ស្វែងរកពួកយើង:

The All-New BYD Atto 3 ថ្មីប្រើអាគុយ Blade Battery 2.0 និងបច្ចេកវិទ្យា Flash Charging សាកពី 10% ទៅ 97% ស៊ីពេលត្រឹម 9 នាទី ហើយនិងអាចជិះបានដល់ទៅ 630km

ដោយ

ជុំ ប៉េងលីន

23 ឧសភា 2026 04:24 ល្ងាច

អាន 3 នាទី

The All-New BYD Atto 3 ថ្មីប្រើអាគុយ Blade Battery 2.0 និងបច្ចេកវិទ្យា Flash Charging សាកពី 10% ទៅ 97% ស៊ីពេលត្រឹម 9 នាទី ហើយនិងអាចជិះបានដល់ទៅ 630km
Article image
ថ្មីៗនេះ ក្រុមហ៊ុន BYD បានប្រកាសចេញជាផ្លូវការណ៌នូវឡានអគ្គិសនីជំនាន់ទី 3 នៃម៉ូដែល Atto 3 នៅលើទីផ្សារប្រទេសចិនហើយ ដោឡានថ្មីនេះ គឺមានជម្រើស 4 ម៉ូដែល ហើយនិងមានតម្លៃចាប់ពី 119,900 យ៉ន់ប្រហែល 16,600 ដុល្លារ ទៅ 149,900 យ៉ន់ដែលប្រហាក់ប្រហែល 20,800 ដុល្លារ។រថយន្ត BYD Atto 3 ថ្មីនេះ គឺមានការប្រើប្រាស់នូវ BYD e-Platform 3.0 Evo Architecture រួមនិងអាគុយ Blade Battery 2.0 ហើយនិងបច្ចេកវិទ្យាសាកថ្មី Flash Charging។ បន្ថែមពី នេះនៅលើ BYD Atto 3 នេះ ក៏មានការការប្រើប្រាស់នូវជំនួយការបើកបរឆ្លាតវៃ DiPilot 300 “God’s Eye B” ជាមួយសិនស័រ Lidar ថែមទៀតផង។
Article image
ជាមួយនិងវត្តមានម៉ូដែលថ្មីនេះ គឺមានសមត្ថភាពខ្ពស់ជាងមុន ដោយអាចបើកបានចម្ងាយ 630km តាមស្តង់ដារ CLTC range ហើយទាក់ទងនឹងការឌីស្សាញវិញ គឺឡានអគ្គិសនីស៊េរីថ្មី The all-new BYD Atto 3 Crossover ថ្មីនេះ គឺមានមុខមាត់ Dragon Face មានប្រវែង 4665mm ទទឹង 1895mm កំពស់ 1675mm ខណៈដែលគម្លាតកង់មុខក្រោយប្របែង 2,770mm ដែលវែងជាងម៉ូដែលមុន 210mm ធំជាងមុន 20mm និងខ្ពស់ជាងមុន 60mm ស្របពេលដែលគម្លាតកង់មុខក្រោយវែងជាងមុន 50mm។ Atto 3 ថ្មីនេះ ប្រើប្រាស់កង់ពីរជម្រើស គឺមានទំហំ 18 អ៊ីង 19 អ៊ីង។
Article image
ឡានអគ្គិសនីស៊េរីថ្មី The All-New BYD Atto 3 Crossover នេះ មានជម្រើស 9 ពណ៌ ដែលមាននៅពណ៌ថ្មី Dual-tone versions Fantasy Pink, Trendy Blue និង Green ជាដើម។ ជាមួយគ្នានេះនៅលើឡាននេះ ក៏ងមានឧបាល័រ 16 គ្រាប់ ហើយនិងមានទូទឹកកក និងទឹកក្តៅ រួមនិង Power Tailgate ផងដែរ។ បន្ថែមពីនេះ នៅលើឡានអគ្គិសនីស៊េរីថ្មី The all-new BYD Atto 3 Crossover នេះ ក៏មានអេក្រង់ធំ អាចបញ្ជាបានរកលូន រួមនិងអេក្រង់សម្រាប់អ្នកបើកបរ ក៏ដូចជាអេក្រង់ Head-up display។ នៅកណ្តាលមានកន្លែង wireless phone chargers ចំនួន 2។
Article image
ឡានអគ្គិសនីស៊េរីថ្មី The all-new BYD Atto 3 Crossover នេះ មកជាមួយអាគុយទំហំ 57.545 kWh LFP Battery កម្លាំង 200 kW (268 hp) ហើយនិងប្រើប្រាស់នូវម៉ូទ័រក្រោយ សាកពេញម្តងអាចរត់បាន 540 km តាមស្តង់ដារ CLTC range។ សម្រាប់ម៉ូដែលទីពីរអាគុយទំហំ 68.547kWh គាំទ្រដោយ e-motor កម្លាំង 240 kW (322 hp) សាកពេញអាចើកបាន 630km។ ឡានអគ្គិសនីស៊េរីថ្មី The all-new BYD Atto 3 Crossover នេះ ប្រើប្រាស់ Flash Charging Technology សាកពី 10% ទៅ 97% ស៊ីពេលត្រឹម 9 នាទីប៉ុណ្ណោះ។រថយន្តអគ្គិសនី នឹងមកជាមួយនិតម្លាំង 240 kW (326 hp) និងអាចបើកបានចម្ងាយ 630km។

សូមជំរាបថា ឡានអគ្គិសនី The All-New BYD Atto 3ថ្មីនេះ គឺមានការតម្លើងនូវ LiDAR សម្រាប់ជំនួយដល់ប្រព័ន្ធបើកបរ DiPilot 300 assisted driving system ហើយនិងមានការប្រើប្រាស់នូវ Continuous Damping System ហើយនិងមានមកនូវ បច្ចេកវិទ្យាសាកជំនាន់ថ្មី Flash Charging ទៀតផង។