យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S26 បានបំបែកកំណត់ត្រាថ្មី ទៅលើការបញ្ជាទិញមុននៅកូរ៉េខាងត្បូង ដោយក្នុងរយៈពេល 7 ថ្ងៃ គិតចាប់តាំងពីរថ្ងៃទី 27 ខែកុម្ភៈដល់ថ្ងៃទី 5 ខែមីនាកន្លងទៅនេះ តួរលេខនៃការបញ្ជាទិញមុនទៅលើស្មាតហ្វូនថ្មីនេះ បានឈានដល់ទៅ 1.35 លានគ្រឿងហើយ។ ប្រៀបធៀបជាមួយនិង Galaxy S25 Series កាលពីឆ្នាំមុនបានត្រឹមតែ 1.3 លានគ្រឿងប៉ុណ្ណោះ ហើយការ pre-orders គឺដល់ទៅ 11 ថ្ងៃ។

Samsung Galaxy S26 Series បំបែកកំណត់ត្រាថ្មី ទៅលើការបញ្ជាទិញមុននៅកូរ៉េខាងត្បូង
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S26 បានបំបែកកំណត់ត្រាថ្មី ទៅលើការបញ្ជាទិញមុននៅកូរ៉េខាងត្បូង ដោយក្នុងរយៈពេល 7 ថ្ងៃ គិតចាប់តាំងពីរថ្ងៃទី 27 ខែកុម្ភៈដល់ថ្ងៃទី 5 ខែមីនាកន្លងទៅនេះ តួរលេខនៃការបញ្ជាទិញមុនទៅលើស្មាតហ្វូនថ្មីនេះ បានឈានដល់ទៅ 1.35 លានគ្រឿងហើយ។ ប្រៀបធៀបជាមួយនិង Galaxy S25 Series កាលពីឆ្នាំមុនបានត្រឹមតែ 1.3 លានគ្រឿងប៉ុណ្ណោះ ហើយការ pre-orders គឺដល់ទៅ 11 ថ្ងៃ។
សម្រាប់ម៉ូដែល Galaxy S26 Ultra គឺនៅតែមានចំនួនខ្ពស់ជាងគេដូចរាល់ដង គឺមានតួរលេខដល់ទៅ 70% នៃចំនួនការ pre-orders សរុប។ ប្រៀបធៀបជាមួយ Galaxy S25 Ultra គឺបានតែ 52% ប៉ុណ្ណោះ។ ក្រឡេកមក Galaxy S26 និង Galaxy S26+ បូកចូលគ្នា គឺបានត្រឹមតែ 30% ទេ ប្រសិនបើប្រៀបធៀបជាមួយនិងឆ្នាំមុន 26% គឺបានទៅលើ S25 និង 22% បានទៅលើ S25+។

ជាមួយនិងការដាក់លក់ឆ្នាំនេះ Galaxy S26 Series គឺមានជម្រើស 4 ពណ៌ដូចគ្នា ខណៈដែល 2 ពណ៌ទៀត គឺមាននៅលើ Samsung.com តែប៉ុណ្ណោះ។ ទៅលើម៉ូដែល Galaxy S26 Ultra គឺមានការលក់ដាច់សម្រាប់ពណ៌ស និងពណ៌ខ្មៅ ខណៈដែល S26+ គឺដាច់ទៅលើ Cobalt Violet និងខ្មៅ។
