
Toyota RAV4 PHEV ឆ្នាំ 2026 ចេញមកហើយជម្រើសចំនួន 2 និងសាកតែភ្លើងជិះបាន 150 KM!
នេះគឺជាឡាន Toyota RAV4 PHEV ស៊េរីឆ្នាំ 2026 ដែលទើបតែបានបង្ហាញខ្លួនជាផ្លូវការ សម្រាប់ទីផ្សារនៅបរទេសដោយមកលើកនេះ ក្រុមហ៊ុន គឺបានផ្តល់នូវជម្រើសចំនួន 2 ប្រភេទសម្រាប់អ្នកប្រើប្រាស់។ សម្រាប់ជម្រើសទីមួយ គឺម៉ូដែល Z ដែលឡានេះ គឺមានតម្លៃ $38,800 ខណៈដែលជម្រើសបន្ទាប់គឺ GR Sport ដែលម៉ូដែលនេះ គឺមានតម្លៃ $40,750។
បើតាមការបបញ្ជាក់ពីក្រុមហ៊ុន Toyota បានអោយដឹងថា ឡាន RAV4 PHEV ថ្មីឆ្នាំ 2026 នេះ គឺមានការបំពាក់ម៉ាស៊ីនកូនកាត់ចំណុះ 2.5L គាំទ្រជាមួយម៉ូទ័រអគ្គិសនី ចំនួន 2 និង និងមានបំពាក់នូវកញ្ចប់អាគុយ ទំហំ 22.7 kWh ដែលអាចបង្កើតកម្លាំងបានសរុប 324 HP ហើយនិងប្រើប្រាស់នូវប៉ុង 2 (AWD) ព្រមទាំងដំណើរការនៅលើ ប្រអប់លេខអូតូ e-CVT។

ក្រុមហ៊ុន Toyota បានបន្ថែមថា ឡានថ្មីនេះ គឺមានសមត្ថភាពអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធ បានចម្ងាយ 150km នៅពេលសាកភ្លើងពេញម្តង។ អ្វីដែលពិសេសនោះគឺ នៅលើឡាននេះ មានមុខងារមួយហៅថា Power Supply Time Priority Mode ដែលក្រុមហ៊ុន Toyota អះអាងថា មានសមត្ថភាព អាចផ្តល់ថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់នៅក្នុងផ្ទះ រយៈពេលជិត 1 សប្តាហ៍ ក្នុងកម្លាំង 1,500W ប៉ុន្តែតម្រូវឲ្យសាកភ្លើងអាគុយ និងចាក់សាំងមួយពេញ ដែរ។

បើនិយាយពីការឌីហ្សាញវិញ ម៉ូដែល RAV4 PHEV Z មានការតុបតែងខ្លួនពណ៌ខ្មៅរលោង ខណៈម៉ូដែល GR Sport តុបតែងខ្លួនបែបស្ព័រ លើកាង, យ៉ាន់កង់, ដុំហ្វ្រាំងពណ៌ក្រហម និងកាង Spoiler ខាងក្រោយ ផងដែរ។ ជាមួគ្នានេះ ក្រុមហ៊ុន Toyota ក៏បានអាប់ដេតទៅលើប្រព័ន្ធជើងក្រោម ជួយឲ្យការបើកបរកាន់តែមានទំនុកចិត្តខ្ពស់ ទៀតផង។

ក្រៅពីនេះបើនិយាយពី Option វិញឡាន Toyota RAV4 PHEV ឆ្នាំ 2026 ក៏មានការតម្លើងមកជាមួយនូវបច្ចេកវិទ្យាទំនើបៗជាច្រើនផងដែរដែរ ក្នុងនោះមានដូចជា អេក្រង់កម្សាន្ត Touchscreen ទំហំ 12.9 អ៊ីង, កុងទ័រឌីជីថល ទំហំ 12.3 អ៊ីង និងកុងទ័របាញ់លើកញ្ចក់ប្រភេទពណ៌ ព្រមទាំងចង្កឹះលេខអេឡិចត្រូនិច Electro Shiftmatic, កន្លែងសាកថ្មទូរសព្ទឥតខ្សែ, កៅអីមានមុខងារក្តៅត្រជាក់ និង ដំបូលកញ្ចក់ធំ Panoramic Moonroof ផងដែរ៕

1 / 2

