ស្វែងរកពួកយើង:

Xiaomi 17T Series នឹងបំពាក់អេក្រង់ល្បឿន144Hz មានកាមេរ៉ាហ៊្សូម 5x zoom ហើយនិងបន្ទះឈីបខ្លាំង

ដោយ

ជុំ ប៉េងលីន

20 ឧសភា 2026 08:20 ព្រឹក

អាន 2 នាទី

Article image
Xiaomi 17T Series នឹងបំពាក់អេក្រង់ល្បឿន144Hz មានកាមេរ៉ាហ៊្សូម 5x zoom ហើយនិងបន្ទះឈីបខ្លាំង
យោងតាមព័ត៌មានថ្មីនៅពេលនេះ បានបង្ហើបថា ស្មាតហ្វូនស៊េរីថ្មី Xiaomi 17T Series នឹងបង្ហាញខ្លួននៅលើទីផ្សារសកលនៅសប្តាហ៍ក្រោយនេះហើយ។ ស្របពេលជាមួយនិងព័ត៌មាន ក៏មានការទម្លាយនូវព័ត៌មានថ្មីពីលក្ខណៈសម្បត្តិជាច្រើនអំពីអេក្រង់ កាមេរ៉ា និងឈីបរបស់ស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូនថ្មីនេះ គឺមានការផ្លាស់ប្តូរជាច្រើនដ៏សំខាន់ដែលគួរអោយចាប់អារម្មណ៍ខ្លាំងមែនទែន។

ផ្អែកតាមព័ត៌មានដែលបានទម្លាយចេញពី @DigitalChatStation បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 17T series នេះ នឹងមានការផ្លាស់ប្តូរទៅលើអេក្រង់ និងកាមេរ៉ាជាដើម។ ស្មាតហ្វូនថ្មីនេះ នឹងមាន 2 ម៉ូដែល រួមមានម៉ូដែល Standard និង Pro។ ទៅលើស្មាតហ្វូន Standard version គឺមានអេក្រង់ទំហំ 6.59 អ៊ីង ខណៈពេលដែលស្មាតហ្វូន Pro មានអេក្រង់ទំហំ 6.83 អ៊ីង។ អេក្រង់ស្មាតហ្វូនទាំងពីរនេះគឺមានកញ្ចក់រាបស្មើរ នឹងមានកម្រិតភាពច្បាស់ 1.5K ហើយនិងមានល្បឿន 144Hz refresh rate។

Article image
សូមជំរាបថា ថ្មីៗនេះ ក៏មានការទម្លាយអំពីបន្ទះឈីបរបស់ស្មាតហ្វូន Xiaomi 17T seriesផងដែរ។ ស្មាតហ្វូន Xiaomi 17 នេះប្រើប្រាស់នូវបន្ទះឈីប Dimensity 8500 ខណៈពេលដែលស្មាតហ្វូន Pro version នេះបំពាក់នូវបន្ទះឈីប Dimensity 9500 mobile SoC ។ បន្ទះឈីបទាំងពីរនេះទ្រទ្រង់នូវបច្ចេកវិទ្យា 5G។ បើមើលទៅលើកាមេរ៉ានៅលើស្មាតហ្វូន Xiaomi 17T series ថ្មីនេះ នឹងបំពាក់នូវកាមេរ៉ា Leica lenses ជាមួយនឹងសេនស័រ 5x periscope super telephoto sensor។

Article image
ទន្ទឹមនឹងនេះផងដែរ ទៅលើស្មាតហ្វូន Xiaomi 17T Pro គឺប្រើប្រាស់នូវសេនស័រកាមេរ៉ាគោល OmniVision OV50Q។ គួរបញ្ជាក់ថា OmniVision OV50Q គឺជា 50MP CMOS imaging សម្រាប់ស្មាតហ្វូនម៉ូដែលប្រណិត គាំទ្រដោយសិនស័រ 1/1.3 អ៊ីង optical sensor ប្រើប្រាស់នូវបច្ចេកវិទ្យា LOFIC ដែលនឹងពង្រឹងទៅលើសមត្ថភាពនៃការថតដ៏ខ្លាំងក្លានៅគ្រប់ស្ថានភាពពន្លឺផងដែរ៕