យោងតាមរបាយការណ៌ដែលចេញផ្សាយនាពេលថ្មីៗនេះ បានបញ្ជាក់ថា Xiaomi 18 Pro គឺនឹងមានការប្រកាសចេញជាផ្លូវការណ៌ជាមួយនិង Xiaomi 18 និង Xiaomi 18 Pro Max នៅក្នុងខែកញ្ញាខាងមុខនេះហើយ ដោយកំពូលស្មាតហ្វូនជំនាន់ថ្មីនេះ ក៏ជាស្មាតហ្វូនដំបូងគេបំផុតនៅលើពិភពលោកផងដែរ ដែលមានការបំពាក់មកជាមួយនូវបន្ទះឈីប Qualcomm Snapdragon 8 Elite Gen 6។
ជាមួយគ្នានេះដែរ បើតាមការទម្លាយថ្មីចេញពី Digital Chat Station ដែលបង្ហោះនៅលើ Weibo នាពេលថ្មីៗនេះ បានបង្ហើបពីលក្ខណៈ សម្បត្តិសំខាន់ៗរបស់ស្មាតហ្វូនជំនាន់ថ្មី Xiaomi 18 Pro ថែមទៀតហើយ។ នៅក្នុងព័ត៌មាននេះ បានបបញ្ជាក់ថា នៅលើស្មាតហ្វូននេះ គឺនឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 6 Pro SoC ហើយនិងមានមុខងារ "ultra-clear" រួមជាមួយនិងគែអេក្រង់កាន់តែតូច ខណៈដែលគែមទាំង 4 មានទម្រង់កោងបន្តិច។


ទាក់ទងប្រព័ន្ធថតរូបនៅលើស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានការបំពាក់នូវកាមេរ៉ាគោលទំហំ 200MP ដែលមានការគាំទ្រដោយសិនស័រ ultra-large sensor ហើយនិងកាមេរ៉ា 200MP ប្រភេទ telephoto macro camera ដែលមានការគាំទ្រដោយសិនស័រ large sensor ដូចគ្នា។ បន្ថែមពីនេះ ក៏នូវមាន Dual speakers, និង "relatively large" vibration motor ទៀតផង។

សម្រាប់ថាមពលថ្មវិញ នៅលើស្មាតហ្វូននេះ គឺមានថ្មទំហំ 7,000 mAh គាំទ្រកម្លាំងសាក 100W wired charging និង wireless charging។ ទៅលើ Software វិញ គេនៅមិនទាន់ដឹងថា ស្មាតហ្វូន Xiaomi 18 Pro នឹងបង្ហាញខ្លួនជាមួយនិង Android 17 នៅឡើយទេ។
