ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Samsung កំពុងធ្វើការនៅលើសិនស័រថ្មី 200MP ទំហំ 1 អ៊ីង ត្រៀមសម្រាប់ស្មាតហ្វូនជំនាន់ថ្មី Galaxy S27

ដោយ

ជុំ ប៉េងលីន

28 កុម្ភ: 2026 06:44 pm

2 min read

Article image
Samsung កំពុងធ្វើការនៅលើសិនស័រថ្មី 200MP ទំហំ 1 អ៊ីងសម្រាប់ Galaxy S27
ក្រោយពីការដាក់ចេញនូវស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Series រួចមក នៅថ្ងៃនេះ មានការលេចនូវព័ត៌មានថ្មីថា ក្រុមហ៊ុន Samsung បានត្រៀមខ្លួននៅក្នុងការប្រើប្រាស់នូវកាមេរ៉ាសិនស័រថ្មីទំហំ 200MP សម្រាប់ស្មាតហ្វូនលំដាប់ Flagships ជាច្រើននាពេលខាងមុខរបស់ខ្លួនថែមទៀតហើយ។ តាមរយៈនៃការបែកធ្លាយថ្មីមួយចេញពីប្រទេសចិន បានអោយដឹងថា ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ កំពុងតែធ្វើការនៅលើសេនស័រថ្មីដែលហៅថា ISOCELL HPA ហើយ។
Article image
តាមព័ត៌មានចេញពីអ្នកទម្លាយ Digital Chat Station បានអះអាងថា សិនស័រ ISOCELL HPA នេះ គឺមានការបំពាក់នូវ 1/1.12 អ៊ីង optical format ដែលមានទំហំធំជាងសិនស័រ 200MP នាពេលបច្ចុប្បន្ របស់ក្រុមហ៊ុន Samsung ដូចជា HP2 និង HP3 ដែលមានទំហំ 1/1.3 អ៊ីង។ ប្រភពខាងលើនេះ បន្តថា សិនស័រ 1/1.12 អ៊ីងនេះ មានសមត្ថភាពខ្ពស់ក្នុងការចាប់ពន្លឺបានប្រសើរជាងមុន ហើយវាក៏ពង្រឹងទៅលើគុណភាពរូបភាពបានយ៉ាងល្អផងដែរ។
Article image
ទៅលើលក្ខណៈពិសេសនោះ គឺប្រើប្រាស់នូវបច្ចេកវិទ្យា LOFIC (Lateral Overflow Integration Capacitor) LOFIC នេះត្រូវបានឌីស្សាញឡើងក្នុងការពង្រីកនូវ dynamic range នៅក្នុងកម្រិត hardware អោយទទួលបាននូវកម្រិត highlight និង high-contrast scenes បានច្រើនកាន់តែល្អជាងមុនផងដែរ។ សិនស័រ ISOCELL HPA នេះគ្រោងនឹងដាក់អោយ ប្រើប្រាស់នៅក្នុងឆ្នាំ 2027 នេះ ហើយនឹងមានវត្តមាននៅលើស្មាតហ្វូន Galaxy flagships ផងដែរ។ តាមការបែកធ្លាយចេញពី Ice Universe បញ្ជាក់ថា ស្មាតហ្វូន Galaxy S27 Ultra អាចនឹងប្រើប្រាសនូវសេនស័រកាមេរ៉ា 200MP ផ្សេងដែលមានឈ្មោះហៅថា ISOCELL HP6៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

St 276, Phnom Penh, Cambodia

លេខទូរស័ព្ទ

015 504 171

អ៊ីមែល

info: [email protected]

sale: [email protected]

Copyright © Electronic World Magazine.