគ្នានោះគឺទៅលើ Aspect ratio។ នៅពេលដែលបត់គឺមានទំហំ 4:3 Aspect ratio។ សម្រាប់អេក្រង់ខាងក្រៅរបស់ស្មាតហ្វូននេះ ងាយស្រួលក្នុងការវាយអត្ថបទ និងផ្ញើសារផងដែរ ខណៈពេលដែលអេក្រង់ខាងក្នុងរបស់ស្មាតហ្វូននេះ គឺងាយស្រួលក្នុងការអាន និងទស្សនាវីដេអូ។

ស្មាតហ្វូនថ្មីនេះ អាចនឹងបង្ហាញខ្លយននៅក្នុងទីផ្សាររបស់ប្រទេសកូរ៉េខាងត្បូងមុនគេ។ ក្រុមហ៊ុន Apple និង Samsung អាចនឹងនាំមុខគេក្នុងការប្រកួតប្រជែងទៅលើស្មាតហ្វូនបត់បានសម្រាប់ទីផ្សារសកល ខណ;ដែលក្រុមហ៊ុន Huawei និងក្រុមហ៊ុនជាច្រើនទៀតក៏បន្តក្នុងការបញ្ចេញនូវស្មាតហ្វូនបត់បានជាច្រើននៅក្នុងទីផ្សាររបស់ចិនផងដែរ។

Article image
នៅក្នុងពេលនេះ ក្រុមហ៊ុន Samsung ក៏បានធ្វើការឌីស្សាញកាន់តែច្រើនទៅលើស្មាតហ្វូនបត់បាននៅក្នុងពេលតែមួយ ជាជាងការជំនួសស្មាតហ្វូន Galaxy Z Fold។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Samsung បានតេស្តទៅលើផ្នែក hardware ជាច្រើននៃស្មាតហ្វូនមុនការលក់ជាផ្លូវការនៅតាមហាងចែកចាយរបស់ខ្លួននោះ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Samsung នឹងមានស្មាតហ្វូនអេក្រង់បត់ថ្មី មានអេក្រង់ខាងក្នុងទំហំ 7.6 អ៊ីង និងមានថាមពលថ្មទំហំ 4800mAh