ក្រុមហ៊ុន Xpeng Motors បានធ្វើការប្រកាសចេញលក់រថយន្តអគ្គិសនីប្រភេទ EREV ម៉ូដែលថ្មី G6 នៅទីផ្សារប្រទេសចិន។ G6 គឺជាម៉ូដែល EREV ដំបូងក្នុងស្រឡាយរថយន្ត Coupe SUV របស់ Xpeng។ រថយន្តអគ្គិសនី EREV ម៉ូដែលថ្មីនេះ ត្រូវបានក្រុមហ៊ុនដាក់លក់នៅទីផ្សារប្រទេសចិនក្នុងតម្លៃខ្ទង់ $27,080។
Xpeng G6 EREV ប្រើប្រាស់ប្រើម៉ាស៊ីនសាំង 1.5T ម៉ូដែល DAM15NTE ផលិតដោយក្រុមហ៊ុន Dong’an Power មានកម្លាំង 110kWធ្វើជាម៉ាស៊ីនសាកភ្លើង មិនសម្រាប់ដំណើរការបើកបរឡើង ដោយការទាញបង្វិលកង់របស់ G6 EREV គឺពឹងផ្អែកលើម៉ូទ័រអគ្គិសនីដែលមានកម្លាំង 218kW ដែលទទួលថាមពលដំណើរការពីកញ្ចប់ថ្ម Lithium Iron Phosphate (LFP) ទំហំ 55.8kWh។ Xpeng G6 EREV មានភ្ជាប់ដោយធុងសាំងដែលអាចផ្ទុកបានចំណុះ 60 លីត្រ។ រថយន្ត Coupe SUV ស៊េរីថ្មីនេះ គាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V High-voltage ដែលអាចសាកភ្លើងចូលលឿនតាមរយះបច្ចេកវិទ្យា 5C Fast-Charging។
Xpeng បានអះអាងថា ការសាកភ្លើងប្រមាណ 12 នាទីអាចឲ្យ G6 បើកបរបានចម្ងាយដល់ 314km។ ហើយការសាកបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធនៅពេលសាកថ្មពេញម្តងអាចបានចម្ងាយ 430km ជាមួយកម្រិតប្រើប្រាស់ថាមពលអគ្គិសនី 13.9kW/100km ហើយនិងអាចបើកបរដល់ចម្ងាយ 1,704km (CLTC) នៅពេលប្រើគូបជាមួយម៉ាស៊ីនចាកសាក់មួយពេញ។ Xpeng G6 EREV មានតួរខ្លួនរចនាបែបស្ទាយ Coupe SUV ជាមួយប្រវែង 4,771mm/ ទទឹង 1,920mm/ កំពស់ 1,650mm។ G6 EREV គាំទ្រដំណើរការជាមួយបច្ចេកវិទ្យាឆ្លាតវៃ VLA (Vision-Language-Action) AI ជំនាន់ទីពីររបស់ Xpeng ដែលមានភាពវៃឆ្លាតកម្រិតខ្ពស់ដល់ 2,250TOPS។
VLA ជំនាន់ថ្មីនេះ មានសមត្ថភាពដំណើរការនូវប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ដែលរួមមានប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់នៅពេលមានឧបសគ្គ “AEB braking and AES emergency steering” បានយ៉ាងមានសុវត្ថិភាពទោះបីជារថយន្តកំពុងបើកក្នុងល្បឿន 130km/h ក៏ដោយ រួមនឹងប្រព័ន្ធគ្រប់គ្រងរថយន្តនៅពេលបែកកង់ high-speed tire-blowout stability control នៅពេលរថយន្តបើកក្នុងល្បឿន 180km/h ជាដើម។ ជាមួយគ្នានេះ Xpeng G6 EREV ក៏មានប្រព័ន្ធជើងក្រោមឆ្លាតវៃដោយមានបំពាក់នូវប្រព័ន្ធទប់លំនឹងកម្រិតខ្ពស់ double-wishbone និង rear five-link independent suspension ដែលធ្វើការរួមគ្នាជាមួយនឹងប្រព័ន្ធ adaptive DCC dampers ហើយនិង “Taiji” hydraulic bushing system ដើម្បីជួយរក្សាលំនឹងបើកបរ និងគ្រប់គ្រងតួររថយន្តបានយ៉ាងល្អប្រកបដោយសុវត្ថិភាពខ្ពស់បំផុតនៅពេលមានឧបសគ្គកើតឡើងភ្លាមៗ។
ទោះជាយ៉ាងណាសម្រាប់គុណសម្បត្តិ និងបច្ចេកវិទ្យាផ្សេងៗទៀតរបស់ Xpeng G6 EREV ថ្មីនេះ ក្រុមហ៊ុនមិនបានបង្ហាញលម្អិតនៅឡើយទេក្នុងពេលនេះ។ សូមបញ្ជាក់ថា Xpeng បាននាំចេញរថយន្តបានចំនួន 15,256 គ្រឿងក្នុងខែកុម្ភៈឆ្នាំ 2026 ធ្លាក់ចុះប្រមាណ 49.9% ធៀបនឹងខែកុម្ភៈឆ្នាំ 2025 ដែលនាំចេញបានចំនួន 30,453 គ្រឿង។ ហើយការបញ្ចេញម៉ូដែល G6 EREV ថ្មីនេះ Xpeng រំពឹងថា នឹងបង្កើនចំនួននៃការលក់របស់ក្រុមហ៊ុនឡើងវិញ៕



