កាលពីខែកញ្ញាឆ្នាំមុននេះ Xiaomi បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 Pro និង Xiaomi 17 Pro Max ជាមួយនិងការឌីស្សាញអេក្រង់តូចមួយនៅលើខ្នងក្រោយ។ នៅថ្ងៃនេះ យោងតាមការបែកធ្លាយថ្មី បានរាយការណ៌ពីព័ត៌មានសំខាន់ៗមួយចំនួនរបស់ស្មាតហ្វូនជំនាន់របស់ខ្លួនថែមទៀតហើយ។ តាមការទម្លាយថ្មីនេះ Weibo បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 18 Pro និង Xiaomi 18 Pro Max គឺនឹងមានអេក្រង់នៅលើខ្នងក្រោយដដែល។

Xiaomi 18 Pro និង Xiaomi 18 Pro Max នឹងមានអេក្រង់នៅលើខ្នងក្រោយ
កាលពីខែកញ្ញាឆ្នាំមុននេះ Xiaomi បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 Pro និង Xiaomi 17 Pro Max ជាមួយនិងការឌីស្សាញអេក្រង់តូចមួយនៅលើខ្នងក្រោយ។ នៅថ្ងៃនេះ យោងតាមការបែកធ្លាយថ្មី បានរាយការណ៌ពីព័ត៌មានសំខាន់ៗមួយចំនួនរបស់ស្មាតហ្វូនជំនាន់របស់ខ្លួនថែមទៀតហើយ។ តាមការទម្លាយថ្មីនេះ Weibo បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 18 Pro និង Xiaomi 18 Pro Max គឺនឹងមានអេក្រង់នៅលើខ្នងក្រោយដដែល។

បន្ថែមពីនេះ នៅលើអេក្រង់ថ្មីនេះ ថែមទាំងមានការទ្រទ្រង់ជាមួយនិង "AI-powered smart window" ថែមទៀតផង។ មកដល់ពេលនេះ គេនៅមិនទាន់អាចរាយការណ៌ពីលក្ខណៈពិសេសៗនេះទេ គ្រាន់តែបញ្ជាក់ថា ក្រុមហ៊ុននេះបានធ្វើការវិនិយោគប្រាក់ជាច្រើនដើម្បីធ្វើអោយអេក្រង់នេះ កាន់តែមានភាពសំបូរបែបនៅក្នុងការប្រើប្រាស់។
ជាមួយគ្នានេះ នៅលើស្មាតហ្វូនជំនាន់ថ្មី Xiaomi 18 Pro និង Xiaomi 18 Pro Max ក៏មានការបំពាក់ឧបាល័រ និង vibration motor ល្អជាងមុន បើប្រៀបធៀបជាមួយនិងម៉ូដែលមុននេះ ប៉ុន្តែមិនមានរបាយការណ៌ជាក់លាក់នោះទេនៅពេលនេះ។ ស្មាតហ្វូនថ្មីៗទាំងពីរនេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 8 Elite Gen 6 Pro SoC ដូចគ្នា។ ស្មាតហ្វូន Xiaomi 18 Pro និង Xiaomi 18 Pro Max ត្រូវបានគេរំពឹងថា នឹងមានការប្រកាសចេញជាផ្លូវការណ៌នៅខែកញ្ញាខាងមុខនេះហើយ។
គួរបញ្ជាក់ថា Xiaomi 18 Pro មុននេះ ត្រូវបានគេនិយាយថា នឹងមានអេក្រង់ទំហំ 6.3 អ៊ីង ថ្មទំហំ 7,000 mAh ឬធំជាងនេះ ហើយនឹងមានការគាំទ្រដោយបច្ចេកវិទ្យា wireless charging ព្រមទាំងសិនស័រស្កែន ultrasonic ក៏ដូចជាកាមេរ៉ាទំហំ 200MP ចំនួន 2 គ្រាប់ផងដែរ ដែលមួយជាកាមេរ៉ាគោល និងមួយទៀតជា Telephoto។
ចំពោះម៉ូដែល Xiaomi 18 Pro Max គឺនឹងមានអេក្រង់ទំហំ 6.9 អ៊ីង flat LIPO OLED screen មានគែមស្តើង និងមានលក្ខណៈសម្បត្តិផ្សេងស្រដៀងៗគ្នាជាមួយនិងបងប្អូនរបស់គេអញ្ចឹង។

