ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Toyota Highlander 2027 មកជាមួយអគ្គិសនីសុទ្ធ នឹងមាន 3 ជម្រើស តួខ្លួនទំហំធំជាងមុន ហើយអាប់ដេតថ្មីទាំងស្រុង

ដោយ

Penglin Chom

10 មីនា 2026 10:33 ព្រឹក

អាន 2 នាទី

Article image
Toyota Highlander 2027 មកជាមួយអគ្គិសនីសុទ្ធមាន 3 ជម្រើស អាប់ដេតថ្មីទាំងស្រុងតួខ្លួនទំហំធំជាងមុន!
ថ្មីៗនេះ Toyota ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន បានបង្ហាញចេញជាផ្លូវការណ៌នូវឡាន Toyota Highlander ស៊េរីឆ្នាំ 2027 ដែលជាប្រភេទឡានអគ្គិសនីសុទ្ធនៅលើទីផ្សារបរទេស ដែលជាឡាន SUV ជំនាន់ថ្មីនេះមានមកជាមួយនូវជម្រើសចំនួន 3 ប្រភេទរួមមានដូចជា៖

ជម្រើសទី 1 ម៉ូដែល XLE មានបំពាក់អាគុយទំហំ 77 kWh អាចបើកបរបានចម្ងាយ 460km ប្រើម៉ូទ័រអគ្គិសនី 1 និង ប៉ុង 1 (FWD) ហើយនិងមានកម្លាំង 221 សេះ រួមនិងកម្រតរមួល 268 NM។ រីឯជម្រើសទី 2 ម៉ូដែល XLE ប្រភេទ AWD មានអាគុយ 2 ជម្រើស គឺ 77 kWh អាចបើកបរបានចម្ងាយ 430km និង 95.8 KWh អាចបើកបរបានចម្ងាយ 510km ហើយនិងប្រើម៉ូទ័រអគ្គិសនី 2 និង ប៉ុង 2 (AWD) មានកម្លាំង 338 សេះ និង កម្រិតរមួល 437NM។

សម្រាប់ជម្រើសទី 3 វិញ គឺម៉ូដែល Limited AWD មានបំពាក់អាគុយទំហំ 95.8 kWh អាចបើកបរបានចម្ងាយ 510km ប្រើម៉ូទ័រអគ្គិសនី 2 និង ប៉ុង 2 (AWD) ហើយនិងមានកម្លាំង 338 សេះ រួមជាមួយនិងកម្រិតរមួល 437NM។

Article image
គ្រប់ម៉ូដែល Highlander EV ទាំងអស់ គឺមានការគាំទ្រការសាកភ្លើងល្បឿនលឿនដែលសាកពី 10% ទៅ80% ប្រើពេលត្រឹមតែ 30 នាទីប៉ុណ្ណោះ ហើយនៅលើឡានថ្មីៗទាំងនេះ ក៏មានមកជាមួយនូវមុខងារ Paddle Shifters Control Regenerative Braking ខណៈប្រភេទប៉ុង 2 មានបំពាក់ប្រព័ន្ធ Multi-Terrain Select និង Crawl Control សម្រាប់ការបើកបរនៅលើផ្លូវពិបាកៗ ផងដែរ។

បើនិយាយពីការឌីហ្សាញវិញ ឡាន Toyota Highlander EV ថ្មីនេះ ទទួលបានការអាប់ដេតថ្មីទាំងស្រុង ទាំងផ្នែកខាងក្រៅ និងខាងក្នុង ជាពិសេសនោះគឺមានទំហំធំជាងមុន។ វាមានប្រវែងតួខ្លួនសរុប 5.04m ទទឹង 1.98m កម្ពស់ 1.70m និង គម្លាតពីកង់មុខទៅកង់ក្រោយ 3.05m ដែលជួយឲ្យកាប៊ីនខាងក្នុងកាន់តែធំទូលាយ។

Article image
អ្វីដែលរឹតតែពិសេសនោះគឺ Highlander EV មានកាប៊ីនខាងក្នុងកាន់តែទំនើប ជាមួយនឹងការបំពាក់អេក្រង់កម្សាន្ត ទំហំ 14 អ៉ីញ, កុងទ័រឌីជីថល ទំហំ 12.3 អ៉ីញ, ប្រព័ន្ធភ្លើងឌីម 64 ពណ៌, ដំបូលកញ្ចក់ធំ Panoramic, កន្លែងសាកថ្មទូរសព្ទឥតខ្សែ ក៏ដូចជា ការឌីហ្សាញកាន់តែទាន់សម័យ។

ចំណែកឯផ្នែកសុវត្ថិភាពវិញ វាបំពាក់ប្រព័ន្ធ Toyota Safety Sense 4.0 មកស្តង់ដារ តែម្តង ដោយក្នុងនោះរួមមានទាំង មុខងារហ្វ្រាំងអូតូ, មុខងារកំណត់ល្បឿនថេរអូតូ, មុខងារចាប់គន្លងផ្លូវ, មុខងារជំនួយពេលស្ទះចរាចរ ក៏ដូចជា ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ ផងដែរ៕
Article image
Article image

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Toyota Highlander 2027 មកជាមួយអគ្គិសនីសុទ្ធ នឹងមាន 3 ជម្រើស តួខ្លួនទំហំធំជាងមុន ហើយអាប់ដេតថ្មីទាំងស្រុង