ស្វែងរកពួកយើង:

Zeekr 8X ឡានអគ្គិសនី SUV ថ្នាក់ប្រណិតទទួលបាននូវការបញ្ជាទិញ 10,000 គ្រឿងត្រឹម 30 នាទីប៉ុណ្ណោះ

ដោយ

ជុំ ប៉េងលីន

19 មេសា 2026 09:54 ព្រឹក

អាន 2 នាទី

 
Article image
Zeekr 8X SUV ដែលជាឡានអគ្គិសនី SUV ថ្នាក់ប្រណិតទទួលបាននូវការបញ្ជាទិញ 10,000 គ្រឿងត្រឹម 30 នាទីប៉ុណ្ណោះ បន្ទាប់ពីការប្រកាសចេញលក់ផ្លូវការណ៌។ នៅក្នុងកំឡុងពេលនៃការជជែកគ្នាក្នុងព្រឹត្តិការណ៌នេះ លោក Gan Jiayue ដែលជា CEO របស់ Geely Automobile Group បាននិយាយថា Zeekr 8X ឡានអគ្គិសនី SUV ថ្នាក់ប្រណិត និងសិស្សច្បង 9X នឹងមានការនាំចេញទៅកាន់ទីផ្សារសសកលលឿនជាងគេរំពឹងទុក។

តាមការគ្រោងទុក ម៉ូដែលថ្មីនេះ អាចនឹងបង្ហាញវត្តមាននៅលើទីផ្សារសកលនាត្រីមាសទី 3 ខាងមុខ។ យោងតាមរបាយការណ៌របស់ក្រុមហ៊ុន Zeekr បានបញ្ជាក់ថា ការបញ្ជាទិញពេលនេះ ភាគច្រើន គឺទៅលើឡានម៉ូដែល Ultra និងឡានម៉ូដែល មានលក្ខណៈសម្បត្តិខ្ពស់ជាងគេ ដែលរហូតដល់ទៅ 95.6% នៃចំនួនការបញ្ជាទិញសរុប ខណៈដែលតម្លៃជាមធ្យមដែលក្រុមហ៊ុនដាក់លក់នោះ គឺមានចាប់ពី 58,331 ដុល្លារ។

Article image
សូមជំរាបថា Zeekr 8X ត្រូវបានក្រុមហ៊ុនដាក់លក់ជាមួយនិងតម្លៃ 356,800 យ៉ន់ និង 426,800 យ៉ន់ ដែលប្រហែល 51,999 ដុល្លារ ទៅ 62,207 ដុល្លារ ខណៈដែលការលក់ក្នុងម៉ោងពិសេស គឺមានតម្លៃត្រឹម 329,800 យ៉ន់ ដែលប្រហែល 48,057 ប៉ុណ្ណោះ។ យោងតាមនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Zeekr បាននិយាយថាតម្លៃនេះ គឺពិតជាពិសេសម្រាប់អ្នកប្រើប្រាស់។
Gallery image 1
1 / 5
Zeekr 8X ឡានអគ្គិសនី SUV ថ្នាក់ប្រណិតទទួលបាននូវការបញ្ជាទិញ 10,000 គ្រឿងត្រឹម 30 នាទីប៉ុណ្ណោះ