ស្វែងរកពួកយើង:

ការប្រគល់ឡានជូនអតិថិជនរបស់ Xiaomi បន្តថយចុះ គឺបានត្រឹមតែជាង 20,000 គ្រឿងប៉ុណ្ណោះកាលពីខែកុម្ភៈ

ដោយ

Koun Jab Luffy

01 មីនា 2026 01:20 រសៀល

អាន 2 នាទី

Article image
ការប្រគល់ឡានអគ្គិសនីក្រុមហ៊ុន Xiaomi ដល់អតិថិជនរបស់ខ្លួននៅពលេថ្មីៗនេះ ត្រូវបានគេមើលឃើញថា បានបន្តធ្លាក់ចុុុះ ស្របពេលដែលប្រទេសចិនមានការឈប់សម្រាកបុណ្យចូលឆ្នាំ និងការចាប់ផ្តើមផលិតម៉ូដែលថ្មីរបស់ខ្លួន។ តាមការប្រកាសរបស់ Xiaomi EV នៅថ្ងៃនេះ បានបង្ហាញថា ខ្លួនប្រគល់ឡានជូនអតិថិជនរបស់ខ្លួនបានត្រឹមតែ 20,000 គ្រឿងប៉ុណ្ណោះកាលពីខែកុម្ភៈកន្លងទៅនេះ។
គួរបញ្ជាក់ថា កាលពីខែធ្នូកន្លងទៅនេះ ក្រុមហ៊ុន Xiaomi EV ប្រគល់ឡានជូនអតិថិជនបានដល់ទៅ 50,212 គ្រឿង ខណៈដែលខែមករាកន្លងទៅ គឺប្រគល់ចំនួន 39,002 គ្រឿង។ ការធ្លាក់ចុះនៅខែកុម្ភៈនេះ គឺដោយសារតែនៅប្រទេសចិនមានការឈប់សម្រាកបុណ្យចូលឆ្នាំចិន ដែលមានរយៈដល់ទៅជាង 1 សប្តាហ៍ ដោយសង្វាក់ផលិតកម្មទាំងអស់ត្រូវបានផ្អាក ហើយការប្រគល់រថយន្តក៏មិនអាចធ្វើឡើងបានដូចរាល់ខែ។
Article image
ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន Xiaomi EV ក៏បានរៀបចំនូវសង្វាក់ផលិតកម្មថ្មីទៅលើរថយន្តជំនាន់ថ្មីនៃត្រកូល SU7 ផងដែរ នេះបើតាមការបញ្ជាក់ពី Xiaomi EV នៅលើបណ្តាញ Weibo។ ជាមួយគ្នានេះលោក Lei Jun ដែលជា Xiaomi founder និងជាអគ្គនាយក ហើយនិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi បានបង្ហោះនៅលើ Weibo ថា រថយន្តដែលលក់បានច្រើនរបស់ Xiaomi EV ហើយនិងមានការប្រគល់ជូនអតិថិជននាពេលថ្មីៗនេះ គឺមានតែម៉ូដែល YU7 ប៉ុណ្ណោះ។
ចំពោះ ឡានអគ្គិសនី SU7 ជំនាន់ទី 1 ក្រុមហ៊ុន Xiaomi EV សម្រេចឈប់ផលិតតាំងពីដើមខែកុម្ភៈមកម្លេះ។ សម្រាប់ពេលនេះ ក្រុមហ៊ុន គឺមានការផ្តោតការលក់ខ្លាំងទៅលើតែម៉ូដែល YU7។ កាលពីខែមករាកន្លងទៅនេះ ក្រុមហ៊ុន បានប្រគល់ឡាន YU7 អោយអតិថិជនរបស់ខ្លួនបាន 37,869 គ្រឿហ នេះបើតាមការបង្ហាញពីទិន្នន័យរបស់ CnEVPost។
Article image
ទាក់ទងនឹងសង្វាក់ផលិតកម្មវិញ នៅពេលនេះ Xiaomi EV បានរៀបចំនូវការផលិតជាថ្មីទៅលើម៉ូូដែលជំនាន់ទី  2 នៃឡាន Xiaomi SU7 ហើយ ដោយម៉ូដែលថ្មីនេះ នឹងមានការប្រកាសចេញនៅលើទីផ្សារប្រទេសចិន នាខែមេសាខាងមុខនេះ ជាមួួយនិងការតម្លើងមកជាមួយនូវមុខងារថ្មីរបស់ខ្លួន Smart driving assistance system ក៏ដូចជាការផ្លាស់ប្តូរនូវផ្នែកខាងក្រៅមួយចំនួនដួចគ្នា។
Article image
សូមជំរាបថា កាលពីឆ្នាំ 2025 កន្លងទៅនេះ Xiaomi EV បានប្រគល់ឡានជូនអតិថិនរបស់ខ្លួនបានដល់ទៅ 411,837 គ្រឿង ខណៈដែលឆ្នាំ 2026 នេះ ក្រុមហ៊ុន Xiaomi EV មានគោលដៅប្រគល់ឡានអោយអតិថិជនរបស់ខ្លួនអោយបាន 550,000 គ្រឿង ហើយនឹងមានការពង្រីកទីផ្សារអោយបានកាន់ធំជាងនេះថែមទៀតផង។

ការប្រគល់ឡានជូនអតិថិជនរបស់ Xiaomi បន្តថយចុះ គឺបានត្រឹមតែជាង 20,000 គ្រឿងប៉ុណ្ណោះកាលពីខែកុម្ភៈ