ស្វែងរកពួកយើង:

Xiaomi 18 Series នឹងបំពាក់នូវកាមេរ៉ា 200MP ពីរគ្រាប់ និងមានថាមពលថ្មទំហំ 7,000mAh

ដោយ

ជុំ ប៉េងលីន

30 មេសា 2026 07:27 ព្រឹក

អាន 2 នាទី

Xiaomi 18 Series នឹងបំពាក់នូវកាមេរ៉ា 200MP ពីរគ្រាប់ និងមានថាមពលថ្មទំហំ 7,000mAh
Article image

ថ្មីៗនេះ មានការបែកធ្លាយព័ត៌មានជាច្រើនពីស្មាតហ្វូនលំដាប់ Flagship ជំនាន់ថ្មីរបស់ក្រុមហ៊ុន Xiaomi ដែលម៉ូដែលថ្មីនេះ ត្រូវបានគេរំពឹងថា នឹងមានការបង្ហាញខ្លួននៅលើប្រទេសចិន នាខែកញ្ញាខាងមុខនេះហើយ។ តាមរយៈនៃការបែកធ្លាយថ្មីចេញពីអ្នកទម្លាយ Digital Chat Station បានទម្លាយអំពីលក្ខណៈសម្បត្តិលម្អិតនៃស្មាតហ្វូនជំនាន់ថ្មី Xiaomi 18 Series ថ្មីនេះ ជាមួយនឹងបច្ចេកវិទ្យាថ្មីៗគួរអោយចាប់អារម្មណ៍ជាច្រើន។

Article image
តាមការបញ្ជាក់របស់អ្នកទម្លាយរូបនេះ បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មីនេះ ស្ថិតនៅក្នុងការអភិវឌ្ឍហើយ ដោយមានការប្រើប្រាស់នូវបន្ទះឈីបលំដាប់ Flagship 2nm ជំនាន់ទី 2 ដែលនេះ អាចជាបន្ទះឈីប Snapdragon 8 Elite Gen 6។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងបំពាក់នូវកាមេរ៉ាខាងក្រោយ Dual-200MP។ ស្មាតហ្វូននេះ ក៏នឹងមានថាមពលថ្មទំហំ 7,000mAh។ ក្រុមហ៊ុន Xiaomi ក៏ធ្វើការអភិវឌ្ឍស្មាតហ្វូននេះជាមួយនឹងគែម ultra-narrow symmetrical bezels នៅលើអេក្រង់ទំហំ 6.3 អ៊ីង។

Article image
សម្រាប់ឆ្នាំនេះ វត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានជម្រើសម៉ូដែល Xiaomi 18 និង Xiaomi 18 Pro។ួទៅលើស្មាតហ្វូនជំនាន់ថ្មី Xiaomi 18 PRO នេះ នឹងបំពាក់នូវកាមេរ៉ា Dual 200-Megapixel ខណៈពេលដែលស្មាតហ្វូន Xiaomi 18 មានកាមេរ៉ា 200-Megapixel Periscope telephoto នៅផ្នែកខាងក្រោយរបស់វា។ ក្រុមហ៊ុន Xiaomi នឹងបង្ហាញស្មាតហ្វូន Flagship ថ្មីនេះនៅក្នុងខែកញ្ញាខាងមុខនេះហើយ។ មកដល់ពេលនេះ នៅមិនទាន់ច្បាស់នោះទេថាស្មាតហ្វូនទាំងនេះនឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលនៅពេលណានោះទេ៕