vivo X300 FE ឌីស្សាញរូបរាងតូចជាងមុន និងមកជាមួយនូវឡែន 200mm Telephoto Extender

ជាមួយនឹងវត្តមានរបស់ស្មាតហ្វូន vivo X300 Ultra ប្រទេសឥណ្ឌា នាពេលថ្មីៗនេះ ក្រុមហ៊ុន vivo ក៏មានការបង្ហាញចេញនូវស្មាតហ្វូន vivo X300 FE ដែលសមាជិកថ្មីមួយទៀតរបស់ខ្លួនផងដែរ។ ខណៈស្មាតហ្វូន Ultra មានការផ្តោតខ្លាំងទៅលើកាមេរ៉ា Hardware នោះ ក្រឡេកមកស្មាតហ្វូន X300 FE វិញ ត្រូវបានគេមើលឃើញថា គឺជាស្មាតហ្វូន Flagship ថ្មីមួយដែលមានរូបរាងតូច ហើយនិងមានបំពាក់នូវមុខងារថ្មីជាច្រើនក្នុងការប្រើប្រាស់
ស្មាតហ្វូន vivo X300 FE ថ្មីនេះ មានអេក្រង់ទំហំត្រឹមតែ 6.31 អ៊ីងជាប្រភេទកញ្ចក់ AMOLED display គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 2640x1216 pixels resolution ហើយនឹងមាន Adaptive Refresh Rate ដែលមានកម្រិតពី 1Hz ទៅ 120Hz។ ក្រុមហ៊ុន vivo បាននិយាយថា អេក្រង់ស្មាតហ្វូននេះ គឺមានកម្រិតពន្លឺដល់ទៅ 5,000 nits។ ទៅលើស្មាតហ្វូន X300 FE នេះ ប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 5 អមមកជាមួយនឹង LPDDR5X Ultra RAM និង UFS 4.1 storage ។

vivo X300 FE នេះ មានបំពាក់នូវរ៉េមទំហំ 12GB និងម៉េមូរីទំហំ 512GB ហើយនិងដំណើររការនៅលើ OriginOS 6 ជាមួយនឹង Android 16 ដែលវាអាចអាប់ដេតទៅលើ Android ដល់ទៅ 5 ឆ្នាំ និងការអាប់ដេត Patch សុវត្ថិភាពដល់ទៅ 7 ឆ្នាំ។ ទៅលើថាមពលថ្ម នៅលើស្មាតហ្វូនថ្មីនេះ គឺមានការប្រើប្រាស់នូវថាមពលថ្មទំហំ 6,500mAh ជាមួយនឹងបច្ចេកវិទ្យាសាកកម្លាំង 90W wired charging ហើយនិង 40W wireless charging។
បើមើលទៅលើកាមេរ៉ា vivo X300 FE វិញ ក្រុមហ៊ុន vivo បំពាក់នូវកាមេរ៉ា 3 គ្រា ដោយកាមេរ៉ាគោលមានទំហំ 50MP Sony IMX921, 50MP Telephoto Lens IMX882 គាំទ្រជាមួយនឹង 3x Optical Zoom និង 8MP Ultra-Wide។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 50MP សម្រាប់ថតរូបភាព Selfie និងវីដេអូខល។

ដូចគ្នាទៅនឹងស្មាតហ្វូន X300 Ultra ដែរ នៅលើស្មាតហ្វូន FE នេះ ក៏មានការទ្រទ្រង់ទៅលើ Zeiss Telephoto Extender Gen 2 ដែលមានកម្រិត 200mm focal length Zoom ដូចគ្នា។ ស្មាតហ្វូនថ្មីនេះ មានបំពាក់នូវសិនស័រ Ultrasonic, Dual Stereo Speakers, Wi-Fi 7, Bluetooth 5.4, NFC, IR blaster និងរន្ធ USB-C Port។ ក្រឡេមករូបស្មាតហ្វូនថ្មីនេះវិញ គឺប្រើប្រាស់កញ្ចក់នៅខាងក្រោយ កម្រាស់ 7.99mm និងទម្ងន់ 190g ។

ស្មាតហ្វូន vivo X300 FE បង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌា មានទំហំ 12GB+256GB មានតម្លៃ Rs 79,999 និងទំហំ 12GB+512GB មានតម្លៃ Rs 89,999។ សម្រាប់ Extender Gen 2 មានតម្លៃ Rs 15,999។ ស្មាតហ្វូននេះមាន 3 ពណ៌ គឺ Noir Black, Lilac Purple និង Urban Olive។ សម្រាប់ការកម្មង់ គឺចាប់ពីថ្ងៃនេះ ខណៈពេលដែលការដឹកជញ្ជូនចាប់ផ្តើមពីថ្ងៃទី 14 ខែឧសភានេះ៕
