ស្វែងរកពួកយើង:

Loading Ad...

Samsung Galaxy Z Fold 8 Ultra ត្រូវបានគេរាយការណ៌ថា នឹងចូលប្រកួតប្រជែងទីផ្សារស្មាតហ្វូនប្រទេសជប៉ុនឆាប់ៗនេះ

ដោយ

ជុំ ប៉េងលីន

03 មិថុនា 2026 12:00 ថ្ងៃត្រង់

អាន 2 នាទី

Article image
Samsung Galaxy Z Fold 8 Ultra ត្រូវគេប្រទះឃើញនៅលើវិញ្ញាបនបត្រ Bluetooth SIG រួចហើយ
ស្មាតហ្វូនស៊េរីថ្មី Galaxy Z Fold 8 Ultra របស់ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៍ថា បានបង្ហាញខ្លួននៅលើវិញ្ញាបនបត្រមួយទៀតហើយ ដែលនៅក្មុងនោះ គឺមានការបង្ហាញអំពីការមកដល់នៃស្មាតហ្វូនបត់បានជំនាន់ថ្មីនេះទៀតផង។ បន្ថែមពីនេះ នៅក្នុងបញ្ជីនេះ ក៏មានការបង្ហាញថា ក្រុមហ៊ុន Samsung អាចនឹងត្រៀមយុទ្ធសាស្រ្តក្នុងការពង្រីកនូវទីផ្សាររបស់ខ្លួនកាន់តែធំជាពិសេសនៅក្នុងទីផ្សាររបស់ប្រទេសជប៉ុនផងដែរ។

នៅក្នុងរបាយការណ៍មួយចេញពី Sumahodigest បានបង្ហាញថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold8 Ultra ត្រូវប្រទះឃើញនៅលើប្រព័ន្ធ Bluetooth SIG database ដែលនៅលើបញ្ជីនេះ គឺបានបញ្ជាក់ពី ឈ្មោះនៃម៉ូដែលមួយចំនួន ហើយថែមទាំងអាចនឹងចែកចាយតាមរយៈប្រតិបត្តិករជប៉ុនជាច្រើនផងដែរឆាប់ៗខាងមុខនេះទៀតផង។

ម៉ូឌែលទាំងនេះរួមមាន៖
– SC-56G សម្រាប់ក្រុមហ៊ុន NTT Docomo
– SCG39 សម្រាប់ក្រុមហ៊ុន Au
– SM-F976C សម្រាប់ក្រុមហ៊ុន Rakuten Mobile
– SM-F976Q សម្រាប់ម៉ូឌែល SIM-free variant
– SM-F976Z សម្រាប់ក្រុមហ៊ុន SoftBank

Article image
ប្រសិនបើនេះគឺជាការពិតនោះ មានន័យថា ក្រុមហ៊ុន Samsung មានគម្រោងក្នុងការលក់ស្មាតហ្វូននេះ នៅគ្រប់ហាងចែកចាយធំៗទាំងអស់នៅក្នុងប្រទេសជប៉ុន។ ស្មាតហ្វូន Galaxy Z Fold 8 Ultra នេះអាចនឹងមានការឌីស្សាញស្រដៀងគ្នាទៅនឹងស្មាតហ្វូនត្រកូល Fold កាលពីពេលមុននេះផងដែរ។ ក្រុមហ៊ុនSamsung អាចនឹងបង្ហាញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួននៅក្នុងប៉ុន្មានខែខាងមុខនេះ ខណៈពេលដែលព័ត៌មានលម្អិត លក្ខណៈសម្បត្តិ និងតម្លៃរបស់ស្មាតហ្វូនទាំងនេះអាចនឹងទម្លាយក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕
Article image