ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

vivo X300 Ultra ត្រៀមបង្ហាញនៅអេស្ប៉ាញឆាប់ៗនេះ នៅក្នុងព្រឹត្តិការណ៍ MWC 2026

ដោយ

ជុំ ប៉េងលីន

28 កុម្ភ: 2026 06:44 pm

2 min read

Article image
បន្ទាប់ពីមានការបែកធ្លាយព័ត៌មានជាច្រើនមួយរយៈមក នៅពេលនេះ X300 Ultra ដែលជាស្មាតហ្វូនស៊េរីថ្មីលំដាប់ថ្នាក់ប្រណិតរបស់ក្រុមហ៊ុន vivo ដែលនឹងចេញលក់នៅលើទីផ្សារនាពេលខាងមុខនេះ ក្រុមហ៊ុន vivo បញ្ចាក់ថា នឹងធ្វើការប្រកាសចេញផ្លូវការណ៌នាពេលឆាប់ៗនេះហើយ។ តាមការគ្រោងទុក ស្មាតហ្វូនជំនាន់ថ្មី   vivo X300 Ultra នេះ គឺនឹងមានការបង្ហាញវត្តមានជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ Mobile World Congress (MWC) ដែលនឹងធ្វើឡើងនៅក្នុងទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញចាប់ពីថ្ងៃទី 2 ខែមីនាដល់ថ្ងៃទី 5 ខែមីនាខាងមុខនេះហើយ។
តាមការបញ្ជាក់កន្លងមក ធ្លាប់បានបនញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏នឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន vivo គឺមានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី vivo X300 Ultra នេះ នឹងក្លាយជាស្មាតហ្វូនដ៏ខ្លាំងក្លាកម្រិតខ្ពស់ដែលពង្រឹងទៅលើសមត្ថភាពនៃការថតរូបភាព និងវីដេអូកាន់តែខ្លាំងក្លាមួយកម្រិតបន្ថែមទៀតផង។
Article image
ក្រៅពីស្មាតហ្វូន vivo X300 Ultra នេះ នៅក្នុងស្តង់របស់ក្រុមហ៊ុន vivo ដែលរៀបចំយ៉ាងសម្បើបនៅក្នុងព្រឹត្តិការណ៌ MWC 2026 នេះ ក៏នឹងមានការបង្ហាញវត្តមានស្មាតហ្វូនជំនាន់ថ្មីមួយចំនួនទៀត រួមមានដូចជា X300, X300 Pro, X Fold5 និង V70 Series ផងដែរ។ គួរបញ្ជាក់ផងដែរថា វត្តមានរបស់ក្រុមហ៊ុន vivo នៅក្នុងព្រឹត្តិការណ៍ MWC 2026 នេះ គឺបានបង្ហាញអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលកាន់តែស៊ីជម្រៅជាមួយនឹងប្រព័ន្ធ ecosystem សម្រាប់ទីផ្សារសកល ហើយ ក៏អាចប្រជែងទៅលើស្មាតហ្វូនប្រណិតនៅលើទីផ្សារសកលផងដែរ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

St 276, Phnom Penh, Cambodia

លេខទូរស័ព្ទ

015 504 171

អ៊ីមែល

info: [email protected]

sale: [email protected]

Copyright © Electronic World Magazine.

vivo X300 Ultra ត្រៀមបង្ហាញនៅអេស្ប៉ាញឆាប់ៗនេះ នៅក្នុងព្រឹត្តិការណ៍ MWC 2026