បន្ទាប់ពីការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Series របស់ខ្លួនរួចមក នៅពេលនេះ ក្រុមហ៊ុន Samsung ត្រូវបានគេមើលឃើញថា បានចាប់ដៃគ្នាជាមួយនិងក្រុមហ៊ុន Fashion ដ៏ល្បីរបស់អេស្ប៉ាញមួយ ដែលមានឈ្មោះថា DOMINNICO បង្កើតនូវកាបូបប្រណិតមួយ សម្រាប់ប្រើប្រាស់ជាមួយនិងស្មាតហ្វូនto Galaxy S26 Ultra និង Galaxy Buds 4 Pro.

តាមប្រភពខាងលើនេះ បានបញ្ជាក់ថា កាបូបថ្មីនេះ គឺមានឺឈ្មោះថា Samsung X DOMINNICO ហើយនឹងមានការដាក់អោយ pre-order រួចរាល់ហើយ ដោយមានតម្លៃ 420 យូរ៉ូ។ ទៅលើការឌីស្សាញវិញ កាបូបថ្មីនេះ គឺមានការផលិតចេញពីស្បែកដែលមានគុណភាពខ្ពស់ ហើយនិឹងមានការច្នៃប្រឌិតឡើងដោយដៃ និងមានជម្រើសពណ៌ស រួមជាមួួយនិងការភ្ជាប់ដោយលោហៈដែលមានតម្លៃ។

អ្្វីដែលពិសេសនោះ នៅលើកាបូបថ្មីនេះ គឺមានការឌីស្សាញបន្ថែមនូវកន្លែងសម្រាប់ដាក់ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra ហើយនិងកាស Galaxy Buds 4 ឬ 4 Pro បានយ៉ាងស្រួលផងដែរ។ ការឌីស្សាញនេះ គឺពិតជាពិសេសសម្រាប់នារីដែលចូលចិត្តភាពទាន់សម័យ ដែលតែងតែស្វែងរកនូវភាពសំបូរបែបជាមួួយនិងការប្រើប្រាស់នូវស្មាតហ្វូនក៏ដួូចជាកាស។
