
Xpeng X9 EV 2026 ឡានអគ្គិសនីប្រភេទ minivan ម៉ូដែលថ្មី ត្រូវបានក្រុមហ៊ុនចេញលក់នៅទីផ្សារប្រទេសចិន ជាមួយតម្លៃចាប់ពីខ្ទង់ $45,170 ដល់ $53,920។ Xpeng X9 EV ឆ្នាំ 2026 គាំទ្រនូវប្រព័ន្ធបត់កង់ក្រោយតាមចង្កូត និងប្រព័ន្ធឆ្លាតវៃកម្រិតខ្ពស់ដល់ 2,250TOPS រួមនឹងប្រព័ន្ធភ្លើងខ្លាំងដល់ 800V high-voltage system។ Xpeng X9 EV 2026 មានប្រវែងតួរខ្លួន 5,316mm (វែងជាងជំនាន់មុន 23mm)/ ទទឹង 1,988mm/ កំពស់ 1,785 mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,160mm។
ចំពោះការឌីស្សាញខាងមុខរបស់ Xpeng X9 EV ឆ្នាំ 2026 នៅតែរក្សាទម្រង់ឌីស្សាញផ្ទាល់ខ្លួនជាមួយស្ទាយ “RoboFace design language” ជាមួយនឹង bumper ខាងមុខអាចបិតបើកដើម្បីសម្រួលដល់លំហូរខ្យល់ “active air intake”។ ឡាន MPV ស៊េរីថ្មីនេះ ប្រើប្រាស់ទ្វារប្រភេទ sliding-door ទាំងសងខាង និងប្រើយ៉ាន់កង់ទំហំ 19-inch។ X9 EV មានជម្រើស 6 ពណ៌ គឺស្វាយ, បៃតង, ខ្មៅ, ប្រផេះ, ទឹកប្រាក់ និងស។ ចំនែកផ្នែកខាងក្នុងមានជម្រើសពណ៌ផ្កាកូលាប, កាហ្វេ និងប្រផេះ។ នៅក្នុងកាប៊ីនរបស់ Xpeng X9 EV 2026 មានបំពាក់អេក្រង់បង្ហាញព័ត៌មានទំហំ 10.25-inch LCD Panel, ដៃចង្កូតឌីស្សាញមានពីរកាំ និងអេក្រង់កម្សាន្ត floating touchscreen ទំហំ 17.3-inch។
ចំនែកចង្កឹះលេខគឺស្ថិតនៅក្រោយដៃចង្កូត។ បន្ថែមពីនេះ នៅមានកន្លែងសាកភ្លើងស្មាតហ្វូន wireless phone charging pads និងកន្លែងដាក់កែវទឹកចំនួនពីរ។ ឡាន MPV ស៊េរីថ្មីនេះ មានកៅអីបីជួរស្មើរនឹង 7-កៅអីដែលរៀបជា 2x2x3។ នៅជាប់នឹងពិដានដំបូលមានភ្ជាប់ដោយទូរទស្សន៍ដែលមានទំហំ 21.4-inch ហើយនៅកៅអីជួរទីពីរមានភ្ជាប់នូវមុខងារ zero-gravity mode។ សម្រាប់ប្រព័ន្ធដំណើរការនៅក្នុងកាប៊ីនរបស់ X9 EV 2026 គាំទ្រដោយ AIOS6.0 ភ្ជាប់មកជាមួយមុខងារ AI Charging និង voice control។ ហើយសម្រាប់ប្រព័ន្ធដំណើរការការងារ និងបច្ចេកវិទ្យាទូទៅត្រូវបានគាំទ្រដោយបន្ទះឈីប Turing AI Chip ចំនួន 3 ដែលមានសមត្ថភាពនៃភាពឆ្លាតវៃខ្ពស់បំផុតដល់ទៅ 2,250TOPS (Trillion Operations Per Second) និងប្រព័ន្ធ VLA system។
Xpeng X9 EV 2026 គាំទ្រនូវប្រព័ន្ធ avoid potholes and perform emergency steering ដើម្បីបញ្ឈប់រថយន្តបានភ្លាមៗបានយ៉ាងមានសុវត្ថិភាព ទោះស្ថិតក្នុងល្បឿន 130km/h ក៏ដោយ។ Xpeng X9 EV 2026 ម៉ូដែល Entry-level ដំណើរការដោយម៉ូទ័រអគ្គិសនីប្រភេទ e-motor មួយកម្លាំង 235kW (315hp) ខណៈម៉ូដែលកំពូល Performance 4WD បំពាក់ម៉ូទ័រអគ្គិសនីមានកម្លាំងសរុបដល់ 370kW (496)។ ហើយទាំងពីរម៉ូដែលមានភ្ជាប់នូវកញ្ចប់ថ្ម LFP ទំហំ 94.8kWh និង ternary NMC ទំហំ 110kWh ដែលសាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយ 650km ទៅ 750km តាមជម្រើសថ្ម និងម៉ូដែល។ ជាមួយគ្នានេះ Xpeng ក៏បញ្ចេញម៉ូដែលថ្មីមួយទៀតរបស់ X9 EV 2026 ដែលមានឈ្មោះថា X9 EV Ultra SE ដែលមានបំពាក់ម៉ូទ័រអគ្គិសនីមួយកម្លាំង 210kW(282hp) និងកញ្ចប់ថ្ម LFP ទំហំ 63.3kWh ផងដែរ៕

1 / 5




