ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

កាន់តែអស្ចារ្យទៀតឡានអគ្គិសនី Xiaomi SU7 ឆ្នាំ 2026 ទើបនឹងចេញ មានការបញ្ជាទិញដល់ 15,000 គ្រឿង ត្រឹមរយះពេល 34 នាទីប៉ុណ្ណោះ

ដោយ

ជុំ ប៉េងលីន

21 មីនា 2026 06:44 ព្រលឹម

អាន 3 នាទី


Article image

ក្រុមហ៊ុន Xiaomi Auto បានធ្វើការប្រកាសចេញលក់ផ្លូវការណ៍ឡានអគ្គិសនី Sedan ជំនាន់ទីពីរ ឆ្នាំ 2026 SU7 Series កាលពីថ្ងៃទី 19 មិ្សលមិញនេះ ហើយបើតាមរបាយការណ៍ មាន SU7 2026 ចំនួន 15,000 គ្រឿងត្រូវបានលក់ក្នុងរយះពេលប្រមាណ 34 នាទី។ ដូចជំនាន់ទីមួយដែរ គឺ SU7 ជំនាន់ទីពីរ ឆ្នាំ 2026 មានជម្រើសបីម៉ូដែល មាន Standard, Pro និង Max ហើយនិងមានតម្លៃចាប់ពីខ្ទង់ $31,950 ដល់ $43,950 តាមជម្រើសម៉ូដែល។ Xiaomi SU7 ឆ្នាំ 2026 មានការកែប្រែថ្មីមួយចំនួនដូចជាការឌីស្សាញខាងមុខថ្មី និងសែនស័រ LiDAR លើដំបូលមុខថ្មី ជាមួយសម្បកកង់ក្រោយមានទទឹងធំជាងមុនជាដើម។ 

ផ្នែកកាប៊ីនមានបំពាក់ដោយអេក្រង់បង្ហាញព័ត៌មាន Digital LCD Panel ភ្លឺច្បាស់ទំហំ 7.1-inch, អេក្រង់កម្សាន្តទំហំធំដល់ 16.1-inch ដំណើរការជាមួយប្រព័ន្ធ Xiaomi Smart Cockpit System មានមុខងារបញ្ជាការប្រើប្រាស់ដោយសំឡេង និងមុខងារ multi-screen ទៀតផង។ ឡានអគ្គិសនី Fastback sedan ស៊េរីថ្មីនេះមានប្រវែងតួរ 4,997 mm និងគម្លាតកង់មុខទៅកង់ក្រោយ 3,000mm។ SU7 2026 មានជម្រើសប្រើកញ្ចប់ថ្ម ternary lithium battery pack ទំហំ 101.7kWh និង LFP Pack ទំហំ 96.3kWh សាកភ្លើងពេញម្តងអាចបើកបានចម្ងាយ 720km សម្រាប់ម៉ូដែល Standard, 902km សម្រាប់ម៉ូដែល Pro និង 835km សម្រាប់ម៉ូដែល Max តាមស្តង់ដារ CLTC។ 

Xiaomi SU7 2026 គាំទ្រនូវប្រព័ន្ធភ្លើង SiC high-voltage platform កម្លាំង 752V នៅលើម៉ូដែល Standard និង Pro ខណៈម៉ូដែល Max មានកម្លាំង 897V ដែលសាក 15 នាទីអាចបើកបានចម្ងាយ 670km ហើយការសាកភ្លើងពី 10% ទៅ 80% ចាយពេលតែ 12 នាទីប៉ុណ្ណោះ។ ជាមួយគ្នានេះ Xiaomi ក៏បានពង្រឹងទៅលើភាពធន់រឹងមាំទៅលើការឌីស្សាញរបស់ SU7 Series 2026 ដោយក្នុងនោះមានការប្រើប្រាស់ដែកថែបកម្រិតរឹងមាំដល់ 2200MPa នៅផ្នែកសំខាន់ៗ ក៏ដូចជាបំពាក់ពោងសុវត្ថិចំនួន 9 គ្រាប់ ជាមួយនឹងការប្រើគ្រោងឆ្អឹងរចនាថ្មីហៅថា “Dragon Chassis” ភ្ជាប់ជាមួយប្រព័ន្ធដៃឃ្លោងថ្មី “double-wishbone suspension” នៅផ្នែកខាងមុខ និងប្រព័ន្ធ rear five-link suspension នៅផ្នែកខាងក្រោយ។

ចំនែកម៉ូដែល SU7 Max បានបំពាក់បន្ថែមនូវប្រព័ន្ធប៉ូមខ្យល់ dual-chamber air suspension ភ្ជាប់ជាមួយមុខងារ Adaptive Damping ផ្តល់នូវសុវត្ថិភាពខ្ពស់ក្នុងការបើកបរបានគ្រប់ស្ថានភាពផ្លូវ។ ទៅលើប្រព័ន្ធជំនួយការអ្នកប្រើបរវិញ ក៏មានការពង្រឹងកាន់តែខ្លាំងជាងមុនផងដែរជាមួយការបំពាក់នូវសែនស័រ  LiDAR , 4D millimeter-wave radar គាំទ្រដំណើរការដោយបន្ទះឈីបឆ្លាតវៃ Nvidia Thor-U compute platform មានកម្រិតឆ្លាតវៃខ្ពស់ក្នុងការគណនាដល់ 700TOPS ក៏ដូចជាប្រព័ន្ធ Xiaomi HAD driver-assistance system ជាដើម៕

Article image
Article image
Article image
Article image

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

កាន់តែអស្ចារ្យទៀតឡានអគ្គិសនី Xiaomi SU7 ឆ្នាំ 2026 ទើបនឹងចេញ មានការបញ្ជាទិញដល់ 15,000 គ្រឿង ត្រឹមរយះពេល 34 នាទីប៉ុណ្ណោះ