ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota បាននឹងកំពុងស្ថិតក្នុងការពិចារណាជុំវិញការសម្រេចចិត្ត នៅក្នុងការនាំយករថយន្ក Pick up ស៊េរីថ្មីម៉ូដែល HiLux ute របស់ខ្លួនម៉ូដែល HYBRID ឬ Plug-in-hybrid (PHEV) ប្រសិនបើបច្ចេកវិទ្យារថយន្តថ្មីទាំងពីរម៉ូដែលនេះ មានតម្រូវការខ្ពស់ពីសំណាក់អ្នកប្រើប្រាស់តាមអ្វីដែលខ្លួនបានរំពឹងទុក។

កន្លងមក Toyota បានធ្វើការអះអាងថា ខ្លួននឹងមានម៉ូដែល Hilux-PHEV ដែលប្រើប្រាស់ម៉ាស៊ីន Mild-hybrid diesel សម្រាប់ការដាក់តាំងបង្ហាញនៅក្នុងបន្ទប់តាំងបង្ហាញរថយន្ត និងម៉ូដែលប្រើអគ្គិសនីសុទ្ធ អាចនឹងមានវត្តមាននៅក្នុងខែឧសភា ខាងមុខនេះ។ សម្រាប់ម៉ូដែល Toyota HiLux Plug-in-hybrid គឺផ្តល់នូវសារៈសំខាន់ក្នុងការវាយលុកទីផ្សារប្រទេសអូស្ត្រាលីដើម្បីទប់ទល់នឹងម៉ូដែល BYD Shark 6 ute ដែលជាឡាន Pick up Plug-in-hybrid ដែលកំពុងលក់ដាច់ខ្លាំងក្នុងទីផ្សារអូស្ត្រាលី ដែលតាមរបាយការណ៍លក់បញ្ជាក់ថា Shark 6 ute មានការនាំចេញចំនួនដល់ 18,000 គ្រឿងក្នុងឆ្នាំ 2025។

លោក John Pappas ប្រធានផ្នែកលក់ និងទីផ្សារក្រុមហ៊ុន Toyota ប្រចាំនៅអូស្ត្រាលី បានមានប្រសាសន៍ថា “យើងតែងតែធ្វើការជាមួយ TMC “ទីស្នាក់ការកណ្តាល Toyota នៅប្រទេសជប៉ុន” និងសមភាគីរបស់យើងនៅក្រៅប្រទេស លើអ្វីដែលផែនការផលិតផលទាំងស្រុងរបស់យើង”។ ក្រុមហ៊ុន Toyota បានធ្វើការបង្ហាញរួចហើយនៅប្រព័ន្ធបច្ចេកវិទ្យា  diesel-hybrid technology ជាមួយនឹងការប្រើប្រាស់ប្រព័ន្ធម៉ូទ័រអគ្គិសនីកម្រិតទាប ឬ low-speed torque of electronic ដែលវាមានអត្ថប្រយោជន៍ប្រសើរជាងប្រព័ន្ធ petrol-hybrid។

បច្ចុប្បន្ននេះ Toyota បានប្រើប្រាស់នូវម៉ាស៊ីន Hybrid ទំហំ 2.8-liter turbo-diesel four-cylinder កម្លាំង 150kW/500Nm នៅលើរថយន្ក HiLux រួចហើយ ដោយវាគាំទ្រដោយប្រព័ន្ធភ្លើងកម្រិត 48-volt 'mild-hybrid' technology ប៉ុន្តែ វាមិនអនុញ្ញាតិឲ្យរថយន្តអាចដំណើរការបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបាននោះទេ។ ចំពោះម៉ូដែល Toyota Prado HYBRID ដែលបានចេញលក់នៅទីផ្សារអាមេរិក គឺមានសមត្ថភាពអាចអូសសណ្តោងទំងន់បានត្រឹម 2.5 តោនប៉ុណ្ណោះ បើធៀបនឹងម៉ូដែលប្រើម៉ាស៊ីនម៉ាស៊ូត គឺអាចអូសសណ្តោងទំងន់បានដល់ទៅ 3.5 តោន៕