ក្រុមហ៊ុន Xpeng បានធ្វើការប្រកាសបើកទទួលការបញ្ជាទិញមុនរថយន្តស៊េរីថ្មីម៉ូដែល Mona L03 ដែលជារថយន្តប្រភេទ SUV ដំបូងក្នុងត្រកូល Mona-Series របស់ខ្លូន។ Mona L03 មានជម្រើសចំនួន 5 ម៉ូដែលផ្សេងគ្នា និងមានតម្លៃចាប់ពីខ្ទង់ $21,100 ដល់ $24,400។ ហើយរថយន្តស៊េរីថ្មីនេះនឹងចាប់ផ្តើមចេញដាក់លក់ផ្លូវការណ៍នៅថ្ងៃទី 16 ក្នុងខែកក្ដដា ឆ្នាំ 2026 នេះ។

Mona L03 ត្រូវបានរចនាឡើងដោយក្រុមការងារ Global Team របស់ Xpeng ដែលដឹកនាំដោយអតីតប្រធានផ្នែករចនាផ្នែកខាងក្រៅរបស់រថយន្តក្រុមហ៊ុន Ferrari គឺលោក Juanma Lopez។ រថយន្ត Compact-SUV ថ្មីនេះ មានប្រវែង 4,650mm/ ទទឹង 1,920mm/ កម្ពស់ 1,600mm និងគម្លាតពីកង់មុខទៅកង់ក្រោយ 2,850mm។ តួរខ្លួនរបស់ Mona L03 មានការឌីស្សាញបែប Aerodynamic ដើម្បីជួយ បង្កើនប្រសិទ្ធភាពកាត់បន្ថយកម្លាំងកកិតនៃខ្យល់មានចំនួន 22 ផ្នែក ដែលធ្វើឲ្យរថយន្តនេះសម្រេចបានមេគុណនៃកម្លាំងកកិតខ្យល់ទាបត្រឹម 0,228 ដែលជួយបង្កើនរយះចម្ងាយបើកបរបានហូតដល់ 59.3km។

ក្នុងកាប៊ីនរបស់ Mona L03 បំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាប្រើប្រាស់កម្រិតខ្ពស់ដោយក្នុងនោះរួមមានបច្ចេកវិទ្យាអេក្រង់កម្សាន្តកម្រិត 2.5K ទំហំ 15.6-inch និងប្រព័ន្ធបង្ហាញនៅលើកញ្ចក់ដំបូលមុខ W-HUD ទំហំ 26.8-inch។ រថយន្តស៊េរីថ្មីនេះ មានបំពាក់នូវបន្ទះឈីបឆ្លាតវៃ Turing AI Chip ផលិតដោយ Xpeng ផ្ទាល់ ដែលមានថាមពលនៃកម្រិតភាពឆ្លាតវៃខ្ពស់ដល់ 1,500TOPS ដែលគាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃ  VLA (Vision-Language-Action) model ជំនាន់ថ្មី ជួយដល់ប្រព័ន្ធជំនួយការបើកបរកាន់តែមានប្រសិទ្ធិភាពខ្ពស់។ Mona L03 នៅមានភ្ជាប់មកជាមួយប្រព័ន្ធមុខងារ DCC intelligent variable damping shock absorbers និង Anti-Motion Sickness Mode 2.0 ដើម្បីបង្កើននូវផាសុភាពដល់អ្នកធ្វើដំណើរថែមទៀតផង។

បន្ថែមពីនេះក្នុងកាប៊ីនរបស់ Mona L03 មានដំឡើងមកជាមួយ Speaker សំឡេងចំនួន 20 គ្រាប់មានកម្លាំង 1,000W, កៅអីប្រភេទ zero-gravity មានមុខងារម៉ាស្សា 14 ចំនុច, ប្រព័ន្ធភ្លើងបំភ្លឺតាមកាប៊ីន Ambient lighting ចំនួន 256 ពណ៌, បច្ចេកវិទ្យាកាត់បន្ថយសំឡេង RNC (Road Noise Cancellation) technology, មានកន្លែងដាក់របស់របរចំនួន 40 កន្លែង ក្នុងនោះឃ្លប់គូទក្រោយអាចដាក់អីវ៉ាន់បានទំងន់ 539kg និងដល់ 1,604kg នៅពេលកាច់បត់កៅអីជួរក្រោយចុះ ហើយឃ្លប់ក្បាលមុខ (សម្រាប់ម៉ូដែលអគ្គិសនី) អាចដាក់អីវ៉ាន់បានទំងន់ដល់ 102kg។

Xpeng Mona L03 មានជម្រើសម៉ូដែលប្រើអគ្គិសនីសុទ្ធ (BEV) និង Extended-range (EREV)។ នៅលើម៉ូដែល Mona L03 EREV មានបំពាក់ម៉ាស៊ីនសាំងចំណុះ 1.5L កម្លាំងបាន 70kW សម្រាប់ប្រព័ន្ធ range-extender និងដំណើរការបើកបរដោយប្រើម៉ូទ័រអគ្គិសនីមួយមានកម្លាំង 246 សេះ ជាមួយកញ្ចប់ថ្មដែលអាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 315km (CLTC) និងចម្ងាយបើកបរសរុបបានដល់ 1,330km នៅពេលបើកគូបជាមួយម៉ាស៊ីនចាក់សាំងពេញម្តង។ សម្រាប់កម្រិតស៊ីសាំងវិញ គឺត្រឹម 5.16L/100km (WLTC)។

ហើយនៅលើម៉ូដែលប្រើអគ្គិសនីសុទ្ធ Mona L03 EV វិញ មានបំពាក់ម៉ូទ័រអគ្គិសនីមួយកម្លាំង 246 សេះ និងប្រើកញ្ចប់ថ្ម CALB lithium iron phosphate batteries ដែលមានជម្រើសទំហំ 56kWh ឬ 69kWh ដែលការសាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយផ្លូវ 525km និង 625km  ក្រោមស្តង់ដារ CLTC ទៅតាមជម្រើសទំហំថ្ម។ ម៉ូដែល BEV នេះ អាចជាន់ស្ទុះល្បឿនពីកុងទ័រ 0-100km/h ចាយពេលខ្ទង់ 6.6 វិនាទី ជាមួយការប្រើប្រាស់ថាមពលថ្ម 11.9kWh/100km៕