ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ការឌីស្សាញក្នុងកាប៊ីន GWM Tank 700 Hi4-Z ដែលរថយន្តវ SUV Off-Road ថ្នាក់ប្រណិត ត្រូវបានក្រុមហ៊ុនបញ្ចេញហើយ!

ដោយ

Penglin Chom

12 មីនា 2026 03:40 យប់ជ្រៅ

អាន 3 នាទី

ការឌីស្សាញក្នុងកាប៊ីនរថយន្តប្រណិត Tank 700 Hi4-Z ត្រូវបានបញ្ចេញហើយ!
Article image
GWM Tank 700 Hi4-Z គឺជាឡានប្រភេទ PHEV SUV ថ្មីមួយទៀតរបស់ក្រុមហ៊ុន GWM ដែលមានសមត្ថភាពអាចបើកបរជាមួយអគ្គិសនីសុទ្ធបាន 190km តាមស្តង់ដារ WLTC range និងមានការគាំទ្រដោយថាមពលអាគុយទំហំ 59.05 kWh។ យោងតាមសេចក្តីរាយការណ៌ថ្មី បានបង្ហាញចេញនូវការឌីស្សាញក្នុងកាប៊ីនរថយន្តប្រណិត Tank 700 Hi4-Z ហើយថែមទាំងនិយាយថា ឡាននេះនឹងមានលក់នៅលើទីផ្សារប្រទេសចិនជាមួយតម្លៃ 528,000 យ៉ន់ ប្រហែល 76,770 ដុល្លារ។

Article image
បើតាមការបញ្ជាក់កន្លងមក បាននិយាយថា រថយន្ត Tank 700 Hi4-Z នេះ នឹងមានសមត្ថភាពដក់ទៅ 715 kW ហើយនិងចាប់ផ្តើមដាក់លក់នៅលើទីផ្សារប្រទេសចិននៅត្រីមាសទី 2 ខាងមុខនេះហើយ។ តាមរយៈនៃរូបភាពថ្មីនេះ គឺបានបង្ហាញពីភាពស្អាតខ្លាំងមែនទែន។ ក្រុមហ៊ុនមានគោលដៅនាំយកម៉ូដែល Tank ទៅកាន់ទីផ្សាររថយន្តប្រណិត។ រថយន្តនេះមានដៃចកង្កូតបីប្រឡោះ និងមានអេក្រង់ Full LCD instrument cluster ហើយនិងមានអេក្រង់កម្សាន្តទំហំ 16.2 អ៊ីង។ អ្វីដែលចាប់អារម្មណ៌ជាងគេនោះ គឺក្រុមហ៊ុន GWM បានបំពាក់នូវលោហៈកម្រ៉ាស់ក្រាស់នៅលើ Drive Mode ខណៈដែលផ្នែកផ្សេងទៀត គឺគ្របដណ្តប់ដោយស្បែកក្រាស់ៗដូចគ្នា។
Article image
គួរបញ្ជាក់ថា ថ្មីៗនេះ ក្រុមហ៊ុន Great Wall Motor ឬ GWM ទើបតែបានធ្វើការជូនដំណឹងពីឡាន Plug-in-hybrid off-road SUV ស៊េរីថ្មីម៉ូដែល Tank 700 Hi4-Z នេះ ដែលមានបំពាក់នូវប្រព័ន្ធសែនស័រ LiDAR និងដំណើរការដោយប្រព័ន្ធ Hi4-Z Plug-in-hybrid system ដែលជួយឲ្យការបើកបរឡានស៊េរីថ្មីនេះបានចម្ងាយ 190km ដោយប្រើថាមពលអគ្គិសនីសុទ្ធ នេះបើតាមស្តង់ដារវ៉ាស់វែងពី CLTC។
Article image
ទៅលើការឌីស្សាញរូបរាងខាងក្រៅរបស់ GWM Tank 700 Hi4-Z ថ្មីនេះ គឺប្រហាក់ប្រហែលគ្នានឹងម៉ូដែល Tank 700 Hi4-T បច្ចុប្បន្នដែរ មើលទៅមានភាពប្រណីត ធន់រឹងមាំ និងអំណាចសាកសមជាឡាន off-road ពិតៗ។ ឡាន PHEV Off-road ស៊េរីថ្មីនេះ មានតួរខ្លួនប្រវែង 5,105mm/ ទទឹង 2,061mm/ កំពស់ 1,985mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,000mm។ នៅលើដំបូលមានបំពាក់កាងសម្រាប់ភ្ជាប់ទ្រនើរដាក់អីវ៉ាន់, កន្ទុយ Spoiler មានភ្ជាប់សែនស័រកាមេរ៉ា, មានសែនស័រ LIDAR នៅលើដំបូលខាងមុខ, ដំបូលបើក Sunroof និងនៅលើទ្វារក្រោយមានភ្ជាប់ជាមួយកង់សាគួមួយ ដូចឡាន off-road ផ្សេងទៀតដែរ។ Tank 700 Hi4-Z មានជម្រើសប្រើយ៉ាន់កង់ទំហំ 20-inch និង 21-inch។
Article image
GWM Tank 700 Hi4-Z អាចអូសសណ្តោងទំងន់បាន 750kg (unbraked towing) និងដល់ 2,500kg (braked towing)។ ពាក់ព័ន្ធនឹងអនុភាពកម្លាំងវិញ Tank 700 Hi4-Z បានភ្ជាប់មកជាមួយម៉ាស៊ីន 2.0T plug-in hybrid system ដែលអាចផលិតកម្លាំងសរុបបាន 185kW (248hp) និងមានកញ្ចប់ថ្មប្រភេទ ternary lithium battery ដែលមានទំហំ 59.05kWh ដែលសាកភ្លើងពេញម្តងអាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 190km តាមស្តង់ដារ CLTC។ ចំពោះកម្រិតស៊ីសាំងវិញ គឺប្រមាណ 8.45L/100km៕
Article image

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

ការឌីស្សាញក្នុងកាប៊ីន GWM Tank 700 Hi4-Z ដែលរថយន្តវ SUV Off-Road ថ្នាក់ប្រណិត ត្រូវបានក្រុមហ៊ុនបញ្ចេញហើយ!