ស្វែងរកពួកយើង:

Loading Ad...

Xiaomi ចេញឡាន Large-size SUV ថ្មីដែលជាម៉ូដែលអគ្គិសនី+សាំងដំបូង មានសមត្ថភាពអាចជិះបានចម្ងាយ 1500km

ដោយ

ជុំ ប៉េងលីន

24 មិថុនា 2026 07:40 ព្រឹក

អាន 2 នាទី


Article image

Sky Nomad ដែលជាម៉ាកយីហោរថយន្តរង ឬ sub-brand ដំបូងរបស់ Xiaomi បានត្រៀមបញ្ចេញរថយន្តប្រភេទ Large-size SUV EREV ដំបូងរបស់ខ្លួននៅចុងឆ្នាំ 2026 នេះ។ រថយន្ត SUV ខ្នាតធំមួយនេះត្រូវបានគេស្គាល់ថាជាម៉ូដែល “N90”។ ជាទូទៅរថយន្តដំណើរការដោយថាមពលថ្មី ឬ NEVs ដែលស្ថិតនៅក្នុងស្រឡាយ Large-size SUV ដែលមាននៅទីផ្សារប្រទេសចិន គឺភាគច្រើនជ្រើសរើសប្រើលេខ “9” ក្នុងនោះឃើញមានម៉ាករថយន្តដូចជា SAIC IM LS9, Denza N9, និង Li Auto L9 ជាដើម។

Sky Nomad N90 ជារថយន្ត Large-Size SUV ដំបូងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាផលិតស្មាតហ្វូនដែលកំពុងមានសក្តានុពលខ្លាំងនៅក្នុងទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសចិន គឺ Xiaomi។ បើតាមរូបភាពគំរូដែលបានបិទបាំងដោយក្រណាត់ស្ទីគ័របានបង្ហាញថា Sky Nomad N90 មានបំពាក់នូវសែនស័រ LiDAR លើដំបូល ព្រមទាំងមានតង់ពណ៌ត្នោតខ្ចីជាមួយមុងពណ៌ខ្មៅដែលបង្កើតបានជា “ឡៅតឿ” នៅលើដំបូលរបស់រថយន្តថែមទៀតផង។ រថយន្ត EREV ថ្មីនេះ នឹងប្រើប្រាស់យ៉ាន់កង់ទំហំ 19-inch និងមានដៃទ្វារប្រភេទ semi-flush door handles។ Sky Nomad N90 នឹងមានតួរខ្លួនវែងជាង 5,300mm និងគម្លាតកង់មុខទៅកង់ក្រោយ 3,100mm ជាមួយជម្រើសម៉ូដែលមាន 5-កៅអី និង 7-កៅអី។

Sky Nomad N90 នឹងដំណើរការដោយប្រើម៉ាស៊ីនសាំងចំណុះ 1.5-litre turbo សម្រាប់មុខងារ range-extender ភ្ជាប់ជាមួយកញ្ចប់ថ្មទំហំលើសពី 70kWh ដែលអាចជិះបានចម្ងាយពី 400km ទៅ 500km ដោយប្រើថាមពលអគ្គិសនីសុទ្ធ ហើយនិងអាចជិះបានដល់ 1,500km នៅពេលប្រើគូបជាមួយម៉ាស៊ីនចាក់សាំងពេញម្តង។ រថយន្តស៊េរីថ្មីនេះ ក៏នឹងមានភ្ជាប់មកជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីពីរគ្រាប់ដែលផ្តល់ថាមពលបើកបរដោយប្រព័ន្ធ All-wheel-drive system ឬ AWD។ 

បើតាមរបាយការណ៍ព័ត៌មានកន្លងមកបានអះអាងថា Sky Nomad នឹងប្រើកញ្ចប់ថ្មដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Sunwoda ប្រហែល 60% និង 40% ទៀតដោយក្រុមហ៊ុន CALB។ N90 ក៏នឹងមានបំពាក់ ប្រព័ន្ធបច្ចេកវិទ្យាប៊ូមប្រភេទ “air suspension” និងប្រព័ន្ធបត់កង់ក្រោយតាមចង្កូត “rear-wheel steering” ផងដែរ។ Sky Nomad N90 របស់ Xiaomi ត្រូវបានគេរំពឹងថា នឹងបង្ហាញវត្តមានផ្លូវការណ៍នៅទីផ្សារប្រទេសចិនក្នុងត្រីមាសទី 4 នៃឆ្នាំ 2026 នេះ ហើយនិងមានតម្លៃតម្លៃចាប់ពីខ្ទង់ $29,500 ទៅ $66,500៕
Article image
Article image