នៅថ្ងៃនេះក្រុមហ៊ុន Xpeng បានប្រកាសចេញលក់ឡាន flagship full-size SUV ស៊េរីថ្មីម៉ូដែល GX នៅទីផ្សារប្រទេសចិនជាផ្លូវការណ៍។ ហើយបន្ទាប់ពីការប្រកាសចេញលក់រួមមក មានអតិថិជនបានធ្វើការបញ្ជាទិញមុនចំនួន 24,863 គ្រឿងក្នុងរយះពេលត្រឹម 12 ម៉ោង។ រថយន្ត SUV ស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុនចេញលក់ជាមួយជម្រើសប្រាំបីម៉ូដែលផ្សេងគ្នាជាមួយជម្រើសប្រើអគ្គិសនីសុទ្ធ និង EREV ដែលមានតម្លៃចាប់ពី $41,100 ដល់ $52,900។ លោក He Xiaopeng ប្រធានក្រុមហ៊ុន Xpeng បានគូសបញ្ជាក់ថា Xpeng GX ម៉ូដែល Ultra មានការបញ្ជាទិញចំនួនច្រើនជាង 80% នៃការបញ្ជាទិញសរុប។

Xpeng GX ជាប្រភេទឡាន SUV កៅអីបីជួរដេលមានប្រវែងតួរខ្លួន 5,265mm/ ទទឹង 1,999/ កំពស់ 1,800mm និងមានគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,115mm ជាមួយជម្រើសប្រើយ៉ាន់កង់រង្វង់ 21-inch ឬ 22-inch។ កាប៊ីនខាងក្នុងរបស់ Xpeng GX មានភាពធំទូលាយល្អជាមួយការរៀបចំពាក់ដោយកៅអីបីជួររៀបជា 2x2x2 ដោយកៅអីជួរទីពីរជាប្រភេទ captain chairs មានប្រព័ន្ធ zero-gravity mode, មានទម្រជើង, មានមុខងារខ្យល់ក្តៅត្រជាក់ និងមុខងារម៉ាស្សា 16 ចំនុចថែមទៀតផង។ 

Xpeng GX មានបំពាក់នូវប្រព័ន្ធ Speaker ចំនួន 33 គ្រាប់, មានទូរទឹកកក និងអេក្រង់ភ្ជាប់លើពិដានដំបូលមានទំហំធំដល់ 21.4-inch។ នៅកណ្តាល Dashboard មានអេក្រង់កម្សាន្តថាច់ស្គ្រីនទំហំ 17.3-inch, អេក្រង់បង្ហាញព័ត៌មានរថយន្តទំហំ 8.8-inch Full-LCD និងប្រព័ន្ធ AR-HUD ទំហំ 88-inch។ កន្លែងសាកស្មាតហ្វូនឥតប្រើខ្សែចំនួនពីរ, ប្រព័ន្ធបង្ហើរក្លិនក្រអូប និងប្រព័ន្ធភ្លើងបំភ្លឺក្នុងកាប៊ីន Ambient lighting ជាដើម។

នៅលើម៉ូដែល Xpeng GX EREV មានបំពាក់ម៉ាស៊ីនសាំងទំហំ 1.5-liter សម្រាប់មុខងារ range-extender ដែលដើរតួរជាម៉ាស៊ីនភ្លើងសម្រាប់សាកភ្លើងឲ្យកញ្ចប់អាគុយ និងជម្រុញដំណើរការប្រព័ន្ធម៉ូទ័រអគ្គិសនី។ ម៉ូដែលនេះប្រើប្រាស់ម៉ូទ័រអគ្គិសនីប្រភេទ e-motor ចំនួនពីរគ្រាប់អាចផលិតកម្លាំងសរុបបានដល់ 496hp និងមានកញ្ចប់ថ្មទំហំ 63.3kWh សាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយ 430km ដោយប្រើថាមពលអគ្គិសនីសុទ្ធ ក្រោមស្តង់ដារ CLTC និងអាចបើកចម្ងាយដល់ 1,585km នៅពេលប្រើគូបជាមួយម៉ាស៊ីនចាក់សាំងមួយពេញចំណុះ 60L។ 

ចំនែកម៉ូដែល GX BEV វិញ ដំណើរការដោយម៉ូទ័រអគ្គិសនី e-motor មួយមានភ្ជាប់នូវខាងក្រោយមានកម្លាំង 362hp ទទួលថាមពលដំណើរការដោយកញ្ចប់ថ្មទំហំ 91.9kWh សាកភ្លើងពេញម្តងអាចបើកបានចម្ងាយ 665km (CLTC)។ រីម៉ូដែល GX BEV-4WD មានកម្លាំងសរុបដល់ 430kW (577hp) និងមានកញ្ចប់ថ្មទំហំ 110kWh សាកភ្លើងពេញម្តងអាចបើកបានចម្ងាយ 750km (CLTC)៕