ស្វែងរកពួកយើង:

vivo S60 បំពាក់នូវថាមពលថ្មទំហំ 7,200mAh គាំទ្របច្ចេកវិទ្យាសាក 90W Charging

ដោយ

ជុំ ប៉េងលីន

20 ឧសភា 2026 08:43 ព្រឹក

អាន 2 នាទី

Article image

ក្រុមហ៊ុន vivo ត្រូវគេរាយការណ៌ថា បានត្រៀមខ្លួននៅក្នុងការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មី vivo S60 series នៅក្នុងប្រទេសចិននៅចុងខែនេះហើយ ដោយស្មាតហ្វូនថ្មីនេះ នឹងមានម៉ូដែល vivo S60 និង vivo S60e ហើយ ក៏អាចនឹងមានម៉ូឌែលទី 3 មួយទៀតដែកមានឈ្មោះថា vivo S60 Pro Mini។ មុនការប្រកាសជាផ្លូវការណ៌នេះ ក្រុមហ៊ុន vivo ក៏បានចាប់ផ្តើមទម្លាយនូវលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះ តាមរយៈរូបភាពផ្សព្វផ្សាយជាច្រើន ។

សូមជំរាបថា ថ្មីៗនេះ លោក Han Boxiao ដែលជាអ្នកគ្រប់គ្រងផលិតផលរបស់ក្រុមហ៊ុន vivo បានចែករំលែកនូវព័ត៌មានថ្មីអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន vivo S60 ដូចគ្នា។ តាមរយៈរូបភាពជាច្រើនខាងលើនេះ គឺបានទម្លាយអំពីការឌីស្សាញផ្នែកខាងមុខរបស់ស្មាតហ្វូននេះហើយ ដោយថែមទាំងបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះនឹងបំពាក់នូវសិនស័រស្កែនម្រាមដៃ ultrasonic ទៀតផង។ ក្រុមហ៊ុន vivo បានបញ្ជាក់ថា សិនស័រនេះ មានល្បឿន 0.1 វិនាទី ហើយការស្កេនបានត្រឹមតែ 1 វិនាទីប៉ុណ្ណោះ។

Article image
ក្រុមហ៊ុន vivo បានបញ្ជាក់ថា ស្មាតហ្វូន vivo S60 series នេះ មានអេក្រង់ធំដល់ទៅ 7,200mAh ជាមួយនឹងបច្ចេកវិទ្យា 90W fast charging។ លក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូននេះ មានមុខងារជាច្រើនទៀតដូចជា stereo dual speakers, X-axis linear motor, IR blaster និង IP68/IP69 សម្រាប់ការពារទឹក និងធូលីផងដែរ។ គួរបញ្ជាក់ថា កន្លងមក មានរូបភាពផ្លូវការមួយផ្សេងទៀត ក៏បានទម្លាយនៅលើបណ្តាញសង្គម Platforms របស់ចិន ដែលមានការទម្លាយអំពីការឌីស្សាញផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះដែលមានកាមេរ៉ា 3 គ្រាប់ផងដែរ។ តាមរបាយការណ៍ជាច្រើនបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ ក៏នឹងបំពាក់នូវកាមេរ៉ា Sony IMX8-series periscope telephoto ទៀតផង។

Article image
ស្របពេលជាមួយគ្នានេះ ក៏មានការបែកធ្លាយជាច្រើន ធ្លាប់បានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី vivo S60 នេះ នឹងមានអេក្រង់ទំហំ 6.59 អ៊ីង OLED display ជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution។ ស្មាតហ្វូននេះ ប្រើប្រាស់នូវបន្ទះឈីប Snapdragon 8s Gen 3។ សូមពបញ្ជាក់ថា មុននេះមានការបញ្ជាក់ថា ស្មាតហ្វូននេះ អាចនឹងទ្រទ្រង់នូវ magnetic accessories ហើយស្មាតហ្វូននេះ នឹងមានច្រើនពណ៌ក្នុងការប្រើប្រាស់ដែលក្នុងនោះក៏មានពណ៌ផ្កាឈូកផងដែរ៕