ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Xpeng G6 EREV ឡាន SUV ស៊េរីថ្មី អាចបើកបរជាមូយអគ្គិសនីសុទ្ធបានចម្ងាយ 430km ដាក់លក់ជាមួយតម្លៃតែជាង 2 ម៉ឺននោះទេ

ដោយ

Penglin Chom

08 មីនា 2026 09:46 ព្រឹក

អាន 2 នាទី

 
នៅថ្ងៃនេះ Xpeng Motors បានដាក់សម្ពោធជាផ្លូវការណ៌នូវឡានស៊េរីថ្មី Xpeng G6 ម៉ូដែល EREV នៅលើទីផ្សារប្រទេសចិនជាមួយនិងតម្លៃ 186,800 យ៉ន់ ដែលប្រហែលជា 27,080 ដុល្លារប៉ុណ្ណោះ។ ម៉ូដែលថ្មីនេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា គឺមានការបង្កើនសមត្ថភាពទៅលើការបើករបានកាន់តែឆ្ងាយជាងមុន ទាំងទៅលើអគ្គិសនីសុទ្ធ ទាំងទៅលើអគ្គិសនី លាយសាំង។ 

Article image
Article image
យោងតាមប្រភពព័ត៌មានខាងលើនេះ បានបញ្ជាក់ថា Xpeng បានប្រគល់ឡានជូនដល់អតិថិជនរបស់ខ្លួនបានចំនួន 15,256 គ្រឿង កាលខពីខែកុម្ភៈឆ្នាំ 2026 កន្លងទៅនេះ ដោយតួរលេខនេះ មានការធ្លាក់ចុះដល់ទៅ 49.9% ប្រៀបធៀបជាមួយនិងឆ្នាំមុន ក្រុមហ៊ុននេះ បានប្រគល់ 30,453 គ្រឿង ក្នុងរយៈពេលដូចគ្នានេះ។ សម្រាប់ម៉ូដែល G6 នេះ គឺមានការប្រើប្រាស់នូវម៉ាស៊ីនចំណុះ 1.5T ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Dong’an Power មានសមត្ថភាពអាចផលិតកម្លាំងបាន 110 Kw។ បន្ថែមពីនេះនៅលើឡាននេះ ក៏មានការបំពាក់នូវម៉ូទ័រកម្លាំង 218 kW និងថាមពលអាគុយទំហំ 55.8 kWh lithium iron phosphate (LFP) រួមជាមួយធុងប្រេងសាំងចំនុះ 60 លីត្រផងដែរ។ 
Article image
ទៅលើការសាកបញ្ចូលថ្មសម្រាប់ Xpeng G6 EREV ថ្មីនេះ គឺមានការគាំទ្រដោយបច្ចេកវិទ្យាសាកកម្លាំង 800V high-និងឆ្នាំងសាក 5C fast-charging ដែលសាកត្រឹមតែ 12 នាទីប៉ុណ្ណោះ គឺអាចអោយយើងធ្វើដំណើរបានជាមួយនិងឡាននេះ បានដល់ទៅ 314km នេះបើតាមការបញ្ជាក់ពី Xpeng។ សម្រាប់កសាកពេញម្តងអាចបើកបរជាមួយនិងអគ្គិសនីសុទ្ធបាន 430 km តាមស្តង់ដារ CLTC និងចម្ងាយ 1,704 km នៅពេលដែលសាកពេញ និងចាក់សាំងពេញម្តង។ ទៅលើការធ្វើដំណើរចម្ងាយ 100 km ឡាននេះស៊ីថាមពល 13.9 kWh។ ឡាន EREV ថ្មីនេះ មានតួខ្លួនប្រវែង 4,771 mm និងទទឹង 1,920 mm ខណៈដែលកំពស់គឺ 1,650mm។
Article image

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

St 276, Phnom Penh, Cambodia

លេខទូរស័ព្ទ

015 504 171

អ៊ីមែល

info: [email protected]

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Xpeng G6 EREV ឡាន SUV ស៊េរីថ្មី អាចបើកបរជាមូយអគ្គិសនីសុទ្ធបានចម្ងាយ 430km ដាក់លក់ជាមួយតម្លៃតែជាង 2 ម៉ឺននោះទេ