ក្រុមហ៊ុន Toyota ត្រូវបានគេរាយការណ៍ថា បានត្រៀមក្នុងការបញ្ចេញឡាន Pick up ដែលមានកម្លាំងខ្លាំងម៉ូដែល HiLux GWM 4WD ដើម្បីប្រកូតប្រជែងជាមួយនឹងកំពូលរថយន្ត Pick up ធន់ធ្ងន់របស់ក្រុមហ៊ុនអាចមេរិក Ford Ranger Super Duty។ GWM មានពាក្យពេញថា “Gross Vehicle Mass” និង 4WD មានពាក្យពេញថា “Four-wheel-drive” ដែលភាសាសាមញ្ញតែនិយាយថាប្រព័ន្ធបើកបរប៉ុងពីរ។
Toyota HiLux GVM ថ្មីនេះ មានការកែប្រែទៅលើប្រព័ន្ធប៊ូមថ្មីមានប្រវែងវែងជាងម៉ូដែលធម្មតាប្រមាណ 10mm ដែលជួយឲ្យការផ្ទុកទំងន់អតិបរិមានៅខាងមុខឡើងដល់ 1,590kg ធ្ងន់ជាម៉ូដែលធម្មតាប្រមាណ 100kg និងបន្ទុកទំងន់នៅខាងក្រោយបានដល់ 1,980kg ធ្ងន់ជាងមុខប្រមាណ 280kg។ HiLux GVM 4WD ថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការ Upgrade មកជាមួយម៉ាស៊ីនថ្មីប្រភេទ 2.8-litre four-cylinder turbo-diesel engine អាចផលិតកម្លាំងបាន 150kW និងកម្លាំងរមួលដល់ 500N.m ភ្ជាប់ដំណើរការដោយប្រព័ន្ធប្រអប់លេខស្វ័យប្រវត្តិ 6-វគ្គ និងប្រព័ន្ធបើកបរ dual-range four-wheel-drive។
ទោះជាយ៉ាងណាទៅលើសមត្ថភាពក្នុងការអូសសណ្តោងទំងន់ខាងក្រោយរបស់ Toyota HiLux GVM គឺមិនត្រូវបានបង្កើននោះទេដោយអាចសណ្តោងបានទំងន់ 3,500kg និងម៉ាសសរុប 6,300kg បើធៀបនឹងម៉ូដែល Ford Ranger Super Duty អាចអូសសណ្តោងទំងន់បានបាន 4,500kg និងមានម៉ាសសរុប 8,000kg ហើយបន្ទុកទំងន់លើរថយន្តសរុបបានដល់ 1,825kg សម្រាប់ម៉ូដែល Dual-cab។ សម្រាប់ឡានរបស់ Toyota ដូចជាម៉ូដែល LandCruiser 70 Series ដែលជាគូប្រជែងជាមួយនឹងឡានរបស់ Ford គឺនៅតែរក្សាទំងន់សណ្តោងស្តង់ដារអតិបរិមាត្រឹម 3,500kg ដដែល។
សម្រាប់ម៉ូដែលថ្មី Toyota HiLux GVM 4WD ថ្មីនេះ នឹងមានវត្តមានចេញលក់នៅទីផ្សារប្រទេសអូស្ត្រាលីចាប់ពីខែសីហា ឆ្នាំ 2026 ទៅជាមួយការធានាស្តង់ដារពីក្រុមហ៊ុនរយះពេល 5 ឆ្នាំ ចំនែកតម្លៃមិនទាន់ត្រូវបានក្រុមហ៊ុន Toyota Australia បញ្ជាក់ឲ្យដឹងនៅឡើយទេ។ ក្រៅតែពីម៉ូដែល GVM ក៏មានជម្រើសម៉ូដែលស្តង់ដារជាច្រើនទៀតដូចជា HiLux Workmate dual-cab chassis, Workmate dual-cab ute, SR extra-cab chassis, SR dual-cab chassis, SR dual-cab ute, និង SR5 dual-cab ute ជាដើម៕


