ស្វែងរកពួកយើង:

Loading Ad...

vivo X300e បង្ហាញខ្លួនជាមួយឈីប Snapdragon 8 Gen 5 ថ្ម 7200mAh និងកាមេរ៉ា 50MP ដល់ទៅ 3 គ្រាប់

ដោយ

ជុំ ប៉េងលីន

27 កក្កដា 2026 11:45 ថ្ងៃត្រង់

អាន 3 នាទី

Article image
vivo X300e បង្ហាញខ្លួនជាមួយឈីប Snapdragon 8 Gen 5 ថ្ម 7200mAh និងកាមេរ៉ា 50MP ដល់ទៅ 3 គ្រាប់
ទីបំផុត vivo បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី vivo X300 របស់ខ្លួនហើយបន្ទាប់មានការបែកធ្លាយអស់រយៈពេលជាយូរមកហើយ។ សម្រាប់ម៉ូដែលនេះ គឺជាស្មាតហ្វូនទី 5 ហើយនៃត្រកូល X300 series ដែលបានបង្ហាញខ្លួនជាលើកដំបូងនៅលើទីផ្សារប្រទេសចិន ដែលមានដូចជា Vivo X300, Vivo X300 Pro Vivo X300s, និង Vivo X300 Ultra។ ជាមួយនិងការបង្ហាញខ្លួន Vivo X300 FE ក៏នឹងមានការដាក់លក់នៅលើទីផ្សារប្រទេសចិនផងដែរ។

Vivo X300e គឺមានការដាក់មកជាមួយនូវផ្នែកសំខាន់ៗដូចជាម៉ូដែលប្រណិតអញ្ចឹង! ក្នុងនោះមានដូចជា កាមេរ៉ា ZEISS ថាមពលថ្មធំ និងងអេក្រង់មានកម្រិតខ្ពស់ជាដើម។ Vivo X300e មានអេក្រង់ទំហំ 6.59 អ៊ីង AMOLED flat display បង្ហាញចេញបានទំហំ 2750x1260 pixel ល្បឿន 144Hz refresh rate, 10-bit colors, P3 wide color gamut support ហើយនិងមានការគាំទ្រដោយកម្រិតឆ្លើយតប 2,000Hz ទៅលើលេងហ្គេមទៀតផង។ អ្វីដែលពិសេស ក៏មានការដាក់មកនូវបច្ចេកវិទ្យា 4320Hz PWM dimming, AI eye comfort features រួមនិង SGS low blue light certification ក៏ដូចជាសិនស័រ ultrasonic in-display fingerprint scanner កម្រិតខ្ពស់អាចប៉ះបញ្ជាបានយ៉ាងរលូន ទោះជាម្រាមដៃសើមក៏ដោយ។

Article image
vivo X300e បំពាក់នូវបន្ទះឈីប Snapdragon 8 Gen 5 រ៉េម LPDDR5X RAM និង UFS 4.1 storage ហើយនិងមានថ្មទំហំ 7,200mAh គាំទ្រកម្លាំងសាក 90W fast charging ព្រមទាំងដំណើរការនៅលើ Android 16 ផ្អែកជាមួយ OriginOS 6 ចេញពីប្រអប់តែម្តង។ ទៅលើប្រព័ន្ធកាមេរ៉ាថតរូបវិញ នៅលើស្មាតហ្វូននេះ គឺមានកាមេរ៉ាមុខទំហំ 50MP Samsung JN1 មានមកជាមួយមុខងារ Autofocus។ ហើយបើមើលទៅលើកាមេរ៉ាក្រោយវិញ គឺមានកាមេរ៉ាគោលទំហំ 50MP ទ្រទ្រង់ដោយសិនស័រ Sony IMX921 មានមុខងារ OIS ហើយនិងគ្រាប់ទីពីរមានទំហំ 8MP ដែលជាឡែន ultra-wide lens ខណៈដែលគ្រាប់ចុងក្រោយមានទំហំ 50MP Sony IMX882 ដែលនេះ គឺជាឡែន periscope telephoto camera មានមុខងារ OIS និងការហ៊្សូម 3x optical zoom។

Article image
តាមការបញ្ជាក់ពីក្រុមហ៊ុន vivo បានអោយដឹងថា ប្រព័ន្ធកាមេរ៉ារបស់ស្មាតហ្វូននេះ គឺអាចថតបាន 4K ទាំងកាមេរ៉ាមុខ កាមេរ៉ាគោល និងកាមេរ៉ា Telephoto lens។ ជាមួយនិងការមកដល់ម៉ូដែល vivo X300e នេះ គឺមិនមាន telephoto extender accessory នោះទេ។ ចំពោះមុខងារផ្សេងៗ គឺមានដូចជា Stereo speakers, X-Axis Linear Motor, VC Cooling, NFC និង IR blaster, Dual SIM 5G, Wi-Fi 7, Bluetooth 5.4, USB-C ហើយបនិង IP68 plus IP69-rated ជួយការពារទឹក និងធូលីផងដែរ។

Article image
vivo X300e មានកម្រ៉ាស់ 7.79mm ទៅ 7.99mm thick និងមានទម្ងន់ 199.5 grams និង 203 grams អាស្រ័យលើពណ៌។ Vivo X300e មានតម្លៃ $710 ទៅលើទំហំ 12GB+256GB និង $780 ទៅលើទំហំ 12GB+512GB ហើយនឹងមានពណ៌ Moonlight White, Midnight Black និង Sunlight Orange color options.
vivo X300e បង្ហាញខ្លួនជាមួយឈីប Snapdragon 8 Gen 5 ថ្ម 7200mAh និងកាមេរ៉ា 50MP ដល់ទៅ 3 គ្រាប់