ស្វែងរកពួកយើង:

Samsung អាចនឹងប្រើប្រាស់អង្គចងចាំ UFS 5.0 Storage នៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S27 Series

ដោយ

ជុំ ប៉េងលីន

19 មេសា 2026 10:54 ព្រឹក

អាន 2 នាទី


មកដល់ពេលនេះ គឺមានរយៈពេលតែជាង 2 ខែប៉ុណ្ណោះ បន្ទាប់ពី Samsung ប្រកាសចេញជាផ្លូវការណ៌នូវកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Galaxy S26 series។ ខណៈដែលនៅថ្ងៃនេះ យោងតាមការបែកធ្លាយថ្មីមួយ គឺបានបង្ហើបពីស្មាតហ្វូនជំនាន់ថ្មី Galaxy S27 Series ថែមទៀតហើយ។ តាមរយៈនៃសារខាងលើនេះ គឺបានទម្លាយពីប្រភេទអង្គចងចាំដែលនឹងមានការប្រើប្រាស់នៅលើស្មាតហ្វូនថ្មីនេះ។ យោងតាមអ្នកទម្លាយខាងលើនេះ បាននិយាយថា Samsung អាចនឹងប្រើប្រាស់អង្គចងចាំ UFS 5.0 Storage នៅលើស្មាតហ្វូនជំនាន់ Galaxy S27 Series ប៉ុន្តែអាចនឹងមានកំណត់ទៅលើម៉ូដែលប៉ុណ្ណោះ។

Article image

សម្រាប់ឆ្នាំនេះ ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៌ថា អាចនឹងមានការប្រកាសចេញនូវស្មាតហ្វូណជំនាន់ថ្មីរបស់ខ្លួនជាច្រើនម៉ូដែល ក្នុងនោះមានដូចជា Galaxy S27, Galaxy S27+ និងម៉ូដែលថ្មី Galaxy S27 Pro ហើយនិងម៉ូដែលធំជាងគេ Galaxy S27 Ultra។ តាមការព្យាករណ៌ Samsung អាចនឹងមានការប្រើប្រាស់នូវអង្គចងចាំ UFS 5.0 Storage នេះ នៅលើតែស្មាតហ្វូនម៉ូដែល Pro និងម៉ូដែល Ultra នោះទេ។

Article image
គួរបញ្ជាក់ថា អង្គចងចាំ UFS 5.0 Standard គឺត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញជាលើកដំបូងកាលពីខែវិច្ឆិកាឆ្នាំ ដែលមានការពង្រឹងសមត្ថភាពខ្លាំងបើប្រៀបធៀបជាមួយនិង UFS 4.0 និង 4.1 ដែលមានការប្រើប្រាស់នាពេលបច្ចុប្បន្ន ហើយ អង្គចងចាំ UFS 5.0 Storage ថ្មីនេះ ក៏មានសមត្ថភាពខ្ពស់ជាងទ្វេរដងទៅលើ Sequential Performance ហើយនឹងមានល្បឿនខ្ពស់ដល់ទៅ 10.8Gbps ខណៈដែលម៉ូដែលមុនអាចធ្វើបានត្រឹមតែ 5.8Gbps ប៉ុណ្ណោះ។ ទៅលើ Galaxy S27 Ultra វិញ ត្រួវបានគេទម្លាយថា នឹងមានការប្រើប្រាស់នូវសិនស័រកាមេរ៉ាទំហំ 1 អ៊ីងសម្រាប់កាមេរ៉គោលដែលមានទំហំ 200MP ហើយនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 6 Pro ទៀតផង។
Samsung អាចនឹងប្រើប្រាស់អង្គចងចាំ UFS 5.0 Storage នៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S27 Series