ស្វែងរកពួកយើង:

Toyota RAV4 GR Sport ឆ្នាំ 2026 នឹងប្រើម៉ាស៊ីន 2.4-Litre Turbocharged កម្លាំង 227kWh

ដោយ

ជុំ ប៉េងលីន

07 ឧសភា 2026 07:18 ព្រឹក

អាន 2 នាទី

Article image
ប្រធានក្រុមវិស្វកររបស់ Toyota លោក Yoshinori Futonagane បាននិយាយថា រថយន្ត RAV4 GR Sport ម៉ូដែលថ្មីឆ្នាំ 2026 នឹងបំពាក់ម៉ាស៊ីនប្រភេទ Turbocharged Engine ដែលមានសមត្ថភាពអាចផលិតកម្លាំងបាន 227kW ដែលនឹងក្លាយជាម៉ូដែលដ៏មានអានុភាពខ្លាំងក្លាបំផុត និងល្បឿនលឿនបំផុតក្នុងប្រវត្តិសាស្ត្រនៃគ្រួសាររថយន្តម៉ាក RAV4 របស់ Toyota។ RAV4 GR Sport ឆ្នាំ 2026 នឹងក្លាយជាគូប្រជែងជាមួយនឹងរថយន្តម៉ាក Volkswagen Tiguan R។

លោក Futonagane បានបញ្ជាក់ផ្លូវការណ៍ថា RAV4 GR Sport ឆ្នាំ 2026 នឹងប្រើម៉ាស៊ីន 2.4-litre turbocharged Engine។ សម្រាប់ម៉ាស៊ីននេះ ត្រូវបានប្រើប្រាស់នៅលើម៉ូដែលរថយន្តមួយចំនួនរួចហើយដូចជា Lexus NX, RX, RAV4 Luxury twin និងរថយន្ត Hybrid ជំនាន់ថ្មី Toyota Prado ដែលចេញលក់នៅសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ។
Article image
នៅក្នុងនោះម៉ាស៊ីន 2.4-Litre turbocharged ដែលប្រើនៅលើ Lexus NX350 និង RX350 អាចផលិតកម្លាំងបាន 205kW ជាមួយកម្លាំងរមួល 430Nm, ខណៈនៅលើម៉ូដែល RX500h F Sport Performance ដែលបំពាក់បន្ថែមនៅប្រព័ន្ធ Hybrid technology ដែលដំណើរការដោយប្រព័ន្ធ Direct4 AWD អាចផលិតកម្លាំងបានដល់ 273kW ដែលអាចជាន់សន្ទុះល្បឿនពី 0-100km/h ចាយពេលខ្ទង់ 5.8 វិនាទី។
Article image
សម្រាប់ Toyota RAV4 GR Sport Plug-in hybrid ម៉ូដែល All-wheel-drive ដែលផលិតកម្លាំងបាន 227kW គឺជាម៉ូដែលខ្លាំងបំផុតដែលមិនធ្លាប់ត្រូវបានផលិតសម្រាប់ត្រកូលឡាន RAV4។ យ៉ាងណាមិញបើតាមប្រភពព័ត៌មានបាននិយាយថា Toyota កំពុងធ្វើបច្ចុប្បន្នម៉ាស៊ីនរថយន្តថ្មីរបស់ខ្លួនដែលអាចនឹងលែងប្រើម៉ាស៊ីន 2.4-litre turbo ដោយចាប់ពីរថយន្តម៉ូដែល Corolla ជំនាន់ថ្មីដែលត្រៀមចេញលក់នៅចុងឆ្នាំ 2026 ឬក្នុងឆ្នាំ 2027 អាចនឹងមានជម្រើសប្រើម៉ាស៊ីនថ្មី 1.5-litre និង 2.0-litre four-cylinder ដែលមាន ឬគ្មាន turbocharged។
Article image
ក្រៅតែពីប្រើម៉ាស៊ីនដែលមានអនុភាពកម្លាំងខ្លាំងទៅ RAV4 GR Sport ថ្មីឆ្នាំ 2026 ក៏នឹងមានការកែប្រែប្រព័ន្ធជើងក្រោមថ្មីឡើងវិញជាមួយការបំពាក់ប្រព័ន្ធសាក់ស៊ីថ្មីផងដែរ។ ដោយក្នុងនោះមានដូចជាការប្រើប្រាស់យ៉ាន់កង់រង្វង់ 20-inch ប្រភេទ alloy, ប្រព័ន្ធមុខងារ retuned suspension and electric power steering, 20mm-wider wheel track, stiffened rear suspension brace, និង "high-performance" chassis dampers ថ្មីជាដើម៕
Article image
Toyota RAV4 GR Sport ឆ្នាំ 2026 នឹងប្រើម៉ាស៊ីន 2.4-Litre Turbocharged កម្លាំង 227kWh