រូបភាពរបស់ឡានអគ្គិសនីស៊េរីថ្មីម៉ូដែល Xiaomi YU7 GT ស្ថិតនៅក្នុងទីលានបើកបរសាកល្បងរថយន្តNürburgring Nordschleife ក្នុងប្រទេសអាល្លឺម៉ង់ត្រូវបានចែកចាយបន្តនៅលើបណ្តាញទំនាក់ទំនងសង្គមប្រទេសចិន។ ផ្អែកតាមរូបភាពបង្ហាញថា Xiaomi YU7 GT មានពណ៌ក្រហមរំលេចជាមួយតែមពណ៌ស និងអក្សរ GT នៅលើជញ្ជាំងទ្វារចំហៀងខាងក្រោយ។ រូបភាពក៏បានបង្ហាញពីការឌីស្សាញផ្នែកខាងមុខបែប Splitter ឬទម្រង់អក្សរ U, ខាងក្រោយឃើញមានឧបករណ៍បំពងសំឡេងធំ ក៏ដូចជាដង្គៀបហ្វ្រាំងធំលាបពណ៌ក្រហម ជាមួយថាសហ្វ្រាំងប្រភែទ carbon-ceramic brake discs។
Xiaomi YU7 GT មានការឌីស្សាញរូបបែប Coupe-SUV silhouette ដែលកាត់បន្ថយកម្រិតកកិតខ្យល់ Aerodynamic ជាមួយនឹងមុខងារ 10 through-flow channels និង 19 air vents។ យ៉ាងណាមិនសម្រាប់ការឌីស្សាញចង្កៀងមុខ ចង្កៀងក្រោយ និងទម្រង់រូបរាងខាងក្រៅនូវតែរក្សាអត្តសញ្ញាណរថយន្ត Xiaomi YU7 និង SU7 ដដែល។ YU7 GT នឹងបំពាក់យ៉ាន់កង់រង្វង់ធំដល់ 21-inch ជាមួយសម្បកកង់មានផ្ទៃធំ។
ឡានអគ្គិសនីស៊េរីថ្មីនេះ មានប្រវែងតួរខ្លួន 5,015mm/ ទទឹង 2,007mm/កំពស់ 1,597mm និងគម្លាតកង់មុខទៅកង់ក្រោយ 3,000mm ជាមួយទំងន់សរុប 2,460kg។ Xiaomi YU7 GT នឹងដំណើរការនៅលើប្រព័ន្ធម៉ូទ័រអគ្គិសនីពីរ ឬ dual-motor all-wheel-drive system អាចផលិតកម្លាំងសរុបបានដល់ 738Kw (990hp)។

តាមឯកសារចុះបញ្ចីដោយស្ថាប័ន MIIT បង្ហាញថា សម្រាប់ម៉ូទ័រខាងមុខរបស់ YU7 GT គឺអាចផលិតកម្លាំងបាន 288kW ខណៈម៉ូទ័រខាងក្រោយអាចផលិតកម្លាំងបាន 450kW។ ឡានអគ្គិសនីស៊េរីថ្មីនេះ អាចជាន់ល្បឿនលឿនបំផុតបានដល់ 300km/h។ YU7 GT មានកញ្ចប់ថ្មទំហំ 101.7kWh ដែលសាកភ្លើងពេញម្តងអាចបើកបានចម្ងាយដល់ 705km តាមស្តង់ដារ CLTC។ Xiaomi YU7 GT ត្រូវបានគេប៉ានប្រមាណតម្លៃជាបឋមថា អាចខ្ទង់ចន្លោះប្រហែលពី $65,400 ទៅ $72,700៕