ស្វែងរកពួកយើង:

ការឌីស្សាញរូបរាង Huawei Pura 90 អាចនឹងមានការផ្លាស់ប្តូរតិចតួចទៅលើផ្នែកកាមេរ៉ា

ដោយ

ជុំ ប៉េងលីន

30 មីនា 2026 07:59 ព្រឹក

អាន 2 នាទី

Article image
ការឌីស្សាញរូបរាង Huawei Pura 90 អាចនឹងមានការផ្លាស់ប្តូរតិចតួចទៅលើផ្នែកកាមេរ៉ា
Huawei Pura 90 Series ត្រូវបានគេរំពឹងថា នឹងក្លាយជាស្មាតហ្វូនថ្នាក់ប្រណិតថ្មីមួយ ទទួលបាននូវការចាប់អារម្មណ៍ខ្លាំងនៅលើទីផ្សារតាមរយៈការផ្លាស់ប្តូរទៅលើការឌីស្សាញ។ ផ្អែកតាមពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងមានការកែប្រែបន្តិចទៅលើការឌីស្សាញផ្នែកខាងក្រោយរបស់វា។ យោងតាមអ្នកទម្លាយ FixedFocus បានបញ្ជាក់ថា ស្មាតហ្វូន Huawei Pura 90 series នេះនឹងមានការកែប្រែទៅលើទៅលើការឌីស្សាញទម្រង់ថ្មីនៃកាមេរ៉ារបស់វា។

អ្នកទម្លាយរូបនេះ បាននិយាយថា ស្មាតហ្វូន Pura 2026 ដែលជាម៉ូដែល Flagship នេះ នឹងប្រើប្រាស់នូវកាមេរ៉ា 3គ្រាប់ជាលក្ខណៈត្រីកោណនៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ ហើយការឌីស្សាញនេះ មិនដូចទៅនឹងក្រុមហ៊ុនផ្សេងទៀតនោះទេ។ ស្មាតហ្វូនថ្មីនេះ នឹងមានការនាំយកនូវ Ring Sensors ចំនួន 3 ដូចទៅនឹងស្មាតហ្វូនជំនាន់មុនផងដែរ។ ប៉ុន្តែស្មាតហ្វូននេះ ក៏មានការផ្លាស់ប្តូរទៅលើទីតាំងនៃប្រព័ន្ធស្កេនក្រយ៉ៅដៃ (Side-Mounted Fingerprint Sensor) ផងដែរ។

Article image
តាមការបញ្ជាក់របស់អ្នកទម្លាយនេះ បានបន្ថែមថា សម្រាប់សិនស័រស្កេនក្រយ៉ៅដៃ Side Fingerprint Sensor របស់ស្មាតហ្វូនជំនាន់ថ្មី Huawei Pura 90 Series នេះ អាចនឹងមានការផ្លាស់ប្តូរទីតាំងរបស់វាទៅលើបន្តិច។ មានពាក្យចចាមអារ៉ាមថា ការផ្លាស់ប្តូរនេះ គឺដោយសារតែការ Upgrade ទៅលើសិនស័រកាមេរ៉ារបស់ស្មាតហ្វូននេះ។ ក្រុមហ៊ុនអាចនឹងនាំយកនូវ Imaging Lens ថ្មីទៅលើស្មាតហ្វូននេះ។

Article image
ស្មាតហ្វូនថ្មីនេះ អាចនឹងប្រើប្រាស់នូវ Periscope Lens ថ្មីដែលផ្តោតសំខាន់ទៅលើការ Zoom បានល្អជាងមុនដូចនេះ Side-Mounted Fingerprint Scanner ត្រូវរំកិលទៅលើបន្តិច ដើម្បីអាចបំពាក់នូវ Lens ថ្មីនេះ។ នៅក្នុងពេលនេះ គេនៅមិនទាន់ដឹងថា ស្មាតហ្វូននេះនឹងមាន 3 ម៉ូឌែល ឬ 4 ម៉ូដែលនោះទេនៅលើទីផ្សារ៕
ការឌីស្សាញរូបរាង Huawei Pura 90 អាចនឹងមានការផ្លាស់ប្តូរតិចតួចទៅលើផ្នែកកាមេរ៉ា