
vivo ត្រូវបានគេរាយការណ៌ថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មី vivo X500 series សម្រាប់ទីផ្សារប្រទេសជាច្រើននៅលើពិភពលោក។ តាមការបញ្ជាក់ចុងក្រោយនេះ បាននិយាយថា ស្មាតហ្វូននេះ នឹងមានការប្រកាសចេញនៅលើទីផ្សារប្រទេសចិននាខែកញ្ញា ហើយនិងបន្តបង្ហាញវត្តមាននៅលើទីផ្សារសកលនៅពេលដ៏ខ្លីបន្ទាប់ពីការសម្ពោធនេះផងដែរ។ នៅពេលនេះមានការបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី X500 Pro Max ដែលនឹងមានលក់នៅលើទីផ្សារសកល បានឆ្លងកាត់ការចុះបញ្ជីសំខាន់ៗជាច្រើនហើយ។
តាមរយៈនៃព័ត៌មានខាងលើនេះ បានបញ្ជាក់ថា vivo X500 Pro Max ដែលត្រៀមសម្រាប់ទីផ្សារសកលនេះ បង្ហាញខ្លួននៅលើ IMEI database ជាមួយនិងលេខម៉ូដែល V2610 ខណៈដែលនៅថ្ងៃនេះ ស្មាតហ្វូននេះ បានបន្តបង្ហាញខ្លួននៅលើបញ្ជី TKDN របស់ប្រទេសឥណ្ឌូនេស៊ីថែមទៀតហើយប៉ុន្តែមិនមានការទម្លាយនូវព័ត៌មាមពីលក្ខណៈសម្បត្តិទូទៅនៃស្មាតហ្វូននេះនៅឡើយទេ ដោយគ្រាន់តែបញ្ជាក់ថា នឹងមានការប្រកាសចេញនៅលើទីផ្សារនាពេលដ៏ខ្លីបន្ទាប់ពីការសម្ពោធជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិន។

គួរបញ្ជាក់ថា មុននេះមានការទម្លាយថ vivo X500 Pro Max នឹងមានអេក្រង់ទំហំ 6.85 អ៊ីងកម្រិត OLED 2K LTPO Display ទ្រទ្រង់នូវល្បឿន 144Hz refresh rate ហើយនឹងមានការគាំទ្រដោយសិនស័រ Ultrasonic នៅលើអេក្រង់ទៀតផង។ ស្មាតហ្វូននេះ រត់នៅលើស្បែកកម្មវិធី OriginOS 7 ផ្អែកជាមួយនិង Android 17។ ជាមួយគ្នានេះ ក៏មានការបញ្ជាក់ថា X500 Pro Max អាចនឹងមានការបំពាក់នូវបន្ទុះឈីប 2nm Dimensity 9600 Pro ហើយនិងមានថ្មទំហំ 8,000mAh ដែលមានភ្ជាប់នូវបច្ចេកវិទ្យាសាក blazing-fast wired charging ហើយនិង wireless charging ទៀតផង។ សម្រាប់ពេលនេះ គឺមិនទាន់មានការនិយាយពីរ៉េម RAM និង Storage នោះទេ។

ចំពោះកាមេរ៉ាវិញ នៅលើស្មាតហ្វូន X500 Pro Max ត្រូវបានគេរំពឹងថា នឹងមានកាមេរ៉ាមុខទំហំ 50MP ខណៈដែលកាមេរ៉ាក្រោយ គឺមានកាមេរ៉ាគោលទំហំ 50MP Sony LYT-838 គាំទ្រដោយសិនស័រធំ 1/1.28-inch ដែលភ្ជាប់ជាមួយននូវបច្ចេកវិទ្យា LOFIC technology ទៀតផង។ បន្ថែមពីនេះនៅលើស្មាតហ្វូននេះ ក៏នូវមានកាមេរ៉ាទំហំ 50MP Sony IMX8-series ultra-wide និងមួយគ្រាប់ទៀតទំហំ 200MP ដែលជាសិនស័រ Periscope Telephoto កម្រិត 1/1.4 អ៊ីង គាំទ្រដោយឡែន 85mm focal length។
