ស្វែងរកពួកយើង:

Loading Ad...

Xiaomi 18 Pro នឹងបំពាក់នូវកាមេរ៉ាភ្លោះទំហំ 200MP រួមនិងបន្ទះឈីប Snapdragon 8 Elite Gen 6

ដោយ

ជុំ ប៉េងលីន

29 មិថុនា 2026 08:03 ព្រឹក

អាន 3 នាទី

Article image
Xiaomi 18 Pro នឹងបំពាក់នូវកាមេរ៉ាភ្លោះទំហំ 200MP រួមនិងបន្ទះឈីប Snapdragon 8 Elite Gen 6
ក្រុមហ៊ុន Xiaomi ត្រូវគេរាយការណ៌ថា អាចនឹងប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Xiaomi 18 series ដែលជាម៉ូដែល Flagship នៅក្នុងទីផ្សារនៃប្រទេសចិននៅក្នុងខែកញ្ញាខាងមុខនេះហើយ។ គួរបញ្ជាក់ថា កាលពីឆ្នាំមុននេះ ស្មាតហ្វូន Xiaomi 17 បានបង្ហាញខ្លួន ដោយមានបំពាក់នូវអេក្រង់ទំហំ 6.3 អ៊ីង តែសម្រាប់ឆ្នាំនេះ ស្មាតហ្វូនជំនាន់ថ្មី Xiaomi 18 series គឺនឹងប្រើប្រាស់នូវអេក្រង់ទំហំ 6.4 អ៊ីង។

ប្រភពខាងលើនេះ បន្តថា ស្មាតហ្វូន Xiaomi 18 Pro នឹងមានអេក្រង់ទំហំដូចគ្នាជាមួយនិស្មាតហ្វូន Xiaomi 18 ប៉ុន្តែប៉ុន្តែមានកាមេរ៉ាល្អប្រសើរជាង។ យោងតាមព័ត៌មានថ្មីដែលបង្ហោះនៅលើ Weibo ដោយអ្នកទម្លាយ Digital Chat Station នៅពេលនេះ គឺបានទម្លាយព័ត៌មានបន្ថែមទៀតអំពីស្មាតហ្វូន Pro ថែមទៀតហើយ។ នៅក្នុងការបែកធ្លាយខាងលើនេះ បញ្ជាក់ថា ស្មាតហ្វូន Xiaomi 18 Pro នេះអាចនឹងមានការ upgrade ជាច្រើនទៅលើពិសេសទៅលើគែមរបស់អេក្រង់កាន់តែពេញគែម។ បន្ថែមពីនេះ នៅលើអេក្រង់ ក៏នឹងមានការបំពាក់នូវសេនស័រ ultrasonic in-display fingerprint sensor ផងដែរ។

ទៅកម្លាំងម៉ាស៊ីនវិញស្មាតហ្វូននេះ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 6-Series Flagship កម្រិត2nm និងថាមពលថ្មធំជាងមុន ហើយនិងមានមកជាមួយនឹងបច្ចេកវិទ្យា100W wired / wireless charging ផងដែរ។ ស្មាតហ្វូននេះ នឹងបំពាក់នូវកាមេរ៉ាភ្លោះទំហំ 200MP ហើយក៏មានការទ្រទ្រង់នូវការការពារការជ្រាបទឹកកម្រិតខ្ពស់ថែមទៀតផង។


នៅក្នុងរបាយការណ៍ជាច្រើនមុននេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 18, 18 Pro និង 18 Pro Max នឹងមានកាមេរ៉ា 3 គ្រាប់ ខណៈពេលដែលម៉ូឌែល Pro គឺមានកាមេរ៉ាភ្លោះទំហំ 200MP ហើយម៉ូដែល Xiaomi 18 គឺមានកាមេរ៉ាទំហំ 200MP តែមួយគ្រាប់ប៉ុណ្ណោះ។ ចំពោះកាមេរ៉ារបស់ស្មាតហ្វូន Xiaomi 18 Pro គឺមានកាមេរ៉ាគោលទំហំ 200MP SmartSens គាំទ្រជាមួយនឹង OFIC technology នឹងមានអមមកជាមួយនូវកាមេរ៉ា 50MP ultra-wide lens និង 200MP periscope telephoto ផងដែរ។

Article image
ខណៈដែលអ្នកទម្លាយនេះ នៅមិនទាន់បានបញ្ជាក់អំពីទំហំថាមពលថ្មរបស់ស្មាតហ្វូននេះ នៅឡើយទេនោះ មានការព្យាករណ៌ថា ស្មាតហ្វូននេះ អាចនឹងមានថាមពលថ្មទំហំ 7,000mAh។ សូមជំរាបថា របាយការណ៍ជាច្រើនមុននេះ បានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានអេក្រង់មួយទៀតនៅខាងក្រោយសម្រាប់ការងារ AI ផងដែរ។ អេក្រង់ខាងមុខរបស់ស្មាតហ្វូននេះក៏ប្រើប្រាស់នូវ Privacy Display ដូចទៅនឹងក្រុមហ៊ុន Samsung ផងដែរ។

Article image
សម្រាប់ស្មាតហ្វូន Xiaomi 18 Pro និង Xiaomi 18 Pro Max អាចនឹងបង្ហាញខ្លួននៅក្នុងខែកញ្ញាខាងមុខនេះ។ កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Xiaomi ក៏មានការបង្ហាញស្មាតហ្វូន Xiaomi 17 Ultra នៅក្នុងខែធ្នូផងដែរ ដូច្នេះសម្រាប់ការប្រកាសបង្ហាញស្មាតហ្វូន Xiaomi 18 Ultra ក៏អាចនឹងធ្វើឡើងនៅខែធ្នូឆ្នាំ 2026 ខាងមុខនេះដូចគ្នា ដោយនឹងមានមកជាមួយនឹងស្មាតហ្វូន Xiaomi 18 ផងដែរ៕
Xiaomi 18 Pro នឹងបំពាក់នូវកាមេរ៉ាភ្លោះទំហំ 200MP រួមនិងបន្ទះឈីប Snapdragon 8 Elite Gen 6