ស្វែងរកពួកយើង:

Xiaomi 18 Pro Max នឹងមានកាមេរ៉ា 200MP ពីរគ្រាប់ ប្រើប្រាស់បច្ចេកវិទ្យា LOFIC HDR 3.0

ដោយ

ជុំ ប៉េងលីន

01 មេសា 2026 09:35 ព្រឹក

អាន 2 នាទី

Xiaomi 18 Pro Max នឹងមានកាមេរ៉ា 200MP ពីរគ្រាប់ ប្រើប្រាស់បច្ចេកវិទ្យា LOFIC HDR 3.0
Article image
មុនការប្រកាសជាផ្លូវការនៅក្នុងប្រទេសចិន ពេលនេះ ស្មាតហ្វូនស៊េរីថ្មី Xiaomi 18 series បានចាប់ផ្តើមមានការចែកចាយព័ត៌មានថ្មីៗហើយ។ ខណៈស្មាតហ្វូននេះ នឹងមានច្រើនម៉ូដែលនោះ ការបែកធ្លាយមុននេះ ក៏បានបញ្ជាក់អំពីលក្ខណៈសម្បត្តិនៃកាមេរ៉ារបស់ស្មាតហ្វូននេះផងដែរ។ នៅក្នុងការបែកធ្លាយថ្មីបំផុតនេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 18 Pro Max នឹងមានការផ្លាស់ប្តូរមួយចំនួនទៅលើផ្នែក hardware នៃកាមេរ៉ា។

បើតាមអ្នកទម្លាយ Digital Chat Station បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 18 Pro Max នឹងមានការ upgrade ទៅលើប្រព័ន្ធកាមេរ៉ា។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាសិនស័រ 200MP នៅលើកាមេរ៉ាគោលគាំទ្រជាមួយនឹងទំហំ 1/1.28 អ៊ីង ប៉ុន្តែប្រើប្រាស់នូវដំណើរការ 22nm។ សិនស័រ អាចធ្វើការបង្កើនទៅលើប្រសិទ្ធិភាពនៃការគ្រប់គ្រងថាមពលថ្ម និងការថតជាមួយនឹងកម្រិត resolution ខ្ពស់ថែមទៀត។

Article image
សិនស័រថ្មីនេះ នឹងមានការទ្រទ្រង់ពីបច្ចេកវិទ្យា LOFIC HDR 3.0 ដែលមានគោលដៅក្នុងការពង្រឹងទៅលើ dynamic range ។ ប្រព័ន្ធនេះក៏ពង្រឹងទៅលើកម្រិត brightness បានល្អជាពិសេសនៅក្នុងការថតនៅកន្លែងដែលមានពន្លឺទាបថែមទៀត។ សម្រាប់កាមេរ៉ា Telephoto នេះ ក៏មានការ Upgrade ផងដែរ ដើម្បីអាចបន្ស៊ីគ្នាជាមួយនឹងកម្រិត 200MP។ បន្ថែមពីនេះ សិនស័រកាមេរ៉ានេះ ក៏មានមុខងារទ្រទ្រង់នូវ Macro និង Wider Aperture នៅក្នុងការពង្រឹងនូវពន្លឺចូលថែមទៀតផង។ សូមជំរាបថា ស្មាតហ្វូនថ្មីនេះ នឹងបំពាក់នូវកាមេរ៉ាភ្លោះ Flagship-Grade Dual 200MP សម្រាប់ការថតកាន់តែអស្ចារ្យ។

Article image
កន្លងមក មានរបាយការណ៍ជាច្រើនបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 18 Pro Max នេះ អាចនឹងមានអេក្រង់ធំប្រហែលជា 6.8 អ៊ីង, អេក្រង់ទី 2 នៅខាងក្រោយ និងថាមពលថ្មទំហំ 7,500mAh។ សម្រាប់ស្មាតហ្វូនជំនាន់ថ្មី Xiaomi 18 Series វិញ អាចនឹងមានម៉ូដែល Standard និង Pro នឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 6៕