ស្វែងរកពួកយើង:

កាមេរ៉ា DJI Osmo Pocket 4P នឹងបង្ហាញខ្លួននៅទីផ្សារសកលនៅថ្ងៃទី 14 ខែឧសភានេះហើយ

ដោយ

ជុំ ប៉េងលីន

13 ឧសភា 2026 09:23 ព្រឹក

អាន 2 នាទី

កាមេរ៉ា DJI Osmo Pocket 4P នឹងបង្ហាញខ្លួននៅទីផ្សារសកលនៅថ្ងៃទី 14 ខែឧសភាខាងមុខនេះ
Article image
យោងតាមការបញ្ជាក់ពី DJI បានអោយដឹងថា ក្រុមហ៊ុនបានត្រៀមខ្លួននៅក្នុងការប្រកាសកាមេរ៉ា Pocket-Series ស៊េរីថ្មីរបស់ខ្លួនហើយ។ សូមជំរាបថា ក្រុមហ៊ុនបានបញ្ជាក់ជាផ្លូវការណ៌អំពីការប្រកាសជាសកលនៃកាមេរ៉ា Osmo Pocket 4P នៅថ្ងៃទី 17 ខែឧសភាខាងមុខនេះ ដែលកម្មវិធីនេះ នឹងធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ Cannes Film Festival នៅប្រទេសបារាំង។ សម្រាប់ការ Pre-order ទៅលើកាមេរ៉ាថ្មីនេះ អតិថិជនអាចរកទិញបាននៅលើវេបសាយរបស់ក្រុមហ៊ុន DJI បានហើយ។

ជាមួយនិងវត្តមានរបស់ម៉ូដែលនេះ គឺមានការផ្លាស់ប្តូរធំបំផុតទៅលើកាមេរ៉ានេះ ដោយក្រុមហ៊ុន DJI បានបន្ថែមនូវ Lens ទី 2។ កាមេរ៉ា Pocket 4P មានការបញ្ចូលនូវ 1 អ៊ីង ចេញពី Osmo Pocket 4 ជាមួយនឹងកាមេរ៉ា 3x telephoto ដែលមានកម្រិត 70mm focal length។ ការបន្ថែមនូវ telephoto lens នៅលើកាមេរ៉ា Pocket 4P នេះគឺពិតជាជួយ Creators ដែលពឹងផ្អែកខ្លាំងទៅលើ Digital Zoom។ ផ្អែកតាមរបាយការណ៍ជាច្រើននាពេលថ្មីៗនេះ បានបញ្ជាក់ថា variable aperture system (f/1.7-f/2.8) មានការប្រើប្រាស់នៅលើកាមេរ៉ាគោល ជាមួយនឹង 12x hybrid zoom និង x “lossless” zoom ផ្អែកទៅលើ Shooting Mode។

Article image
និយាយពីសមត្ថភាពកាមេរ៉ា Pocket 4P នេះ គឺមានការទ្រទ្រង់នូវកម្រិត 10-bit D-Log recording, ActiveTrack 7.0 tracking និងមានអេក្រង់ទំហំ 2.5 អ៊ីង rotating touchscreen ជាមួយនឹងកម្រិតពន្លឺ 1000 nits។ ហើយបើមើលទៅលើថាមពលថ្មរបស់កាមេរ៉ានេះគឺមានទំហំ 2000mAh។

សម្រាប់ចំណុចសំខាន់នៃការលក់ទៅលើកាមេរ៉ានេះ គឺការប្រើប្រាស់ប្រព័ន្ធ 3-Axis Mechanical Stabilization System ។ ក្រុមហ៊ុន DJI ក៏មានការជម្រុញទៅលើប្រព័ន្ធ Ecosystem របស់ខ្លួនក្នុងការប្រើប្រាស់កាន់តែងាយស្រួលរវាងឧពករណ៍ Pocket 4P ជាមួយនឹង Microphones, Drones និង Creator Accessories របស់ក្រុមហ៊ុននេះ។

Article image
ទៅលើតម្លៃនៃកាមេរ៉ានេះ នៅមិនទាន់ទម្លាយនោះទេ ប៉ុន្តែ Pocket 4P នឹងមានតម្លៃខ្ពសជាង DJI Pocket 4។ ពេលវេលានៃការលក់ទៅលើកាមេរ៉ាថ្មីរបស់ក្រុមហ៊ុន DJI នៅសហរដ្ឋអាមេរិក ក៏នៅមិនទាន់ប្រកាសជាផ្លូវការនៅឡើយទេ ប៉ុន្តែអាចនឹងក្លាយជាឧបករណ៍ដ៏សក្តិសមបំផុតសម្រាប់ Creators ៕